Connect with us

ព័ត៌មានជាតិ

លោក ​វង សូត ផ្ដាំផ្ញើ​ដល់​មន្ត្រី​គ្រប់ជាន់ថ្នាក់ ​ត្រូវ​បន្ត​ខិតខំ​បម្រើប្រជា​ពលរដ្ឋ ឲ្យ​បាន​ល្អថែមទៀត

បានផុស

នៅ

​លោក​ វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច ​បាន​ថ្លែង​នូវ​ការ​ផ្ដាំផ្ញើ ដល់​មន្ត្រី​ទើប​ទទួល​តំណែង​ថ្មី​ ក៏​ដូច​ក្រុមការងារ​គ្រប់​មូលដ្ឋាន ត្រូវ​ខិតខំ​បេ្ត​ជ្ញា​ចិត្ត​បម្រើ​ប្រជាពលរដ្ឋ ឲ្យ​ល្អ​ថែមទៀត​តាមតែ​អាច​ធ្វើ​បាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​រដ្ឋ​មន្ត្រី វង សូត​ថ្លែង​បែបនេះ ​ខណៈ​ពេល​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទា ខេត្ត​កំពង់ស្ពឺ​ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ២០២១​។ លោក​រដ្ឋមន្ត្រី បាន​ថ្លែង​នូវ​ការ​លើក​ទឹកចិត្ត​ដល់​មន្ត្រី​ការងារ​ឱវាទ​និង​អាជ្ញាធរ​មូលដ្ឋាន ក្រុមការងារ​ចុះ​ជួយ​តាម​ឃុំ​ភូមិ មាន​ទំនួលខុសត្រូវ​ឲ្យ​ខ្ពស់ ក្នុង​ការ​ចុះ​ពិនិត្យ​លើ​ប័ណ្ណ​សមធ​ម៌​របស់​គ្រួសារ​ ដែល​ទទួល​បាន​ផល​ដោយ​ត្រូវ​គ្រប់គ្រង​ឲ្យ​ច្បាស់លាស់ ចំពោះ​ស្ថានភាព​ជាក់​ស្តែង ពោល​គឺថា គ្រួសារ​ក្រីក្រ​ពិត​ឬ​មិន​ពិត និង​ត្រួតពិនិត្យ​លើប័​ណ្ណ​សមធ​ម៌​តាម​លក្ខខណ្ឌ​ ដែល​ត្រូវ​ទទួល​បាន​សាច់ប្រាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ប្រមាណ​ជិត​បី​លាន​នាក់ ​ដែល​ត្រូវ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នេះ សរុប​ទូ​ទាំង​ប្រទេស​។

​លោក ​វង សូត បាន​ជំរុញ​ដល់​មន្ត្រី​ទាំងអស់​ពិសេស​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​កំពង់ស្ពឺ​ ទើប​តែងតាំង​ថ្មី​ ត្រូវ​បន្ត​ការងារ​មួយ​នេះ​ឲ្យ​ខ្ជាប់ខ្ជួន​តាម​ទិសដៅ និង​យុត្តិសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដូច​ពាក្យស្លោក មួយ​ពោល​ថា យើ​ង​មិន​ទុក​នរណា​ម្នាក់​ជួប​ការ​លំបាក​ ដោយ​មិនបាន​ដោះស្រាយ។ លោក​រដ្ឋមន្ត្រី​ស្នើ​សុំ​ដល់​ក្រុមការងារ​និង​អាជ្ញាធរ ត្រូវ​ខិតខំ​បេ្ត​ជ្ញា​ចិត្ត​បម្រើ​ពលរដ្ឋ ក្រោម​ដំបូល​សុខសន្តិភាព អភិវឌ្ឍន៍ និង​ចេះ​ចុះ​ជួប​គ្រួសារ​ ដែល​ទទួល​បាន​សាច់ប្រាក់​ពី រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បន្ត​ចុះ​អនុវត្ត​អប់រំ ផ្សព្វផ្សាយ និង​ណែនាំ​ដល់​គ្រួសារ​ ដែល​ក្រីក្រ​ជួប​លំបាក​ពិតប្រាកដ ក្រោយពី​ទទួល​បាន​សាច់ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ជា​បន្តបន្ទាប់​ទៀត​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

Elon Musk ទះដៃសប្បាយអរជាងគេ ខណៈកូនពៅលោកត្រាំ បែរស្ងប់ស្ងាត់ខ្លាំង

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានជាតិ៣០ នាទីutes មុន

តំណាងភាគីនិយោជក និងសហជីព ៖ ប្រាក់ឈ្នួលអប្បបរមាបូកបន្ថែម ប្រាក់អត្ថប្រយោជន៍ ធ្វើឱ្យកម្មករ-និយោជិតរស់នៅក្នុងបន្ទាត់ជីវភាពសមរម្យ

ព័ត៌មានជាតិ៣៤ នាទីutes មុន

លោក ទៀ សីហា ណែនាំឱ្យរដ្ឋបាលខេត្តសៀមរាបរួមគ្នាបន្តថែរក្សាសន្តិភាពឱ្យបានល្អ ទប់ស្កាត់ភាពវឹកវរក្នុងសង្គម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៥ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៧ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម