កីឡា
កីឡា៣ប្រភេទនេះ កម្ពុជាសង្ឃឹមឈ្នះមេដាយមាសអាស៊ានប៉ារ៉ាហ្គេម
កម្ពុជានឹងបើកដំណើរការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ខណៈក្រុមអត្តពលិកជនពិការកម្ពុជាកំពុងត្រៀមខ្លួនយ៉ាងសកម្មដើម្បីប្រកួតស្វែងរកមេដាយជូនជាតិ។
កាលអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី ក្រុមអត្តពលិកជនពិការកម្ពុជាបានឈ្នះមេដាយចំនួន២៨គ្រឿងគឺមាស៧ ប្រាក់១០ និងសំរឹទ្ធ១១។ អត្តពលកម្មជាកីឡាជនពិការកម្ពុជារកបានមេដាយមាសច្រើនជាងគេ។ បន្ទាប់មកមានកីឡាបាល់ទះអង្គុយ បាល់បោះជិះរទេះ និងកីឡាប៊ូស្យាដែលសុទ្ធតែទទួលបានមេដាយមាស។

ថ្ងៃនេះ សារព័ត៌មាន«កម្ពុជាថ្មី» សូមលើកយកកីឡា៣ប្រភេទដែលមានសក្តានុពលសម្រាប់ម្ចាស់ផ្ទះកម្ពុជាក្នុងការទទួលបានមេដាយច្រើនទាំងមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅប្រទេសកម្ពុជា។
កីឡាអត្តពលកម្ម
អត្តពលកម្មជនពិការកម្ពុជាបានក្លាយជាកីឡាដ៏មានសក្តានុពលមួយក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមច្រើនឆ្នាំមកហើយ។ ជាពិសេស កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី ក្រុមអត្តពលកម្មកម្ពុជាបានឈ្នះមេដាយមាស៤គ្រឿងគឺកីឡាការិនី វ៉ិច ចន្ថា រកបាន២គ្រឿង កីឡាការិនី ងួន រតនា រកបាន១គ្រឿង និងក្រុមកីឡាប្រណាំងរទេះចម្ងាយ៤០០ម៉ែត្ររកបាន១គ្រឿង។ កីឡាអត្តពលកម្មមានច្រើនវិញ្ញាសា ដូច្នេះក្រុមម្ចាស់ផ្ទះកម្ពុជារំពឹងទទួលបានមេដាយច្រើន។


កីឡាបាល់ទះអង្គុយ
ក្រុមបាល់ទះអង្គុយពិការកម្ពុជាត្រូវបានចាត់ទុកជាក្រុមខ្លាំងមួយនៅតំបន់អាស៊ាន បន្ទាប់ពីតែងតែធ្វើបានល្អក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម។ កាលកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ក្រុមកម្ពុជាបានឈ្នះមេដាយមាស១គ្រឿង បន្ទាប់ពីបានឈ្នះ ក្រុមថៃនៅវគ្គផ្តាច់ព្រ័ត្រ និងបានឈ្នះមេដាយប្រាក់១គ្រឿងពីអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០១៧។ ក្រុមកីឡាបាល់ទះអង្គុយពិការនៅតំបន់អាស៊ានពិតជាចាប់អារម្មណ៍ខ្លាំងនឹងសមត្ថភាពរបស់ក្រុមកម្ពុជា។

កីឡាបាល់បោះជិះរទេះ
ក្រុមកីឡាការិនីបាល់បោះជិះរទេះពិការកម្ពុជាក៏ពិតជាមិនធម្មតាដែរនៅក្នុងតំបន់អាស៊ាន។ កាលអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ ក្រុមបាល់បោះជិះរទេះនារីកម្ពុជាបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ២វិញ្ញាសា ហើយជាលទ្ធផលបានឈ្នះមេដាយមាស១គ្រឿងលើវិញ្ញាសា៣ទល់៣ និងបានឈ្នះមេដាយប្រាក់១គ្រឿងលើវិញ្ញាសា៥ទល់៥។


ក្រៅពីកីឡា៣ប្រភេទខាងលើ កីឡាប៊ូស្យា ក៏រកបានមេដាយមាស១គ្រឿងពីអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ខណៈកីឡាហែលទឹក អុក និងវាយកូនឃ្លីលើតុដែលទទួលបានមេដាយប្រាក់ និងសំរឹទ្ធ៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?