ជីវិតកម្សាន្ដ
ភស្តុតាងនៃការប្រើប្រាស់គ្រឿងញៀន រកឃើញនៅក្នុងផ្ទះតារាសម្តែង Yoo Ah In
យោងទៅតាមការចេញផ្សាយរបស់ JTBC កាលពីម្សិលមិញនេះបានឲ្យដឹងថាមានភស្តុតាងនៃការប្រើប្រាស់គ្រឿងញៀនជាច្រើនដែលប៉ូលិសរកឃើញនៅក្នុងផ្ទះតារាសម្តែង Yoo Ah In ។
នៅក្នុងការរបាយការណ៍នោះតារាសម្តែង Yoo Ah In បានអះអាងថាអាសយដ្ឋានដែលបានដាក់ ឈ្មោះរបស់លោកគឺជាលំនៅដ្ឋានពិតប្រាកដរបស់លោក ប៉ុន្តែវាជាអាសយដ្ឋានក្លែងក្លាយប៉ុណ្ណោះ។ក្រោយពីសមត្ថកិច្ចបានបញ្ជាក់ពីទីកន្លែងរស់នៅពិតប្រាកដរបស់តារាសម្តែងរូបនេះឡើងវិញ ហើយបានឆ្មក់ចូលកន្លែងនោះ ឈានទៅដល់ការរកឃើញភស្តុតាងពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ។
ជាលទ្ធផល ប៉ូលិសបានពិចារណាពីលទ្ធភាពនៃការបំភ័ន្តភស្តុតាង និងតម្រូវការក្នុងការស្នើសុំដីកាចាប់ខ្លួន បើទោះបីជា Yoo Ah In ជាជនល្មើសដំបូងក៏ដោយ។ ជាមួយគ្នានេះ Yoo Ah In បានបង្ហាញខ្លួននៅតុលាការ Seoul Central District ក្នុងទីក្រុង Seocho-gu ដើម្បីសាកសួរការឃុំខ្លួនបណ្តោះអាសន្ន។ ក្រោយពីបញ្ចប់ការសាកសួរទាំងអស់ ប៉ូលីសជឿថា Yoo Ah In បានប្រើប្រាស់គ្រឿង ញៀន ៤ ប្រភេទ រួមមាន កញ្ឆា ប្រូហ្វុល កូកាអ៊ីន និងខេតាមីន ។
បន្ថែមពីលើនេះ មនុស្ស ៤ នាក់ជាបើពាក់ព័ន្ធនឹងតារាសម្តែងYoo Ah In ដែលស្គាល់គ្នាជិតស្និទ្ធ ដែលនៅក្នុងនោះមានអ្នកនិពន្ធមកពីសាលាសិល្បៈ និង YouTuber ដ៏ល្បីម្នាក់ត្រូវបានចាត់តាំងជាជនសង្ស័យ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ Chris Brown ប្រឈមមុខនឹងការចាប់ខ្លួន ប្រសិនហ៊ានចូលទៅក្នុងទឹកដីអង់គ្លេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
សន្តិសុខសង្គម២ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍៦ ថ្ងៃ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ព្រះអាទិត្យផ្ទុះអណ្តាតភ្លើង ជះព្យុះកម្តៅមកផែនដីនៅចុងសប្តាហ៍នេះ
-
សន្តិសុខសង្គម១ ថ្ងៃ ago
យុវជន៣នាក់ត្រូវទឹកគួចលង់ស្លាប់ សមត្ថកិច្ចប្រើពេលជិត២៤ម៉ោងទើបរកសពឃើញ
-
ចរាចរណ៍៧ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឥទ្ធិពលព្យុះសង្ឃរា នឹងធ្វើឱ្យកម្ពុជា ធ្លាក់ភ្លៀង និងខ្យល់កន្ត្រាក់