ព័ត៌មានជាតិ
លោក ឌិត ទីណា៖ អង្ករកម្ពុជាក្រៅពីគុណភាព ត្រូវវេចខ្ចប់ឲ្យទាក់ទាញ ដើម្បីប្រកួតប្រជែងលើទីផ្សារ
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ដើម្បីងាយស្រួលប្រកួតប្រជែងនៅលើទីផ្សារអង្ករកម្ពុជា ក្រៅពីផលិតភាពខ្ពស់ និងគុណភាពល្អ ក៏ត្រូវគិតគូរបន្ថែមទៀតលើការវេចខ្ចប់ឱ្យមានភាពទាក់ទាញ បង្ហាញពីអត្តសញ្ញាណ ស្លាកយីហោអង្កររបស់យើងផងដែរ។
លើកឡើងចំពោះមុខម្ចាស់អាជីវកម្មនៃ «សហភាពសហគមន៍កសិកម្មខេត្តព្រះវិហារមានជ័យ» ដែលស្ថិតនៅភូមិឯកភាព ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នេះ លោក ឌិត ទីណា មានប្រសាសន៍ថា ក្នុងនាមជាម្ចាស់នៃ «សហភាពសហគមន៍កសិកម្មខេត្តព្រះវិហារមានជ័យ» គួរតែយកចិត្តទុកដាក់សិក្សាពីខ្សែច្រវាក់តម្លៃ និងត្រូវមានផែនការផលិតឲ្យច្បាស់លាស់។
ជាក់ស្ដែង គឺត្រូវជំរុញការធ្វើស្រូវសរីរាង្គតាមរយៈការប្រើប្រាស់ពូជស្រូវសុទ្ធ ដើម្បីផលិតភាពខ្ពស់ គុណភាពល្អ តម្លៃល្អ និងងាយប្រកួតប្រជែង។ ជាពិសេសក៏ត្រូវគិតគូរបន្ថែមទៅលើការវេចខ្ចប់អង្ករផងដែរ ដើម្បីបង្ហាញពីអត្តសញ្ញាណ ស្លាកយីហោអង្កររបស់យើង។
លោក រដ្ឋមន្ត្រី បានបន្តទៀតថា «សហភាពសហគមន៍កសិកម្ម» ត្រូវធ្វើការជាមួយគ្នាសហការគ្នាឱ្យបានល្អ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ពង្រឹងគុណភាព និងខ្សែច្រវាក់ផ្គត់ផ្គង់ បង្កើនការនាំចេញ បង្កើនចំណូល មានចំណេញ មានប្រសិទ្ធភាពសេដ្ឋកិច្ច និងភាពរីកចម្រើនផងដែរ។
ក្នុងឱកាសដដែល លោក ឌិត ទីណា ក៏បានអះអាងថា ក្រសួងនឹងជួយគាំទ្រក៏ដូចជាជួយសម្រួលដល់កសិករ ដើម្បីទទួលបានផលចំណេញពីផលិតកម្ម៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ