ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាលប្រកាសបន្ថែមឧបត្ថម្ភសាច់ប្រាក់ដល់កម្មការិនីមានផ្ទៃពោះ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជានឹងដំឡើងសាច់ប្រាក់ឧបត្ថម្ភបន្ថែមដល់កម្មការិនីបម្រើការងារក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
សម្ដេចតេជោ ហ៊ុន សែន ប្រកាសនៅក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត នៅខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា៖ «ពេលចាប់ផ្ដើមមានផ្ទៃពោះ ទៅពិនិត្យសុខភាពម្ដង ឥឡូវក្មួយៗមានប័ណ្ណ ប.ស.ស ទៅពិនិត្យសុខភាពគេអត់យកលុយ ប៉ុន្តែពេលដែលពូប្រកាសចេញ នៅពេលទៅពិនិត្យសុខភាពគេឱ្យលុយ ៤ ដង មុនពេលសម្រាល ដល់ពេលសម្រាលគេឱ្យកញ្ចប់ថវិកាមួយទៅពិនិត្យសុខភាព ១០ លើក រហូតដល់កូនអាយុ ២ ឆ្នាំ»។
សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់ថា ប្រសិនបើយើងអនុវត្តបន្ថែម ក៏មិនអាចដួលរលំនូវសេដ្ឋកិច្ចរបស់កម្ពុជាទេ ប៉ុន្តែផ្ទុយទៅវិញវាក៏បានផ្ដល់ឱកាសសម្រាប់កម្មការិនីមានសុខភាពល្អ។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់កម្មការនីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំនេះ គឺអនុវត្តចំនួន ៣ដំណាក់កាល ដោយដំណាក់កាលទី១ ស្ត្រីមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះចំនួន ៤លើកនឹងទទួលបានថវិកាក្នុង១លើកចំនួន ៤ម៉ឺនរៀល។ ពេលសម្រាលកូនភ្លាមស្ត្រីទទួលប្រាក់ចំនួន ២០ម៉ឺនរៀល។
ក្រោយសម្រាលកូនរួច ស្ត្រីទៅពិនិត្យសុខភាពទាំងម្តាយ និងកូនអាយុដល់ ២ឆ្នាំ ចំនួន ១០លើក ទទួលបានក្នុង១លើក ៤ម៉ឺនរៀល៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ