Connect with us

KPT+

នាឡិកាដៃរបស់អធិរាជចុងក្រោយប្រទេស ចិន បំបែកកំណត់ត្រាដេញថ្លៃខ្ពស់បំផុត

បានផុស

នៅ

នាឡិកាដែលធ្លាប់ជារបស់អធិរាជចុងក្រោយនៃរាជវង្ស Qing ត្រូវ​បាន​គេ​ដាក់​ដេញ​ថ្លៃ​ក្នុង​តម្លៃ​ខ្ពស់​បំផុត​ចំនួន ៥ លាន​ដុល្លារ នៅលើប្លុកដេញថ្លៃក្នុង​ទីក្រុង​ហុងកុង ​កាល​ពី​ថ្ងៃ​អង្គារ ខណៈ​វា​មាន​តែ ៨ គ្រឿង​ប៉ុណ្ណោះ​ក្នុង​លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឡិកា Patek Philippe Reference 96 Quantieme Lune របស់​អធិរាជ Puyi ​បានដេញថ្លៃ​ដោយអ្នកប្រមូលទិញ​នៅអាស៊ីតាមរយៈការ​ដេញថ្លៃតាមទូរស័ព្ទ។ យោងតាមលោក Thomas Perazzi នៃ​ក្រុមហ៊ុនដេញថ្លៃ Phillips Asia ​បញ្ជាក់​ថា​ នេះជាការដេញ​​ថ្លៃខ្ពស់បំផុតសម្រាប់​នាឡិកា​ដៃ​ដែល​ធ្លាប់​ជា​របស់​អធិរាជ​។ លោក​មាន​ការ​រំភើប​ចិត្ត​ចំពោះ​ការ​លក់​ដ៏​អស្ចារ្យ​នេះ ព្រោះ​វា​បាន​បង្កើត​កំណត់ត្រា។ ​

ទោះយ៉ាងណាក៏ដោយ តាម​ការ​លើក​ឡើង​របស់​ក្មួយ​ប្រុស​របស់ Puyi Aisin-Gioro Yuyuan ធ្លាប់បញ្ចាក់ថា នាឡិកានេះគឺជាវត្ថុផ្ទាល់ខ្លួនរបស់ព្រះចៅអធិរាជដែលត្រូវគេចាប់ខ្លួន ហើយក៏ប្រគល់វាទៅឲ្យអ្នកបកប្រែជនជាតិរុស្សី Georgy Permyakov ដើម្បីរក្សាសុវត្ថិភាពនៅពេលអធិរាជចាកចេញពីជំរុំពន្ធនាគារ។

អធិរាជ Puyi ប្រសូតនៅឆ្នាំ ១៩០៦ ជាអធិរាជចុងក្រោយនៃ​រាជវង្ស Qing របស់ប្រទេសចិន ដែល​កាន់​តួនាទី​ជា​ស្ដេច​តាំង​ពី​ព្រះជន្ម២​ឆ្នាំឯណោះ។ បន្ទាប់ពីការបរាជ័យ​របស់​ជប៉ុន​ក្នុង​សង្គ្រាម​លោក​លើក​ទី ២ ក្នុងឆ្នាំ ១៩៤៥ អធិរាជ Pu yi ត្រូវ​​​ចាប់​ធ្វើ​ជា​ឈ្លើយ​សឹកសង្គ្រាម​នៅ Shenyang ប្រទេសចិន ដោយកងទ័ពសូវៀត ហើយជាប់ឃុំនៅ Khabarovsk រយៈពេល ៥ ឆ្នាំ។

យ៉ាងណាមិញ កាលពីឆ្នាំ ២០១៧ នាឡិកាម៉ាក Patek Philippe ដែលជាកម្មសិទ្ធិរបស់អធិរាជ Ethiopia ត្រូវបានដេញថ្លៃក្នុងតម្លៃ ២.៩ លានដុល្លារ ហើយនៅឆ្នាំដដែលនោះ នាឡិកាម៉ាក Rolex របស់អធិរាជវៀតណាម ត្រូវដេញថ្លៃក្នុងតម្លៃ ៥ លានដុល្លារ ហើយនាឡិកា Patek Philippe “Grandmaster Chime” លក់ក្នុងតម្លៃ ៣១លានដុល្លារក្នុងឆ្នាំ ២០១៩ ។ វាត្រូវបានគេនិយាយថាជានាឡិកាដ៏ស្មុគស្មាញបំផុត ដែលក្រុមហ៊ុនផលិតនាឡិកាប្រណីតមិនធ្លាប់បានបង្កើត ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖forbes

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានជាតិ២ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៤៣ នាទីutes មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ស្ពានឬស្សីកោះប៉ែន​ ត្រៀមស្វាគមន៍ភ្ញៀវទេសចរឆ្លងឆ្នាំសកល

Sokha Hotels

ព័ត៌មានពេញនិយម