Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្ទឹងត្រែងឱ្យសមត្ថកិច្ចច្រកទ្វារពង្រឹងសន្តិសណ្ដាប់ធ្នាប់ និងសុវត្តិភាពទេសចរណ៍

បានផុស

នៅ

រដ្ឋបាលខេត្តស្ទឹងត្រែងបានក្រើនរំឭកឲ្យមន្ត្រីផ្នែកទេសចរណ៍ខេត្ត និងអាជ្ញាធរពាក់ពន្ធ័រួមគ្នាពង្រឹងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់ និងបង្កើនសុវត្ថិភាព ចំណីអាហារជាចម្បងនៅក្នុងពេលដែលប្រទេសកម្ពុជាមានរំហូរភ្ញៀវទេសចរអន្តរជាតិ ចេញចូលតាមច្រកព្រំដែនអន្តរជាតិត្រពាំងគ្រៀលកម្ពុជា-ឡាវ ដើម្បីទាក់ទាញពួកគាត់ឱ្យមកម្តងហើយ  ចង់មកម្តងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញែម សារី អភិបាលរងខេត្ត មានប្រសាសន៍ថា៖ ប្រទសកម្ពុជាយើងមានមោទនៈភាពយ៉ាងខ្លាំងនៅឆ្នាំ​២០២៣ នេះ ដោយបានធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្ក្រេម បង្ហាញឱ្យភ្ញៀវទេសចរទាំងថ្នាក់ជាតិនិងអន្តរជាតិ ថាកម្ពុជាមានសន្តិភាពយ៉ាងពេញលេញ និងបានឃើញពីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ។

លោកបន្តថា៖ ជាក់ស្តែងនៅច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលនេះបច្ចុប្បន្នមានភ្ញៀវជាតិនឹងអន្តរជាតិឆ្លងកាត់និងមកលេងជាបណ្តើៗវិញហើយ ដូចនេះមន្ត្រីពាក់ពន្ធ័ទាំងអស់ត្រូវពង្រឹងនឹងបង្កើនការធ្វើបដិសណ្ឋាកិច្ចឲ្យបានល្អ  ការលក់ដូរចំណីអាហារ  ត្រូវមានអនាម័យ មានគុណភាព និងមានតម្លៃសមរម្យ។       

លោក ទិនសត្យា មន្ត្រីសហការ ប្រចាំការនៅច្រកព្រំដែននេះ បានទទួលស្គាល់ថា៖ នេះជាយន្តការដ៍មានប្រសិទ្ធភាព  ព្រោះថាផ្នែកបដិសណ្ឋាកិច្ចជាទុនមួយក្នុងការបង្កើនភាពស្និតស្នាលរវាងភ្ញៀវនឹងម្ចាស់ផ្ទះ ដូចនេះក្រុមកាងារនិងប្រឹងប្រែងអនុវត្តឱ្យបានល្អប្រសើរជាមួយភ្ញៀវដែលបានមកដល់ទីនេះ។

កញ្ញា ភីន ស្រីនីត អ្នកប្រតិបត្តិកិច្ចការផ្នែកលក់ដូរចំណីអាហារ បានបញ្ចាក់ថា៖ កិច្ចការងារទាំងឡាយទាំងពួងពួកគាត់បានធ្វើសហប្រតិបត្តិការល្អ ជាមួយភាគ្គីឡាវនឹងផ្នែកដៃគូពាក់ពន្ធ័នៅច្រកព្រំដែននេះ ទាំងផ្នែកទំនាក់ទំនង និងផ្នែកអាហាដ្ឋាន ដំណើរការទៅល្អ ដើម្បីជាការស្វាគមន៍ដល់ភ្ញៀវមកលេង នៅតំបន់នេះ ក៍ដូចជាក្នុងប្រទេសរបស់យើង។

កញ្ញាទទួលស្គាល់ថា៖ ភាពរួសរាយរាក់ទាក់បានបង្កើនការទាក់ទាញកាន់តែខ្លាំងធ្វើឲ្យភ្ញៀវពេញចិត្ត ចូលមកប្រទេសយើងបានកាន់តែច្រើន ហើយក្នុងនាមជាមន្ត្រីប្រតិបត្តិផ្នែកទេសចរណ៍ ក្រុមការងារទាំងអស់នឹងប្រឹងប្រែងអនុវត្តតាមការណែនាំរបស់អាជ្ញាធរខេត្ត ក៍ដូចជាមន្ទីរ និងក្រសួងទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវមកលេងឱ្យបានច្រើន។

សួមបញ្ចាក់ថា៖ ច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលកម្ពុជាឡាវនៅខេត្តស្ទឹងត្រែងក្នុងរដូវបើកការប្រកួតកីឡាស៊ីហ្ក្រេមនេះមានភ្ញៀវទេសចរអន្តរជាតិ  ចេញចូលជារៀងរាល់ថ្ងៃដែលភាគច្រើនរួមមាន៖ ចិន-ថៃ-ឡាវ-បារាំង-អង្គគ្លេស-អាមេរិច-អូរស្ត្រាលី-ហ្វីលីពីន-ស្វីស-វៀតណាម-កូរេ-នឹងជប៉ុនជាដើម៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

ព័ត៌មានជាតិ៣៣ នាទីutes មុន

សហគមន៍បឹងពារាំង ជាទីតាំងជម្រកត្រីពងកូន និងសត្វស្លាបរាប់រយប្រភេទ កើតមានបញ្ហាចង់រំសាយសហគមន៍ចោល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មន្ទីរពិសោធន៍នៅ អាហ្វ្រិក កំពុងមានហានិភ័យ ធ្លាយចេញមេរោគសាហាវៗ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មន្ទីរពេទ្យ​ក្នុង​ជំរំ​ជនភៀសខ្លួន​ថៃ​ត្រូវ​បិទ ខណៈ​អាមេរិក​ផ្អាក​ជំនួយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

វិបត្តិស្បៀងអាហារនៅអាហ្វហ្គានីស្ថានកាន់តែធ្ងន់ធ្ងរ ក្រោយ​ត្រាំផ្អាកជំនួយ​​ទៅបរទេស​

Sokha Hotels

ព័ត៌មានពេញនិយម