Connect with us

ព័ត៌មានជាតិ

គម្រោងវិនិយោគថ្មីចំនួនបី បោះទុនជាង ២៨លានដុល្លារ នៅខេត្តព្រះសីហនុ

បានផុស

នៅ

ខេត្តព្រះសីហនុ គឺជាខេត្តជាប់មានសមុទ្ររបស់កម្ពុជា ដ៏មានសក្តានុពលផ្នែកទេសចរណ៍ និងវិនិយោគ។ គម្រោងជាច្រើន បាននិងកំពុងអភិវឌ្ឍនៅក្នុងខេត្តនេះ។ ជាក់ស្តែង មានគម្រោងថ្មីចំនួន៣បន្ថែមទៀត គ្រោងបោះទុនវិនិយោគជិត ៣០លានដុល្លារ បង្កើតផ្សារទំនើប, កែច្នៃម្ហូបអាហារ និងកែច្នៃឈើដាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំ “ច្រកចេញចូលតែមួយ” ដែលដឹកនាំដោយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២៣ ឧសភា លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតំលៃ​លក្ខណៈសម្បត្តិគម្រោងវិនិយោគ​ដែលបាន​ចុះ​ពិនិត្យជាក់ស្តែង​ដោយផ្ទាល់ដោយគណៈកម្មការអន្តរក្រសួង។

នៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងខេត្ត បានគាំទ្រដល់គម្រោងវិនិយោគទាំង៣ ដែលមានទីតាំងនៅក្នុង​ខេត្តព្រះសីហនុ រួមមាន៖

១. ក្រុមហ៊ុន កែច្នៃឈើដាំ (អាកាស្យា​ និងប្រេងខ្យល់) ទុនវិនិយោគសរុប ៨.៥លានដុល្លារ

២. ក្រុមហ៊ុន កែច្នៃម្ហូបអាហារ ទុនវិនិយោគសរុប ៦.១លានដុល្លារ

៣. ផ្សារទំនើប ដែលទំហំសរុប៤២.០០០ ម៉ែត្រការ៉េ ទុនវិនិយោគសរុប ១៤លានដុល្លារ។

ជាមួយគ្នានេះ លោក សុខ ចិន្តាសោភា ក៏បានឯកភាពតាមការលើកឡើងរបស់លោក ឡុង ឌីម៉ង់ ប៉ុន្តែ បានសំណូមពរ​ឱ្យរដ្ឋបាលខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធបន្តធ្វើការលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យដាំដើមអាកាស្យា​ និងដើមប្រេងខ្យល់ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ក្រុមហ៊ុន និងចូលរួមកាត់បន្ថយការនាំចូលពីបរទេស ព្រមទាំងពិនិត្យបន្ថែម​ទៅលើការ​សាងសង់ ដំណើរការអាងប្រព្រឹត្តិកម្មកាកសំណល់រាវ និងការគ្រប់គ្រង​សំណល់រឹងជៀសវាងឱ្យខាន​តែបាននូវ​ការប៉ះពាល់ដល់បរិស្ថាននៅជុំវិញគម្រោង។

សូមបញ្ជាក់ថា នៅឆ្នាំ ២០២៣នេះ ខេត្តព្រះសីហនុ មានការអភិវឌ្ឍខ្លាំងគ្រប់វិស័យ។ លោក គួច ចំរើន អភិបាល​ខេត្តព្រះសីហនុ បានលើកឡើងនាពេលថ្មីៗនេះថា នៅក្នុងខេត្តព្រះសីហនុ មានកោះចំនួនប្រមាណ៣០កោះ ក្នុងនោះកោះជាង២០ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឱ្យក្រុមហ៊ុនឯកជនវិយោគ។

ព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើការអភិវឌ្ឍក្នុងនាមជាប៉ូលសេដ្ឋកិច្ចទី២​ប្រចាំប្រទេសជាមួយ​នឹងការប្រែក្លាយខ្លួនជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ រមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោកសម្រាប់ការស្នាក់នៅ និងការកម្សាន្ត ជាមជ្ឈមណ្ឌលគាំទ្រឧស្សាហកម្មភស្តុភាកម្មជាតិ មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៥ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម