Connect with us

ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់បានធ្វើឱ្យផ្ទះពលរដ្ឋម្នាក់ដែលខ្ចីលុយធនាគារមកសាងសង់មិនទាន់រួចផង រលំខ្ទេចគ្មានសល់

បានផុស

នៅ

ខ្យល់កន្ត្រាក់បានធ្វើឱ្យផ្ទះពលរដ្ឋម្នាក់សាងសង់ទើបតែបាន ៦០% និងខ្ចីប្រាក់ធនាគារមកសាងសង់ ដួលរលំខ្ទេចគ្មានសល់។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ ស្ថិតនៅខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសជាម្ចាស់ផ្ទះ និងជាជនរងគ្រោះដោយសារខ្យល់កន្ត្រាក់ឈ្មោះ លុច ភានិត អាយុ២៨ឆ្នាំ រស់នៅភូមិអ្នកតាទ្វារ ឃុំឬស្សីក្រាំង ស្រុក មោងឬស្សី ខេត្តបាត់ដំបង មុខរបរកសិករ មានកូនស្រីអាយុ១ខួបនៅក្នុងបន្ទុក។ លោកបានឱ្យ “កម្ពុជាថ្មី” ដឹងថា នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ មានខ្យល់កន្ត្រាក់ និងគួចយ៉ាងខ្លាំង ដែលលោកមិនធ្លាប់ឃើញពីមុនមកទេ បានកើតឡើង និងធ្វើឱ្យផ្ទះអ្នកភូមិនជាច្រើនខ្នងខូចខាត។ រីឯ ផ្ទះរបស់លោកដែលទើបតែសាងសង់បាន ៦០% ខូចខាតទាំងស្រុងតែម្តង មិនអាចជួសជុលបានឡើយ។

លោក លុច ភានិត

លោកបានរៀបរាប់បន្តថា ប្រាក់ដែលយកមកសាងសង់ផ្ទះ គឺបានពីការខ្ចីធនាគារចំនួន ១០លានរៀល និងចងការប្រាក់ពីអ្នកភូមិ ជាង២ពាន់ដុលា្លរ ផ្សេងទៀត ព្រមទាំងជំពាក់ថ្លៃសម្ភារៈសាងសង់ផ្ទះផ្សេងជាង១ពាន់ដុល្លារទៀត។ នេះជាលើកទី១ ដែលលោកហ៊ានខ្ចីប្រាក់ធនាគារមកសាងសង់ផ្ទះព្រោះតែជីវភាពខ្វះខាត ដោយគិតថា នឹងព្យាយាមធ្វើសំណង់ផង និងស្រែចំការផង ដើម្បីដោះបំណុល ប៉ុន្តែ ជាអកុសល បែរជាមានបាតុភូតធម្មជាតិនេះកើតឡើង ដោយខ្លួនមិនទាន់បានចូលរស់នៅផងទេ។ បន្ទាប់ពីត្រូវបានខ្យល់កន្ត្រាក់បំផ្លាញគ្មានសល់បែបនេះ លោកក៏គ្មានទីជម្រកណាក្រៅពីស្នាក់នៅក្រោមផ្ទះម្តាយ ជាមួយប្រពន្ធ និងកូនស្រី ដែលមានត្រឹមតែគ្រែមួយនៅក្រោមផ្ទះ។

ចំពោះហេតុការណ៍នេះ រដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងសប្បុរសជនមួយចំនួន បានជួយជាសម្ភារៈផ្សេងៗដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់សម្រាប់ជួសជុលផ្ទះ ជាមួយនឹងអង្គរ និងគ្រឿងបរិភោគមួយចំនួន។ ចំពោះគ្រួសារលោក លុច ភានិត វិញ គឺទទួលបានថវិកា ៣៨ម៉ឺនរៀល ជាមួយនឹងអង្គរ និងគ្រឿងបរិភោគមួយចំនួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញប្រេងឥន្ធនៈ ប្រចាំឆ្នាំ២០២៥

ព័ត៌មានជាតិ១១ នាទីutes មុន

កម្ពុជា និងម៉ាឡេស៊ីប្តេជ្ញាចិត្តរួមគ្នាប្រឆាំងនឹងការបំពុលបរិយាកាសដោយសំណល់ប្លាស្ទិកក្នុងក្របខណ្ឌអាស៊ាន

ជីវិតកម្សាន្ដ២៦ នាទីutes មុន

អតីតអ្នកគ្រប់គ្រង MGC ព្រមានបញ្ចេញមុខបរវរកញ្ញាម្នាក់ ដែលប្រើសម្តីមិនសមរម្យលើខ្លួន

ដួង សុខគា
ជីវិតកម្សាន្ដ៣៧ នាទីutes មុន

លោក ដួង សុខគា ស្នើបែងចែកឱ្យដាច់រវាងពាក្យ «បងប្អូន» និងពាក្យ «បងអូន» បែបទំយើតាមបរទេស

សេដ្ឋកិច្ច៤១ នាទីutes មុន

អតីតនិស្សិតវិស្វករម្នាក់ ចាប់យករបរចិញ្ចឹមពពែ និងចៀមកំពុងទទួលបានការគាំទ្រ

Sokha Hotels

ព័ត៌មានពេញនិយម