Connect with us

ព័ត៌មានជាតិ

តើសម្ដេចព្រះសង្ឃរាជ និងសម្ដេចព្រះសង្ឃនាយក មានព្រះរាជភារកិច្ចយ៉ាងណា?

បានផុស

នៅ

សព្វថ្ងៃ សង្ឃព្រះពុទ្ធសាសនានៃគណៈមហានិកាយរបស់កម្ពុជាស្ថិតក្រោមការដឹកនាំដោយសម្ដេចព្រះអគ្គមហាសង្ឃ រាជាធិបតី ទេព វង្ស ជាសម្ដេចព្រះសង្ឃរាជ និងសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ជាសម្ដេចព្រះសង្ឃនាយក។ សម្ដេចសង្ឃទាំងពីរព្រះអង្គ មានព្រះរាជភារកិច្ចដឹកនាំ និងគ្រប់គ្រងការងារព្រះពុទ្ធសាសនានៅទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមព្រះសង្ឃប្រកាស បានកំណត់បែងចែកព្រះរាជភារកិច្ចរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស គឺទទួលគ្រប់គ្រង និងដឹកនាំការងារព្រះពុទ្ធសាសនាក្នុងប្រទេស និងទំនាក់ទំនងការងារព្រះពុទ្ធសាសនានៅក្រៅប្រទេស។ ក្នុងនាមជាសម្ដេចព្រះមហាសង្ឃរាជ សម្ដេច ទេព វង្ស ទទួលព្រះរាជភារកិច្ចចុះព្រះហត្ថលេខាលើប្រកាសនីយបត្រតែងតាំងមន្ត្រីសង្ឃ ជាអាទិ៍ ព្រះសមុហ៍ ព្រះធម្មធរ ព្រះវិន័យធរ ព្រះអនុគណ ព្រះបាឡាត់គណ និងព្រះមេគណ ឡើងទៅ តាមសំណើរបស់គណៈសង្ឃនាយក។

បន្ថែមពីនេះ សម្ដេចព្រះមហាសង្ឃរាជ មានព្រះរាជភារកិច្ចពិនិត្យរាល់ការតែងតាំង ដំឡើង ឬដកឋានៈគោរម្យងារ ជាទីប្រឹក្សា ជារាជាគណៈក្នុងងារឋានានុក្រម និងមុខងារផ្សេងៗដែលពាក់ព័ន្ធដល់ព្រះរាជក្រឹត្យ ក្រោយមានសំណើពីគណៈសង្ឃនាយក និងការយល់ព្រមពីនាយករដ្ឋមន្ត្រី។

ដោយឡែក សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត មានព្រះរាជភារកិច្ចស្ដីទីក្នុងការគ្រប់គ្រង និងដឹកនាំការងារព្រះពុទ្ធសាសនា ករណីអវត្តមានសម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស។ សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត គឺមានព្រះរាជភារកិច្ចចុះព្រះហត្ថលេខាលើប្រកាសនីយបត្រតែងតាំងព្រះចៅអធិការ គ្រូសូធ្រស្ដាំ-សូធ្រឆ្វេង ព្រះវិន័យធរ លេខាធិការ ព្រះឧបជ្ឈាយ៍ ព្រះវិន័យធអនុគណ ព្រះធម្មធរអនុគណ ព្រះសមុហ៍អនុគណ និងព្រះលេខាធិការអនុគណ តាមសំណើរបស់ព្រះមេគណ ព្រះបាឡាត់គណ និងព្រះអនុគណ ដោយមានការយល់ព្រមពីអាជ្ញាធរដែនដី និងក្រសួងធម្មការ និងសាសនា។

សម្ដេចព្រះសង្ឃនាយក ត្រូវក្ដាប់ការងារសិ្ថតិវត្តអារាម ភិក្ខុ សាមណេរ អាចារ្យ គណៈកម្មការវត្ត រួមទាំងបុគ្គលដែលស្នាក់នៅក្នុងវត្តទូទាំងប្រទស និងធ្វើរាយការណ៍ថ្វាយសម្ដេចព្រះមហាសង្ឃរាជ។ ក្នុងនាមជាសម្ដេចព្រះសង្ឃនាយក រៀបចំ បើកអនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃប្រចាំឆ្នាំ ត្រួតពិនិត្យដំណើរការប្រព្រឹត្តទៅនៃវិស័យព្រះពុទ្ធសាសនាក្នុងក្របខណ្ឌកិច្ចការរដ្ឋបាល និងទំនាក់ទំនងសាធារណៈ។ បន្ថែមពីនេះ សម្ដេចព្រះសង្ឃនាយក នន្ទ ង៉ែត មានព្រះរាជភារកិច្ចក្ដាប់ការងារពុទ្ធិកសិក្សាគ្រប់កម្រិត និងផ្ដោតទៅលើការពង្រឹងគុណភាពនៅតាមសាលាពុទ្ធិកបឋមសិក្សាទាំងបញ្ហាគ្រូ សម្ភារៈបរិក្ខា កម្មវិធីសិក្សា ជាដើម។

សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ក្នុងនាមជាសម្ដេចព្រះមហាសង្ឃរាជ និងសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ក្នុងនាមជាសម្ដេចព្រះសង្ឃនាយក បំពេញព្រះរាជភារកិច្ច និងការងារដោយការសហការជិតស្និទ្ធិ និងសាមគ្គីភាព តាមភារកិច្ចដែលបានកំណត់ឲ្យប្រព្រឹត្តទៅប្រកបដោយលទ្ធផលល្អប្រសើរ ដើម្បីធានាដល់ការលើកតម្លៃ កិត្តិយស និងសេចក្ដីថ្លៃថ្នូរនៃព្រះពុទ្ធសាសនានៅកម្ពុជា៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

រើសតែ២៥៧នាក់! តែបេក្ខជនមានសិទ្ធិចូលប្រឡងដើម្បីបម្រើការងារ នៅអគ្គនាយកដ្ឋានពន្ធដារមានជិត៦ពាន់នាក់

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

បាក់ស្ពាននៅប្រេស៊ីល អ្នកស្លាប់បន្ត​កើនឡើងដល់៩នាក់

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ចិន​ដាក់​ដំណើរការ​នាវាចម្បាំង​​ថ្មី​​ទំនើប​ទម្ងន់​៤ម៉ឺន​តោន​​​​​បម្រើវិស័យយោធា​

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

មេធាវី​ លោក Yoon ថា កូនក្តី​ខ្លួន​មិនអាច​ចូលខ្លួន​បំភ្លឺ​​ដោយសារ​ដីកាកោះច្រើនពេក​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរពិធីដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី ៤ រយៈពេល ៣ ថ្ងៃ តាមគន្លងប្រពៃណីខ្មែរ នៅផ្សារធម្មជាតិរុនតាឯក

Sokha Hotels

ព័ត៌មានពេញនិយម