ជីវិតកម្សាន្ដ
Baifern ក្លាយជាតារាស្រីដែលគេយកគម្រូវះកាត់មុខតាមច្រើនបំផុត
តារាសម្ដែងជួរមុខថៃ Baifern Pimchanok ជាតារាស្រីដែលត្រូវមហាជនលើកសរសើរពីសម្រស់ធម្មជាតិច្រើនបំផុត ត្បិតថាប្រឡូកសិល្បៈជាច្រើនមកនេះ នាងមិនធ្លាប់ឆ្លងកាត់មុខកាំបិតម្ដងណាឡើយ។ ដោយសារសម្រស់ស្រស់ស្អាតពីធម្មជាតិបែបនេះ នាងត្រូវបាននារីៗដែលនិយមកែសម្ផស្សយកធ្វើជាគម្រូវះកាត់តាមរាប់សិបនាក់ទាំងក្នុង និងក្រៅប្រទេស។

យោងតាមការចុះផ្សាយពីសារព័ត៌មានថៃ Sanook បានឱ្យដឹងថា តារាសម្ដែង និងបង្ហាញម៉ូដ Baifern Pimchanok ជាតារាស្រីមួយរូបដែលពេញនិយមក្នុងទីផ្សារសម្រស់ បន្ទាប់ពីស្រីៗជាច្រើនយកផ្ទៃមុខរបស់នាងធ្វើជាគម្រូឲ្យគ្រូពេទ្យវះកាត់កែសម្ផស្សតាម។ ទោះបីជាមិនមានមនុស្សវះកាត់តាមច្រើនជាងគេ ប៉ុន្តែតារាស្រីវ័យ ៣០ឆ្នាំរូបនេះ ឈរនៅលំដាប់ច្រើនបំផុត ក្នុងចំណោមតារាស្រីមុខស្អាតផ្សេងទៀត។

តាមពិតកន្លងមក អ្នកគាំទ្រមួយចំនួនធ្លាប់សង្ស័យសម្រស់ Baifern ថា នាងលួចចាក់ Filler បបូរមាត់ និងធ្លាប់លើកខ្ទង់ច្រមុះជាដើម ប៉ុន្តែជាក់ស្ដែងតួឯកស្រីរឿង Friend Zone រូបនេះមិនធ្លាប់កែកុនអ្វីឡើយ ហើយបើពេលណាប្រិយមិត្តបានឃើញរូបរបស់នាងស្រស់ស្អាតប្លែក ហាក់ដូចជាកែកុន វាសុទ្ធសឹងតែមកពីការផាត់មុខនោះទេ៕








ប្រែសម្រួល៖ សន្យា
ចុចអាន៖ បង្ហោះរូបលើកនេះ Baifern ត្រូវអ្នកគាំទ្រសង្ស័យ លួចកែបបូរមាត់
ចុចអាន៖ Jennie រងពាក្យរិះគន់ថា មិនចេះតែងខ្លួនឱ្យសមជាតារាលំដាប់កំពូល

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?