ព័ត៌មានជាតិ
រដ្ឋគ្រោងចំណាយទឹកប្រាក់ជាង ៣ លានដុល្លារតបណ្តាញស្ថានីយទឹកស្អាតទៅស្រុកសៀមបូក
នៅក្នុងពិធីសម្ផោធដាក់ឱ្យប្រើប្រាស់ស្ថានីយទឹកស្អាតនៅខេត្តស្ទឹងត្រែងលោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍មានប្រសាសន៍ថា រាជរដ្ឋាភិបាលគ្រោងនឹងចំណាយទឹកប្រាក់ពី ៣ លានកន្លះទៅ៤លានដុល្លារសម្រាប់តបណ្តាញពីស្ថានីយធំទៅកាន់ស្រុកសៀមបូក និងអាចសាងសង់អនុស្ថានីយមួយទៀតនៅអូរពងមាន់។
ស្ថានីយផលិតទឹកស្អាតនេះមានតម្លៃជាង ១៣ លានដុល្លារ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ដំណើរការនៅថ្ងៃទី ២៤ ខែឧសភា ជាផ្លូវការហើយស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។
លោករដ្ឋមន្រ្តីមានប្រសាសន៍ថា ក្រោយពីបើកសម្ផោធសមទ្ធផលថ្មីមួយនេះលើទឹកដីខេត្តស្ទឹងត្រែង នៅពេលខាងមុខនេះនឹងមានចំណងដៃមួយសម្រាប់អ្នកស្រុកសៀមបូកគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណពី៣លានកន្លះ ទៅ៤លានដុល្លារបន្ថែមទៀត សម្រាប់តបណ្តាញពីស្ថានីយ៍ធំ ទៅកាន់ស្រុកសៀមបូក និងអាចសាងសង់អនុស្ថានីយ៍មួយទៀតនៅអូរពងមាន់។
លោក ចម ប្រសិទ្ធបញ្ជាក់ថា បើចចារលុយជាមួយ ADB មិនបានទេលោកនឹងស្នើសុំទៅសម្តេចតេជោ ដើម្បីបានថវិកា៤លានដុល្លារជួយដល់ប្រជាពលរដ្ឋស្រុកសៀមបូកបានទឹកស្អាតប្រើប្រាស់។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តបានមានប្រសាសន៍ថានេះគឺជាសមទ្ធផលថ្មីដែលប្រមុខរាជរដ្ឋាភិបាលផ្តល់ឱ្យប្រជាជនខេត្តស្ទឹងត្រែង ស្ថានីយ៍ទឹកស្អាតនេះបានចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២០ និងបានបញ្ចប់ឆ្នាំ២០២២ ក្រោមផ្តល់ហិរញ្ញបទាន របស់រាជរដ្ឋាភិបាលតាមរយៈ ADB ក្នុងរង្វង់ទឹកប្រាក់ប្រមាណជាង១៣លានដុល្លារអាមេរិក។
លោកអភិបាលខេត្តមានប្រសាសន៍ទៀតថា ស្ថានីយនេះបានបង្កើតនូវអនុស្ថានីយបូមទឹកមួយរោងចក្រប្រព្រឹត្តកម្មទឹកស្អាតមួយកន្លែងសាងសង់នៅលើផ្ទៃដីជាងមួយហិកតា។
អាចផលិតទឹកស្អាតបានប្រមាណ១២ ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ តបណ្តាញបានចំនួន១០ឃុំក្នុងស្រុកក្រុងចំនួន៣ បច្ចុប្បន្នប្រជាពលរដ្ឋប្រើប្រាស់បានរហូតជាង៤ពាន់គ្រួសារ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ