ជីវិតកម្សាន្ដ
BLACKPINK បំបែកឯកត្តកម្មរកចំណូលលើសពី ១០០ លានដុល្លារ ពីការប្រគំតន្ត្រី
ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក Born Pink របស់ BLACKPINK បានលក់សំបុត្រលើសពី ១០០ លានដុល្លារ ហើយវាក៏ជាការប្រគំតន្ត្រីទេសចរណ៍ក្រុមចម្រៀងស្រីដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រតន្ត្រី ។

ជាពិសេសយោងទៅតាមទិន្នន័យរបស់ Touring Data កត់ត្រាថាសំបុត្រចំនួន ៥១៣,៥៥៨ ត្រូវបានលក់ដាច់អស់គ្មានសល់នៅពេលបច្ចុប្បន្ននេះ ដោយចាប់ផ្តើមពីប្រទេសកូរ៉េរបស់ពួកគេ BLACK PINK បានទាក់ទាញអ្នកគាំទ្រជាង ២០,០០០ នាក់ក្នុងរយៈពេល ២ យប់ជាមួយនឹងប្រាក់ចំណូលចំនួន ២.៣ លានដុល្លារ ។ ក្រុមនេះក៏មានការសម្តែងនៅអាមេរិកខាងជើងជាមួយនឹងការប្រគុំតន្ត្រីដែលលក់សំបុត្រអស់ជាច្រើននៅ Dallas, Houston, Atlanta, Chicago , Newark, Los Angeles និង Hamilton ។

ភាពល្បីល្បាញរបស់ក្រុមនេះមិនឈប់ឈរទេ នៅពេលដែលការប្រគំតន្ត្រីទេសចរណ៍ Born Pink នៅតែជាគោលដៅដ៏គួរឱ្យកត់សម្គាល់មួយនៅក្នុងទ្វីបអឺរ៉ុប និងអាស៊ី អ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ BLACKPINK បានបង្កើតកំណត់ត្រាថ្មីដោយមានការសម្ដែងតែ ៣៣ ដងប៉ុណ្ណោះ។ ក្រុមនេះនៅតែមានការសម្តែងបន្ថែមទៀត ដើម្បីបញ្ចប់ដំណើរការប្រគំតន្ត្រីទេសចរណ៍ Born Pink ដូច្នេះហើយ តួលេខនៃការលក់កាន់តែខ្ពស់និងធ្វើឱ្យសមិទ្ធិផលរបស់ពួកគេប្រសើរឡើង និងពង្រឹងជំហររបស់ពួកគេនៅក្នុងទីផ្សារតន្ត្រីពិភពលោក។

ទន្ទឹមនឹងនោះ កំណត់ត្រាថ្មីនេះនិងបង្ហាញពីឥទ្ធិពលរបស់ BLACKPINK ក្នុងវិស័យ K-Pop ជាពិសេសឧស្សាហកម្មតន្ត្រីទូទៅ នេះក៏ជាសក្ខីភាពមួយបង្ហាញពីសមត្ថភាពរបស់ពួកគេ ក្នុងការទាក់ទាញអ្នកគាំទ្រជុំវិញ ពិភពលោកផងដែរ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ប៉ូលិសទីក្រុងសេអ៊ូល សុំដីកាចាប់ខ្លួនតារាសម្តែង Yoo Ah In

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង