សន្តិសុខសង្គម
អ្នកលក់ដូរគ្រឿងសមុទ្រនៅផ្សារក្ដាម ខេត្តកែប នៅតែបន្តបន្លំភ្នែកជញ្ជីងភ្ញៀវទេសចរ
ស្ត្រីជាអាជីវករលក់ដូរគ្រឿងសមុទ្រនៅផ្សារក្ដាម ខេត្តកែប ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកែប ធ្វើកិច្ចសន្យាអប់រំណែនាំ ក្រោយរកឃើញពីការបន្លំភ្នែកជញ្ជីងលក់មិនគ្រប់គីឡូជូនភ្ញៀវទេសចរ។
យោងតាមកិច្ចសន្យាចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកែប ស្ត្រីអាជីរកររូបនេះនឹងត្រូវពិន័យជាប្រាក់ចំនួន២លានរៀល និងដាក់ទោសទាន់តាមផ្លូវច្បាប់បើមិនរៀងចាល។
ស្រ្តីឈ្មោះ នៅ ខ្លឹង មានអាយុ២៨ឆ្នាំ ជាអាជីវករលក់ដូរបង្គារនៅផ្សារក្ដាម ក្នុងក្រុងកែប ខេត្តកែប បានសារភាពនូវកំហស់របស់ខ្លួន និងសូមសមត្ថកិច្ចដាក់ទោសទាន់តាមផ្លូវច្បាប់បើសិនប្រព្រឹត្តិករណីនេះនៅថ្ងៃក្រោយទៀត។
គួររំលឹកថា នេះមិនមែនជាករណីទី១នោះទេ ដែលអាជីវករលក់ដូរមួយចំនួននៅផ្សារក្ដាមខេត្តកែប តែងតែបន្លំភ្នែកជញ្ជីងភ្ញៀវទេសចរ ហើយក៏មានការរិះគន់ជាញឹកញាប់ផងដែរ៕
អត្ថបទ៖ សុខុម
-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក