ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន រំលឹកឱ្យក្រុមហ៊ុនអ៊ីនធឺណិតដោះស្រាយបញ្ហាល្បឿនដើរយឺត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដាស់តឿនឱ្យក្រុមហ៊ុនអ៊ីនធឺណិតមួយចំនួនដោះស្រាយបញ្ហាអ៊ីនធឺណិតដើរយឺត ខណៈបុគ្គលិកក្រុមហ៊ុនមួយចំនួនមិនចុះដោះស្រាយឱ្យអតិថិជន។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីសម្ពោធទីតាំងថ្មីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រមទាំងចែកសញ្ញាបត្រដល់និស្សិត នៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ ថា អ៊ិនធឺណិតនៅក្នុងប្រទេសកម្ពុជា មានការរអាក់រអួលសេវាអ៊ិនធឺណិតខ្សោយ ហើយមានក្រុមហ៊ុនខ្លះមិនដោះស្រាយបញ្ហា។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ក្រុមហ៊ុន ដែលអន់ជាងគេនៅស្រុកខ្មែរ គឺក្រុមហ៊ុន ហូមអ៊ិនធឺណិត អាហ្នឹងម៉ែអន់ ឪអនហើយ ឥឡូវក្រសួងប្រៃសណីចុះពិនិត្យសិក្សា ជាមួយម្ចាស់ក្រុមហ៊ុន ហ្នឹងឱ្យបុគ្គលិកធ្វើការ»។
សម្ដេចតេជោលើកឡើងបែបនេះ បន្ទាប់ពីសម្ដេចបានទាក់ទងទៅបុគ្គលិកក្រុមហ៊ុននេះឱ្យចុះដោះស្រាយបញ្ហាអិនធឺណិតដើរយឺត ប៉ុន្តែបុគ្គលិកក្រុមហ៊ុននេះនៅតែមិនចុះដោះស្រាយ។
សម្ដេចតេជោជំរុញឱ្យម្ចាស់បុរី និងក្រុមហ៊ុនអ៊ីនធឺណិត ត្រូវយកវិធានការដែលបានដាក់ចេញដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគម និងបើកឱ្យមានការដំឡើងអង់តែនសេវាអ៊ីនធឺណិតបន្ថែមគ្រាប់ទីតាំងបើកឱកាសឱ្យក្រុមហ៊ុនចូល ដោយកុំដាក់ឧបសគ្គបច្ចេកទេសជារនាំង៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ