Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ថា សំណើរបស់បក្សសាធារណរដ្ឋ ស្ដីពីបំណុល គឺមិនអាច​ទទួលយកបានឡើយ

បានផុស

នៅ

ប្រធានាធិបតី​អាមេរិកលោក ចូ បៃដិន បាននិយាយថា សំណើរបស់គណបក្សសាធារណរដ្ឋចំពោះដំណោះស្រាយបញ្ហាបំណុល គឺមិនអាចទទួលយកបានឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបដិសេធសំណើនេះ គឺដោយសារតែរដ្ឋបាលប្រជាធិបតេយ្យរបស់លោក បៃដិន ចង់បង្កើនដែនកំណត់លើចំនួនមូលនិធិដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកអាចខ្ចីបាន ។ ទន្ទឹមនោះ គណបក្ស​សាធារណរដ្ឋ​និយាយ​ថា ពួក​គេ​នឹង​ចុះ​ហត្ថលេខា​លើ​បញ្ហា​នេះ លុះត្រា​តែរដ្ឋាភិបាលលោក បៃដិន យល់ព្រម​កាត់​បន្ថយ​ការ​ចំណាយ​ជា​ទ្រង់ទ្រាយ​ធំ ។

ថ្លែងនៅឯកិច្ចប្រជុំកំពូល G7 ក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យ, លោក បៃដិន បានលើកឡើងថា គណបក្សប្រជាធិបតេយ្យរបស់លោក បានដាក់ចេញនូវសំណើកាត់បន្ថយការចំណាយលើសពី ១ ពាន់ពាន់លានដុល្លារ ពីលើការកាត់បន្ថយឱនភាពសារពើពន្ធដែលស្នើឡើងកាលពីមុនជិត ៣ ពាន់ពាន់លានដុល្លារ ។

លោក បៃដិន បញ្ជាក់ថា សំណើគណបក្សសាធារណរដ្ឋ គឺការពារការក្លែងបន្លំពន្ធរបស់អ្នកមានទ្រព្យសម្បត្តិ និងពាណិជ្ជករគ្រីបតូ ខណៈពេលដែលជំនួយស្បៀងអាហារប្រឈមនឹងហានិភ័យសម្រាប់ជនជាតិអាមេរិកជិត ១ លាននាក់ ហើយវា​ដល់​ពេល​ហើយ​សម្រាប់​គណបក្ស​សាធារណរដ្ឋដើម្បី​ផ្លាស់​ចេញ​ពីមុខ​តំណែង​ជ្រុល​និយម​របស់​ពួកគេ ហើយ​ភាគច្រើន​នៃ​អ្វី​ដែល​ពួកគេ​បាន​ស្នើ​រួច​ គឺ​មិនអាចទទួល​យកបានឡើយ ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកបានរាយការណ៍ថា គណបក្សសាធារណរដ្ឋកំពុងស្នើលក្ខខណ្ឌកាន់តែតឹងរ៉ឹងបន្ថែម សម្រាប់ការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្ត និងជំនួយស្បៀងអាហារសម្រាប់អ្នកមានប្រាក់ចំណូលទាប ។

ចំពោះរដ្ឋមន្ត្រីរតនាគាររបស់អាមេរិកលោកស្រី Janet Yellen ក្នុងបទសម្ភាសន៍ជាមួយ NBC News កាលពីថ្ងៃអាទិត្យ បាននិយាយថា លោកស្រីមិនបានផ្លាស់ប្តូរការវាយតម្លៃពីមុនឡើយ គឺ​អាមរិក មិនអាចសងបំណុលទាំងអស់ភ្លាមៗ នៅថ្ងៃទី១ ខែមិថុនានេះនោះទេ ហើយបើសិនជាពន្យាពេលដល់ថ្ងៃ១៥ ខែមិថុនា ដើម្បី​ចាំចំណូលពីការប្រមូលពន្ធបន្ថែម គឺមានឱកាសទាបណាស់ ៕

ប្រែសម្រួល ៖ នាង រតនៈ

ប្រភព ៖ NHK

ចុចអាន៖ លោកស្រី Clinton ព្រមានថា បើ Trump ជាប់ឆ្នោត អ៊ុយក្រែន នឹងចប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត

នយោបាយ៤ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ជីវិតកម្សាន្ដ៥ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៥ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម