Connect with us

ជីវិតកម្សាន្ដ

កូនស្រីរបស់ Johnny Depp ឆ្លើយតបនឹងឈុតអាក្រាតកាយជាបន្តបន្ទាប់ក្នុងរឿង “The Idol”

បានផុស

នៅ

តារាសម្តែងនិងបង្ហាញម៉ូដ Lily-Rose Depp ដែលជាតួឯកក្នុងរឿង “The Idol” បានឆ្លើយតបនឹងឈុតអាក្រាតកាយមានភាពចម្រូងចម្រាសឥតឈប់ឈរ បន្ទាប់ពីចេញផ្សាយជាលើដំបូងនៅមហោស្រពភាពយន្ត Cannes ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស៊េរីរឿង “The Idol” បានទទួលការរិះគន់ដោយសារតែតួអង្គ Jocelyn (សម្តែងដោយ Lily-Rose Depp) មានឈុតអាក្រាតកាយច្រើនពេក។ ក្នុងនោះ Lily-Rose Depp និងអ្នកដឹកនាំរឿង Sam Levinson ក៏បានចេញនិយាយការពារខ្សែភាពយន្តនេះ ដោយតារាសម្តែងរូមនេះបាននិយាយថា “Jocelyn កើតនិងធំធាត់ជាអ្នកសំដែង ហើយវាត្រូវបានបង្កប់មិនត្រឹមតែនៅក្នុងការងាររបស់នាងប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងជីវិតរបស់នាងផងដែរ។

នាងបានបន្ថែមទៀតថា ” សម្រាប់ខ្ញុំ ស្ទីលរបស់ Jocelyn គឺជារបៀបនៃការបង្ហាញរបស់នាង ហើយខ្ញុំគិតថាការអាក្រាតកាយរបស់តួអង្គនេះឆ្លុះបញ្ចាំងពីចរិតនិង អារម្មណ៍របស់តួអង្គ”។ ទន្ទឹមនឹងនោះអ្នកដឹកនាំរឿង Sam Levinson បានគិតថាតួអង្គ Jocelyn ឆ្លុះបញ្ចាំងពីវប្បធម៌អាមេរិក ហើយលោកបានសង្កត់ធ្ងន់លើឥទ្ធិពលអវិជ្ជមាននៃរូបភាពអាសអាភាសគឺស្ថិតលើចិត្តវិទ្យារបស់មនុស្សវ័យក្មេងដែលទស្សនារឿងនេះប៉ុណ្ណេះ ។

យ៉ាងណាមិញ ទស្សនាវដ្ដី Rolling Stone ធ្លាប់បានរិះគន់រឿង The Idol ដោយត្រង់ៗចំពោះឈុតអាក្រាតកាយនិងស្រើបស្រាលនៅក្នុងខ្លឹមសាររបស់ខ្សែភាពយន្តនេះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកតំណាងរបស់ប៉ុស្តិ៍ទូរទស្សន៍ HBO និងតារាសម្តែង Lily-Rose Depp បានបដិសេធការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងរិះគន់នេះ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖តារាសម្តែង Yoo Ah In ត្រូវឃុំខ្លួន ក្រោយសារភាពថាប្រើប្រាស់គ្រឿងញៀន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម