Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២៣ គម្រោង​​​បណ្តាញ​ផ្លូវ​​ធំៗ​ណា​ខ្លះ​ក្នុង​ខេត្ត​កណ្តាល​​នឹង​បញ្ចប់​ការ​សាងសង់​?

បានផុស

នៅ

បណ្តាញ​ផ្លូវ​គមនាគមន៍​ធំៗ​មួយ​ចំនួន​​នៅក្នុងខេត្តកណ្តាល​ ​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ ២០២៣។

​លោក ម៉ឹង យូឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​កណ្តាល​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ​បណ្តាញ​ផ្លូវ​គមនាគមន៍​​ធំៗ​នៅ​ក្នុង​ខេត្ត​​កណ្តាល​ដែល​គ្រោង​​បញ្ចប់​នៅ​ឆ្នាំ ២០២៣​ ​មាន​​​​​មួយ​ចំនួន​​ស្ថិតនៅក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ថ្នាក់​ជាតិ​ ​​​មួយ​ចំនួន​​នៅ​ក្រោម​រដ្ឋបាល​​​​​ថ្នាក់​ខេត្ត និង​មួយ​ចំនួន​​មន្ទីរ​សាធារណការ​ខេត្ត​ជា​អ្នក​គ្រប់គ្រង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណាត់ផ្លូវជាតិ​លេខ ២ ក្នុង​ភូមិសាស្រ្ត​ក្រុង​តាខ្មៅ​ខេត្តកណ្តាល

លោក ម៉ឹង យូឡេង បាន​បញ្ជាក់ថា បណ្តាញ​ផ្លូវ​គមនាគមន៍ធំៗ​ស្ថិតនៅក្រោមការគ្រប់គ្រង​របស់​រដ្ឋបាល​ថ្នាក់​ជាតិគ្រោង​បញ្ចប់​នៅ​ឆ្នាំ ២០២៣ មាន​ពីរ​គម្រោងគឺ​កំណាត់​ផ្លូវ​ជាតិ​លេខ ២ និង​កំណាត់​ផ្លូវ​ជាតិ​លេខ ៥។ ដោយ​ឡែក​បណ្តាញ​ផ្លូវ​ដែល​​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​សាធារណការ​ខេត្ត​​មាន​គម្រោង​ជួសជុល​ថែទាំ​កំណាត់​ផ្លូវ​ជាតិ​លេខ ១ ​​កំណាត់​​ផ្លូវ​លេខ ១១៩ ​ពី​ស្អាង​ទៅ​ស្រុក​ព្រៃកប្បាស​ខេត្ត​តាកែវ និង​​កំណាត់​​ផ្លូវ​ជាតិ​លេខ ៧០ បេ នៅ​ភូមិ​ព្រែក​តាមាក់ ឃុំ​ព្រែក​ប្រសព្វ ស្រុក​ខ្សាច់​កណ្តាល។ បន្ថែមពីនេះ នៅ​ក្នុង​ឆ្នាំ ២០២៣ មន្ទីរ​សាធារណការ​ខេត្ត​ក៏​គ្រោង​បញ្ចប់​ការ​​រៀបចំ​ប្រព័ន្ធ​​លូ​នៅតំបន់ដែល​តែង​តែ​រងការ​លិចទឹក​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ ២១​ ផង​ដែរ។

ខេត្តកណ្តាលមាន​ភូមិសាស្រ្ត​ជាប់​ដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ​នៅ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ខណៈហេដ្ឋា​រចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ត្រូវ​បាន​ស្ថាបនា​ខ្វាត់ខ្វែង​តភ្ជាប់ពីតំបន់ប្រជុំជន​ទៅ​តាម​បណ្តាស្រុក​​និងជនបទ។

​ផ្លូវ​ក្រវាត់ក្រុង​ទី ៣ ជា​គម្រោងហេដ្ឋារចនាសម្ព័ន្ធ​ដ៏ធំ​​ដែល​ប្រើប្រាស់​ថវិកា​វិនិយោ​គជាង ២០០ លាន​ដុល្លារព័ទ្ធជុំវិញ​ភូមិសាស្រ្ត​ខេត្តកណ្តាល​និង​រាជធានី​ភ្នំពេញ ដែល​គ្រោង​បញ្ចប់​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍២ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍១៤ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១៤ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៦ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៧ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម