ជីវិតកម្សាន្ដ
Chris Brown ប្រឈមមុខនឹងការចាប់ខ្លួន ប្រសិនហ៊ានចូលទៅក្នុងទឹកដីអង់គ្លេស
តារាចម្រៀង Chris Brown អាចប្រឈមមុខនឹងការចាប់ខ្លួន ប្រសិនបើហ៊ានត្រលប់មកចក្រភពអង់គ្លេសវិញ បន្ទាប់ពីត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធក្នុងជម្លោះប្រើប្រាស់ហិង្សាកាលពីដើមឆ្នាំនេះ ។

កាលពីខែកុម្ភៈកន្លងទៅ Chris Brown បានវាយប្រហារមនុស្សម្នាក់ជាក់ស្តែងយោងទៅតាមរបាយការណ៍តារាចម្រៀងអាមេរិករូបនេះ បានវាយដបកែវទៅលើក្បាលអ្នកចាក់ភ្លេងនៅឯក្លឹបរាត្រី Tape ក្នុងទីក្រុងឡុងដ៍។ ជាមួយគ្នាកាសែត The Sun បានចុះផ្សាយ អំពីឧប្បត្តិហេតុដែលត្រូវបានចោទប្រកាន់នោះ ដោយជនរងគ្រោះដែលមិនបញ្ចេញឈ្មោះបានប្រាប់ The Sun កាលពីខែមេសាថា “Chris Brown បានវាយក្បាលខ្ញុំពីរទៅបីដងហើយខ្ញុំបានដួល ខ្ញុំបាននិយាយជាមួយប៉ូលីស ដូច្នោះពួកគេសង្ឃឹមថានឹងដោះស្រាយរឿងនេះក្នុងពេលឆាប់ៗនេះ។ “

ជនរងគ្រោះបានបន្តទៀតថា “វាស្ថិតនៅក្នុងដៃមេធាវីរបស់ខ្ញុំឥឡូវនេះ ហើយខ្ញុំមិនអាចធ្វើអត្ថាធិ ប្បាយបន្ថែមទៀតបានទេ”។ តាមសេចក្តីរាយការណ៍ ជម្លោះនេះបានបណ្តាលឲ្យរងគ្រោះទទួល ការព្យាបាលនៅមន្ទីរពេទ្យ ទន្ទឹមនឹងនោះ Chris Brown ក៏បានធានាប៉ូលីសថាលោកនឹងសហការ ជាមួយការស៊ើបអង្កេតហើយចូលរួមក្នុងការសាកសួរដោយផ្ទាល់បន្ទាប់ពីការប្រគំតន្រ្តីនៅចក្រភព អង់គ្លេសបានបញ្ចប់ ប៉ុន្តែក្រោយបញ្ចប់ការសម្តែងតារាចម្រៀងរូបនេះបានចាកចេញភ្លាមៗ ត្រលប់ ទៅសហរដ្ឋអាមេរិកវិញ។

យ៉ាងណាមិញ នេះហើយប្រសិនបើតារាចម្រៀង Chris Brown ហ៊ានចូលត្រលប់ទៅក្នុងទឹកដីចក្រភពអង់គ្លេសវិញនឹងប្រឈមមុខនឹងការចាប់ខ្លួនរបស់ប៉ូលិស ដើម្បីចៀសវាងតារាចម្រៀងអាមេរិករូបនេះរត់កិច្ចពីទោសកំហុសរបស់ខ្លួន ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ត្រឹមរយៈពេល ៥ ថ្ងៃ រឿង Fast X រកចំណូលជិត ៣១៩ លានដុល្លារ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ