ព័ត៌មានជាតិ
វិមានឯករាជ្យខេត្តបាត់ដំបង គ្រោងបញ្ចប់ការស្ថាបនាឲ្យរួចនៅ ១ អាទិត្យទៀតនេះ
សមិទ្ធផល ៣ ដែលរដ្ឋបាលខេត្តបាត់ដំបងកំពុងសាងសង់ព្រមៗគ្នា ដែលនឹងបម្រើប្រយោជន៍សម្រាប់ប្រជាជន និងជាមុខមាត់ថ្មីបន្ថែមទៀតសម្រាប់ខេត្តបាត់ដំបង។
សមិទ្ធិផលទាំង ៣ ដែលបានកំពុងសាងសង់រួមមាន វិមានឯករាជ្យ ការកែលម្អផ្លូវក្នុងក្រុងរង្វង់មូលលោកតាដំបងក្រញួងឲ្យក្លាយជាផ្លូវស្តង់ដា ក្នុងនោះមានសម្រាប់ខ្សែរថយន្ត ខ្សែជិះកង់កម្សាន្ត និងខ្សែថ្មើជើង និងទី ៣ ការជួសជុលច្រាំងស្ទឹងសង្កែឲ្យមានសោភ័ណ្ឌភាពល្អទប់ស្កាត់ការបាក់ស្រុតនៅរដូវវស្សាបន្តទៀត។
លោក ព្រួញ រិទ្ធ ប្រធានមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត បានប្រាប់កម្ពុជាថ្មីយ៉ាងខ្លីដូច្នេះថា វិមានឯករាជ្យ យ៉ាងយូរ ១ សប្តាហ៍ទៀតរួចរាល់។ ច្រាំងស្ទឹងយ៉ាងយូរសប្តាហ៍ទី១ ខែកក្កដា។ ចំណែកផ្លូវក្រុង ១ ខ្សែចាប់ពីរង្វង់មូលលោកតាដំបងក្រញួង ដល់រង្វង់មូលព្រាបសក្រុមការងារកំពុងសម្រុកឲ្យហើយក្នុងពេលដំណាលគ្នាផងដែរ។
នៅព្រឹកថ្ងៃទី ២៤ ខែឧសភានេះដែរ លោកសុខ លូ អភិបាលនៃគណះអភិបាលខេត្តក៏បានចុះពិនិត្យមើលការងារសាងសង់រង្វង់មូលវិមានឯករាជ្យផងដែរ ដែលត្រូវកែលម្អក៏ដូចជាសួនច្បារជុំវិញវិមានឯករាជ្យ។
ពាក់ព័ន្ធការសាងសង់វិមានឯករាជ្យនៅលើទឹកដីខេត្តបាត់ដំបង ប្រជាពលរដ្ឋក៏បានសម្តែងក្តីរីករាយខណះដែលពួកគាត់បានលើកឡើងថា មិនដែលបានទៅលេងនិងមើលវិមានឯករាជ្យនៅឯរាជធានីភ្នំពេញឡើយ.ពេលនេះវិមានឯករាជ្យបានបង្ហាញខ្លួននៅក្បែរពួកគាត់ហើយពួកគាត់សប្បាយចិត្តហួសពីការរំពឹង។
ជាមួយគ្នានេះដែរ យុវជនសិស្សានុសិស្សក៏បានបញ្ចេញទស្សនះដូចគ្នាថា ការសាងសង់វិមានឯករាជ្យលើទឹកដីកំណើតនាពេលនេះហាក់ដូចរូបគេម្នាក់ៗកំពុងស្ថិតនៅក្នុងក្តីស្រមៃមួយ ដែលខេត្តកំណើតរបស់ពួកគេស្ថិតនៅក្នុងការត្រួតត្រាពីជនបរទេសកាលពីសម័យមុន បើទោះបីពួកគេមិនទាន់ចាប់កំណើតក៏មានការឈឺចាប់ដែរ។ ដោយសប្យាយចិត្តគ្រប់ៗគ្នា យុវជនក្មេងៗទាំងនោះបានលើកឡើងថា “នេះជាការល្អពេលពួកខ្ញុំទំនេរ ពួកខ្ញុំដើរកម្សាន្តហើយអង្គុយអានមេរៀនៅក្បែរ វិមានឯករាជ្យ ដោយមានក្តីស្រម៉ៃថាពួកខ្ញុំកំពុងនៅឯវិមានឯករាជ្យនៅរាជធានីភ្នំពេញចឹងដែរ”។
ចំណែកមន្ត្រីទេសចរណ៍ខេត្តបានលើកឡើងថា នេះជាចំណែកមួយក្នុងចំណោមផ្នែកផ្សេងទៀតដែលខេត្តបាត់ដំបងមានសម្រាប់ទាញកំណើនភ្ញៀវទេសចរកាន់តែមានកំណើនខ្ពស់ជាផលប្រយោជន៍រួម និងបានផ្តល់និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងបានយ៉ាងល្អប្រសើរបន្ថែមទៀត តាមរយះសមិទ្ធិផលថ្មីៗជាបន្តបន្ទាប់នេះ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត