Connect with us

ជីវិតកម្សាន្ដ

ការស្លាប់ដ៏អាថ៌កំបាំងរបស់តារា K-pop ៥ ដួងនៅតែជាមន្ទិលសង្ស័យមកទល់សព្វថ្ងៃ

បានផុស

នៅ

ការស្លាប់របស់តារា K-pop ដ៏អាថ៌កំបាំងបំផុតតែងតែជាប្រធានបទនៃការពិភាក្សាម្តងហើយម្ដងទៀត នៅពេលដែលកាលបរិច្ឆេទគម្រប់ខួបសម្រាប់ការចាកចេញរបស់ពួកគេមកដល់។

ទោះយ៉ាងណា ការ​និយាយ​អំពី K-pop គឺ​មិន​ត្រឹម​តែ​អំពី​កិត្តិនាម ប្រជាប្រិយភាព និង​តន្ត្រី​របស់​ពួក​គេ​ដែល​មាន​ទូទាំង​ពិភពលោក​នោះ​ទេ។ មានភាគីជាច្រើនទៀតដែលត្រូវបានពិភាក្សាជា​ញឹកញាប់ផងដែរ ដែលមួយក្នុងចំណោមនោះគឺការស្លាប់ដែលមិនអាចពន្យល់បាន និងអាថ៌កំបាំង​មួយចំនួនមកទល់ពេលនេះ។

ខាងក្រោមនេះគឺជាតារា K-pop ដែលស្លាប់ដ៏អាថ៌កំបាំងបំផុត រហូតមកទល់សព្វថ្ងៃនៅតែជាមន្ទិលសង្ស័យរបស់អ្នកគាំទ្រទូទាំងពិភពលោកដដែល។

១ Yohan ក្រុម TST

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២០ សាធារណជន​មាន​ការ​ភ្ញាក់ផ្អើល​ជាខ្លាំងចំពោះដំណឹងនៃ​ការ​ស្លាប់​ភ្លាមៗរបស់ Yohan ក្នុងអាយុ ២៨ ឆ្នាំ។ គាត់គឺជាសមាជិកក្រុម TST ដែលបានត្រលប់​មកវិញនៅឆ្នាំ ២០២០ ជាមួយនឹងបទចម្រៀងមួយបទដែលមានចំណងជើងថា ‘Countdown’ ។ នៅ​ពេល​នោះ អ្នកគាំទ្របាន​ឃើញគាត់រាំយ៉ាងរីករាយនៅលើឆាក ដូច្នេះវាជារឿងភ្ញាក់ផ្អើលខ្លាំង​ថា​ ហេតុអ្វី​បាន​ជា Yohan ស្លាប់​ភ្លាមៗ។ មូលហេតុ​នៃ​ការ​ស្លាប់​របស់​គាត់​មិន​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ច្បាស់​លាស់​នោះ​ទេ ដោយសារ​តែ​ការ​ចង់​បាន​របស់​គ្រួសារ​គាត់។ អ្នកគាំទ្របានព្យាយាម​ស្មានអំពីការស្លាប់របស់គាត់។ ទោះ​ជា​យ៉ាង​ណា គ្មាន​នរណា​ម្នាក់​មិន​អាច​ដឹង​អំពី​ការ​ស្លាប់​របស់​របស់តារាប្រុសរូបនេះ​ឡើយ។

២ Kim Seung Jae

គាត់គឺជាសមាជិកនៃក្រុមមួយដែលមានឈ្មោះថា Deux ។ បន្ទាប់ពី Deux ត្រូវបានរំសាយ Sung Jae បានចេញ​អាល់ប៊ុមទោល​ដំបូង​ដែលមានចំណងជើងថា ‘As I Told You,’ ។ គាត់​បាន​សម្ដែង​បទ​ចម្រៀង​ក្នុង​អាល់ប៊ុម​ក្នុង​ថ្ងៃ​ដដែល​នោះ ហើយ​បន្ទាប់​មក​បាន​ត្រឡប់​ទៅ​បន្ទប់​សណ្ឋាគារ​ជាមួយ​មិត្ត​ស្រី​របស់​គាត់​វិញ។ នៅថ្ងៃបន្ទាប់ Kim បានស្លាប់នៅក្នុងបន្ទប់ដេករបស់ខ្លួន។ មូល​ហេតុ​នៃ​ការ​ស្លាប់​ត្រូវ​គេ​សន្និដ្ឋាន​ថា​ដំបូង​គាំង​បេះដូង​ភ្លាមៗ​ដោយ​សារ​ការងារ​ហួស​កម្លាំង។ ទោះជាយ៉ាងណាក៏ដោយ មូលហេតុនៃការស្លាប់គឺជាសញ្ញាសួរដ៏ធំមួយ បន្ទាប់ពីស្នាមម្ជុលចំនួន ២៨បានរកឃើញនៅក្នុងខ្លួនរបស់គាត់ ហើយ​ឈាមរបស់គាត់មានផ្ទុកនូវសារធាតុ tiletamine zolazepam ដ៏​ច្រើន​ដែល​ជា​សារធាតុ​រំញោច​សត្វ​ខ្លាំង ហើយនេះគឺជាអ្វីដែលគេនិយាយ​ថាជា​មូលហេតុ​នៃ​ការ​ស្លាប់។

៣ Kim Hwansung

Kim Hwansung បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងក្រុម​ឆ្នាំ ១៩៩០ ដែលមានឈ្មោះថា NRG ។ នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០០០ បន្ទាប់ពីត្រលប់មកពីប្រទេសចិន Kim Hwan បានត្អូញត្អែរពី​ការឈឺបំពង់ក ក្រោយមក​សមាជិករបស់គាត់​បាននាំទៅមន្ទីរពេទ្យដើម្បីព្យាបាល​ជំងឺ​ផ្ដាសាយ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរយៈពេល៦ថ្ងៃ លោកត្រូវ​គេបញ្ជូនទៅមន្ទីរពេទ្យ ខណៈ​សុខភាពបានចាប់ផ្តើម​យ៉ាប់យ៉ឺន​យ៉ាងលឿន។ ក្រោយ​ពី​​ចូល​​បន្ទប់​សង្គ្រោះ​បន្ទាន់ គាត់​បាន​សន្លប់ ខណៈគ្រូពេទ្យនិយាយថា គ្មានឱកាសដែលនរណាម្នាក់រស់រានជីវិតពី​សន្លប់យូរ​នោះទេ។ ក្រោយមក គ្រួសាររបស់គាត់​បានសម្រេចចិត្តអនុញ្ញាតឲ្យ​គាត់​ទៅ ហើយនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០០០ នៅអាយុ ១៩ ឆ្នាំ គាត់​បាន​ទទួលមរណភាព។

៤ Goo Hara

សមាជិក​ក្រុម​ចម្រៀង​ស្រី Kara ធ្លាប់​បាន​សារភាព​ថា​មិត្ត​ប្រុស​របស់​នាង​បាន​គំរាម​នាង ហើយ​ប្រាប់​​ថា​នឹង​បញ្ចប់​អាជីព​ដែល​ខ្លួន​សម្រេច​បាន​ដោយ​បែក​ធ្លាយ​វីដេអូ​សិច​របស់​ពួក​គេ។ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ គាត់ត្រូវបានគេប្រទះ​ឃើញដេកស្លាប់នៅក្នុង​ផ្ទះ​ក្នុងវ័យ ២៨ ឆ្នាំ។ មូលហេតុ​នៃ​ការ​ស្លាប់​នេះ​ត្រូវ​គេ​សង្ស័យ​ថា​ អាច​ជា​ការ​ធ្វើ​អត្តឃាត​បន្ទាប់​ពី​មាន​ការ​បញ្ចេញ​មតិ​យ៉ាង​គំហុក​លើ​អ៊ីនធឺណិត​មក​លើ​គាត់។

៥ Moonbin របស់ ASTRO

Moonbin សមាជិកក្រុម ASTRO មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលគេប្រទះ​ឃើញគាត់ស្លាប់​នៅឯគេហដ្ឋាន​របស់គាត់។ ដំបូង​ឡើយ មាន​ការ​សន្និដ្ឋាន​អវិជ្ជមាន​ជា​ច្រើន​ដែល​និយាយ​អំពី​ការ​ស្លាប់។ យ៉ាង​ណា​ក៏​ដោយ អ្នក​គាំទ្រ​សង្ស័យ​ថា​ idol របស់​ពួក​គេ​ស្លាប់​ដោយ​សារ​​ឈឺ។ ដូច្នេះការចាកចេញភ្លាមៗរបស់គាត់​កាលពីខែមេសាឆ្នាំមុន នៅតែ​បន្សល់​ទុក​នូវ​ទុក្ខសោក​យ៉ាងជ្រាលជ្រៅ​នៅក្នុងបេះដូងរបស់អ្នកគាំទ្រ ASTRO ទូទាំងពិភពលោក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Song Hye Kyo និង Han So Hee មិនអាចសម្តែងរឿងថ្មីជាមួយគ្នាទេ ព្រោះតែបញ្ហាក្រុមអ្នកផលិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម