ព័ត៌មានអន្ដរជាតិ
អង្គរវត្ត ជាប់លេខ៦ ជាកន្លែងមើលថ្ងៃលិច ល្អដាច់គេលើលោក
យោងតាមទិន្នន័យដែលដកស្រង់ដោយគេហទំព័រ Ranking Royal បានបង្ហាញថា ប្រាសាទអង្គរវត្ត នៃប្រទេសកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ៦ ជាកន្លែងមើលថ្ងៃលិចល្អផ្តាច់គេលើពិភពលោក។
ប្រាសាទអង្គរវត្ត ទទួលបានសំឡេង ២៥៩៦ ឈរនៅលើប៉ម Eiffel របស់ប្រទេសបារាំង ដែលទទួលបានសំឡេង ២៥៥៧។
យ៉ាងណាមិញ កន្លែងដែលជាប់លេខ១ សម្រាប់មើលថ្ងៃលិចល្អផ្តាច់គេលើលោក គឺបានទៅលើទីលាន Mallory ក្នុងរដ្ឋ Florida នៃ សហរដ្ឋអាមេរិក ដោយទទួលបានសំឡេង ៩៨១១។
បន្ទាប់មក លេខ២ បានទៅលើ អគារ Burj Khalifa នៃប្រទេសអារ៉ាប់រួម ទទួលបាន ៥២៧៥សំឡេង, លេខ៣ គឺទីលាន Piazzale Michelangelo នៃប្រទេសអ៊ីតាលី (៣៤៤០សំឡេង), លេខ៤គឺប្រាសាទ Tanah Lot នៃប្រទេសឥណ្ឌូណេស៊ី (៣២៦៥ សំឡេង) និងលេខ៥គឺ ឆ្នេរ Mindil នៃប្រទេសអូស្រ្តាលី (២៧០២ សំឡេង)។
គួរបញ្ជាក់ជាថ្មី កាលពីប៉ុន្មានខែមុន គេហទំព័រចក្រភពអង់គ្លេស Mornings.co.uk បានប្រមូលទិន្នន័យពីក្រុមហ៊ុនទេសចរណ៍អាមេរិក Tripadvisor ដែលបង្ហាញថា ប្រាសាទអង្គរវត្ត បានជាប់ជាកន្លែងល្អបំផុតសម្រាប់មើលថ្ងៃរះ។
ពេលនោះ ប្រាសាទអង្គរវត្ត ទទួលបានសំឡេងចំនួន ១០៤០៤ ពោលគឺទទួលបានសំឡេងគាំទ្រលើសទីតាំងនៅចំណាត់ថ្នាក់លេខ២ ដល់ទៅជាងទ្វេដងឯណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Ranking Royals
ចុចអាន៖ អស្ចារ្យ! អង្គរវត្ត ជាប់លេខ១លើលោក ជាកន្លែងមើលថ្ងៃរះ ល្អដាច់គេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា