ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ថា រុស្ស៊ី មានសមត្ថភាពបន្តប្រតិបត្តិការយោធានៅអ៊ុយក្រែន យូរអង្វែងទៀត
ប្រធានសេវាចារកម្មសហព័ន្ធអាល្លឺម៉ង់ (BND) លោក Bruno Kahl បាននិយាយថា ប្រទេសរុស្ស៊ី មានសមត្ថភាពបន្តប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន យូរអង្វែងទៀត។
ទីភ្នាក់ងារព័ត៌មាន DPA បានដកស្រង់សម្តីប្រមុខចារកម្មរូបនេះ ដែលនិយាយថា “ដូចពីមុនអ៊ីចឹង រុស្ស៊ី នៅតែមានសមត្ថភាពដឹកនាំប្រតិបត្តិការយោធាពិសេសរបស់ខ្លួន បានយូរអង្វែងទៀត”។
ស្របពេលជាមួយគ្នានោះ លោក Kahl ក៏បានកត់សម្គាល់ផងដែរថា សេវាស៊ើបការណ៍សម្ងាត់មិនឃើញថា ជម្លោះនេះធ្វើឲ្យមានការរង្គោះរង្គើដល់អាជ្ញាធរនៃរដ្ឋរុស្ស៊ីនោះទេ។
ការអះអាងរបស់លោក Kahl កើតឡើង បន្ទាប់ពី មេក្រុមទាហានស៊ីឈ្នួលរុស្ស៊ី បានប្តេជ្ញាប្រគល់ការគ្រប់គ្រងទីក្រុង Bakhmut ទៅឲ្យកងទ័ពរុស្ស៊ីត្រឹមថ្ងៃទី១ខែមិថុនា។
ស្ថាបនិកក្រុមហ៊ុន Wagner លោក Yevgeny Prigozhin បានអះអាង វាយយកបានទីក្រុងនេះ កាលពីថ្ងៃសៅរ៍ទី២០ខែឧសភា ប៉ុន្តែទីក្រុងកៀវ និយាយថា ខ្លួននៅតែគ្រប់គ្រងផ្នែកខ្លះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tass
ចុចអាន៖ មេក្រុមទាហានស៊ីឈ្នួល ប្តេជ្ញាប្រគល់ទីក្រុង Bakhmut ទៅឲ្យកងទ័ពរុស្ស៊ី នៅខែក្រោយ
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៧ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១៣ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤