ព័ត៌មានជាតិ
ក្រសួងប្រកាសឲ្យពលរដ្ឋបង្កើនការប្រយ័ត្នខ្ពស់ចំពោះពួកចោរបច្ចេកវិទ្យាកំពុងវាយប្រហារលើធនាគារនិងហិរញ្ញវត្ថុ
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានប្រកាសឲ្យម្ចាស់គណនី ធនាគារទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះពួក ពួកចោរបច្ចេកវិទ្យា(Hackers)ខណៈក្រុមនេះកំពុងវាយប្រហារបោកបញ្ឆោតតាមអឺនធឺណិតទៅលើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួននៅកម្ពុជាមានការកើនឡើងគួរឲ្យព្រួយបារម្ភ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១បានឲ្យដឹងថា ចោរបច្ចេកវិទ្យា (Hackers) បានធ្វើការវាយប្រហារដោយផ្ញើសារខ្លីៗ (SMS) ឬសារអីម៉ែលទៅអ្នកប្រើប្រាស់ដោយមានខ្លឹមសារ ថាYour bank account has been logged in through another platform, please verify again to protect your rights ហើយភ្ជាប់ជាមួយនឹងឈ្មោះដែន (Domain Name) ស្រដៀងនឹងឈ្មោះធនាគារ របស់អ្នកប្រើប្រាស់។
ក្រសួងបានបន្តថា នៅពេលអ្នកប្រើប្រាស់ចុចលើឈ្មោះដែននោះនឹងចូលទៅគេហទំព័រក្លែងក្លាយមួយដែលមានរូបរាងនិងទម្រង់ស្ទើរតែដូចគ្នាទៅនឹងគេហទំព័ររបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដោយតម្រូវឱ្យអ្នកប្រើប្រាស់បញ្ចូលព័ត៌មានសំខាន់ៗ ដូចជាឈ្មោះ លេខគណនី ពាក្យសំងាត់ និងលេខកូដសំងាត់ជាដើម។ ប្រសិនបើអ្នកប្រើប្រាស់ បញ្ចូលព័ត៌មានទាំងនោះ ចោរបច្ចេកវិទ្យាអាចមានលទ្ធភាពលួចចូលក្នុងគណនីធនាគាររបស់អ្នកប្រើប្រាស់ ហើយអាចបង្វែរសាច់ប្រាក់ចេញទៅគណនីផ្សេងទៀត ដែលបានគ្រោងទុកជាមុន។ អ្នកប្រើប្រាស់មិនគួរចុចលើតំណរភ្ជាប់ ឬចុចលើឈ្មោះដែនដែលមានភ្ជាប់មកតាមសារខ្លី ឬម៉ីម៉ែលនោះទេ។
ជាវិធានការក្រសួងបានណែនាំដល់ម្ចាស់គណនីយធនាគារឲ្យធ្វើការត្រួតពិនិត្យទៅលើឈ្មោះគេហទំព័រឱ្យបានច្បាស់លាស់ ជៀសវាងការបញ្ចូលព័ត៌មានលើគេហទំព័រក្លែងក្លាយ។ អ្នកប្រើប្រាស់មិនត្រូវធ្វើការឆ្លើយតបទូរសព្ទ សារ ឬអ៊ីម៉ែលដែលព្យាយាមសាកសួរព័ត៌មានផ្ទាល់ខ្លួនទេ។ ជាទូទៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនដែលស្នើសុំឱ្យអតិថិជនផ្តល់លេខគណនី លេខសំងាត់ ឬលេខកូដ OTP ឡើយ។
ក្រសួងបានបន្ថែមថាសូមទាក់ទងទងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរបស់អ្នក ក្នុងករណីមានការសង្ស័យថា ខ្លួនធ្លាក់ចូលអន្ទាក់ចោរបច្ចេកវិទ្យាដើម្បីអាចជួយដោះស្រាយ ទាន់ពេលវេលា។
សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះក្រសួងស្នើឲ្យអ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT” នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋានwww.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយបច្ចេកទេសបន្ថែមលើករណីនេះ តាមរយៈអ៊ីម៉ែល [email protected] ឬទូរសព្ទលេខ ០១៦ ៨៥១ ៦៧៨៕
ដោយ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា