Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ស្រុក​ប្រាសាទបាគង សម្ដែង​ការ​រីករាយ​ក្រោយ​ទទួល​បាន​ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ ក្នុង​មូលដ្ឋាន

បានផុស

នៅ

​សៀម​រា​ប ៖ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់​នៅ​ក្នុង​ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​សម្ដែង​ការ​រីករាយ និង​អរគុណ​ដល់​រាជរដ្ឋាភិបាល ដែល​បាន​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង​ជិត​មួយ​គីឡូម៉ែត្រ ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ខណៈដែល​ផ្លូវ​នេះ​កំពុង​កសាង​ជិត​រួចរាល់​ហើយដោយ​មូលនិធិ​ឃុំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ រស់នៅ​ភូមិ​តា​ត្រាវ ឃុំ​កន្ទ្រាំ​ង បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២៣​នេះ​ថា កន្លងមក​ផ្លូវ​ខ្សែ​នេះ​មានការ​លំបាក​ធ្វើដំណើរ​ដោយនៅ​រដូវវស្សា​ទឹក​លិច និង​ពេល​រដូវប្រាំង​មាន​ជង្ហុក​ធំៗ​។ ចំណែក​ផ្លូវ​ថ្មី​ដែល​កំពុង​ស្ថាបនា​នេះ​ជា​ផ្លូវ​បេតុង​ថ្មី​ធំ​ទូលាយ ដែល​វា​នឹង​ជួយ​សម្រួលការ​ធ្វើដំណើរ​ប្រជាពលរដ្ឋ​ក្នុងការ​ដឹកជញ្ជូន​ដំណាំ​កសិកម្ម ងាយស្រួល​សិស្សានុសិស្ស​ធ្វើដំណើរ​ទៅ​សាលារៀន ជាពិសេស​ជួយ​លើកស្ទួយ​កម្ពស់​ជីវភាព និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ពលរដ្ឋ​នៅ​តំបន់​នេះ​ផងដែរ​។

ជាមួយគ្នានេះដែរ ពួកគាត់​ក៏បាន​សម្ដែង​សប្បាយរីករាយ ចំពោះ​សមិទ្ធផល​ថ្មី​នេះ ព្រោះ​អាចជួយ​ឲ្យ​ការធ្វើ​ចរាចរណ៍​ពួកគាត់​ងាយស្រួល​ជាង​មុន បាន​ទាន់ពេលវេលា ព្រមទាំង​ចំនេញ​ទាំង​ថវិកា​ធ្វើដំណើរ​។

ក្នុង​នោះ​ដែរ ​ពួកគាត់​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល ដែល​មាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ជា​ប្រមុខ ដែល​បាន​ខិតខំ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ឱ្យក្លាយ​ជាទី​រស់នៅ​ដ៏​ល្អ​របស់​ប្រជាពលរដ្ឋ​។ ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​ឥតឈប់ឈរ​របស់​សម្ដេច​តេ​ជោ បង្ហាញ​ពី​ប្រទេសជាតិ​មាន​សន្ដិភាព និង​ការរស់នៅ​ក្រោម​ដំបូល​សន្តិភាព​។

បើ​តាម​អាជ្ញាធរ​ឃុំ​កន្ទ្រាំ​ង បាន​ឲ្យ​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​នេះ​មាន​ទ​ទំហំ​ទទឹង ៦​ម៉ែត្រ និង​បណ្ដោយ​ជិត ១​គីឡូម៉ែត្រ ដែល​សាងសង់​ដោយ​មូលនិធិ​ឃុំ ត​ភ្ជាប់​ផ្លូវ​បេតុង​មួយ​ខ្សែ​ទៀត ចេញពី​ចំណុច​ផ្លូវជាតិ​លេខ​៦ ក្នុង​ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្ដ​សៀមរាប​។ ហើយ​ក្នុង​មូលដ្ឋាន​ឃុំ​កន្ទ្រាំ​ង វិស័យ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ និង​វិស័យ​អប់រំ មណ្ឌល​សុខភាព បាន​នឹង​កំពុងអភិវឌ្ឍន៍​ជាប្រចាំ ធ្វើយ៉ាងណា​ឱ្យមាន​ការរីកចំរើន​គួរឱ្យកត់សំគាល់ ក្នុង​មួយ​អាណ​ត្ដិ​ទី​៤​នេះ និង​បន្ដ​កែប្រែ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ឃុំ​នេះ ពី​ផ្លូវ​ដីក្រហម ទៅជា​ផ្លូវ​បេតុង និង​កៅស៊ូ​បន្តទៀត​៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម