Connect with us

កីឡា

ជើង​ឯក AFF U-23 ​នឹង​ចាប់​ឆ្នោត​ព្រឹក​​ថ្ងៃ​ទី​២៩ ខែឧសភានេះ

បានផុស

នៅ

សហព័ន្ធ​កីឡា​បាល់ទាត់អាស៊ីអាគ្នេយ៍​នឹង​ធ្វើ​ពិធី​ចាប់​ឆ្នោត​ជ្រើស​រើស​​ពូល​ពាន​រង្វាន់​បាល់ទាត់​យុវជន​អាយុ​ក្រោម​២៣​ឆ្នាំ (AFF U-23 Championship) វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ចន្ទ ទី​២៩ ខែ​ឧសភា​ ឆ្នាំ​២០២៣​។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន (AFF)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាន​រង្វាន់ AFF U-23 Championship ត្រូវ​បាន​បង្កើត​ឡើង​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០០៥​ នៅទី​ក្រុង​បាំងកក ប្រទេស​ថៃ ដែល​ពេល​នោះ ម្ចាស់​ផ្ទះ​ថៃ​ជា​ជើង​ឯក។ យ៉ាង​ណា រហូត​ដល់​ពេល​នេះ​ទើប​តែ​រៀបចំ​ការ​ប្រកួត​បាន​៣​ដង​ប៉ុណ្ណោះ ខណៈ​លើក​ទី​២ និង​លើក​ទី​៣​រៀបចំ​ការ​ប្រកួត​នៅ​ប្រទេស​កម្ពុជា។

សម្រាប់​លើក​ទី​៤​ដែល​នឹង​ត្រូវ​ចាប់​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា​នេះ​នៅ​មិន​ទាន់​មាន​ដំណឹង​ផ្លូវ​ការ​ណា​មួយ​ពី​ប្រទេស​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មិន​ទាន់​ដឹង​ពី​ថ្ងៃ​ខែ​ប្រកួត​ដែរ។

ពាន​រង្វាន់​នេះ​មាន​ប្រទេស​​​ចំនួន​១២​​ចូល​រួម​ប្រកួត​ក្នុង​នោះ​មាន​ទាំង​អូស្ត្រាលី​ផង ប៉ុន្តែ​ប្រទេស​អូស្ត្រាលី​មិន​ធ្លាប់​បាន​បញ្ជូន​ក្រុម​យុវជន U23 របស់​ខ្លួន​ចូល​រួម​ប្រកួត​ឡើយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម