ព័ត៌មានជាតិ
សហភាពអង្គការសង្គមស៊ីវិល៖ ទង្វើប្រឆាំងការផ្ដល់ដីនៅភ្នំគិរីរម្យ គ្រាន់ជាឈ្នាន់នយោបាយ
សហភាពអង្គការសង្គមស៊ីវិល បានអះអាងថា ទង្វើប្រឆាំងនឹងការផ្ដល់ដីនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ«គិរីរម្យ»ឲ្យក្រុមហ៊ុនឯកជន គ្រាន់តែជាការយកយុវជនជាឈ្នាន់នយោបាយប៉ុណ្ណោះ។
សេចក្ដីថ្លែងការណ៍របស់សហភាពអង្គការសង្គមស៊ីវិលកាលពីពេលថ្មីៗនេះ គឺធ្វើឡើងក្រោយក្រុមយុវជននៃចលនាមាតាធម្មជាតិ បាននាំគ្នាយកញត្តិទៅដាក់ក្រសួងបរិស្ថានស្នើឲ្យក្រសួងដកហូតដីនៅឧទ្យានជាតិគិរីរម្យ ដែលរាជរដ្ឋាភិបាលបានផ្តល់ទៅឲ្យក្រុមហ៊ុនឯកជនមួយ ដើម្បីយកមកឲ្យរដ្ឋកាន់កាប់វិញ។
ពាក់ព័ន្ធនឹងសកម្មភាពនេះ សហភាពអង្គការសង្គមស៊ីវិល បានមើលឃើញថា ការសម្រេចរបស់រាជរដ្ឋាភិបាល គឺមានគោលដៅអភិវឌ្ឍន៍តំបន់ឧទ្យានជាតិគិរីរម្យទៅជាតំបន់អេកូទេសចរណ៏ ដែលក្រុមហ៊ុនមានសិទ្ធិក្នុងការអភិវឌ្ឍស្របតាមច្បាប់។ តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃនេះ សហភាពអង្គការសង្គមស៊ីវិល បានលើកឡើងថា ការអភិវឌ្ឍតែងតែមានផលប៉ះពាល់ ប៉ុន្តែតុល្យភាពនៃផលប៉ះពាល់មិនមានភាពស៊ីគា្នទេចំពោះការអភិវឌ្ឍនៅក្នុងតំបន់ ដោយសក្តានុពលនៃការអភិវឌ្ឍនេះ គឺការផ្សព្វផ្សាយទៅកាន់បរទេស ព្រោះជាតំបន់ដែលសំបូរដោយធនធានធម្មជាតិដែលកម្រ ហើយត្រូវកែច្នៃធ្វើជាតំបន់អេកូទេសចរណ៍។
ត្រង់ចំណុចនេះ សហភាពអង្គការសង្គមស៊ីវិលបានបញ្ជាក់ថា ការផ្ដល់ដីឲ្យក្រុមហ៊ុន ន ម៉ (One More) បានធ្វើស្របទៅតាមច្បាប់ ពោលគឺផ្តល់ដីតែមួយផ្នែកប៉ុណ្ណោះ មិនមែនកាត់ដីនោះទេ។ ការផ្ដល់ដីឲ្យក្រុមហ៊ុនឯកជនទៀតសោត គឺគ្រាន់តែអភិវឌ្ឍជាតំបន់អេកូទេសចរណ៍ មិនមានការកាប់បំផ្លាញព្រៃឈើនោះឡើយ ហើយនៅតំបន់នេះក៏មិនមានព្រៃឈើច្រើននោះដែរ។
សកម្មភាពរបស់ក្រុមយុវជនតាមរយៈជាវីដេអូ ក៏ដូចជាការធ្វើយុទ្ធនាការដាក់ញត្តិ ដែលសម្ដែងការព្រួយបារម្ភអំពីការបាត់បង់ព្រៃឈើ គឺជាសកម្មភាពដែលល្អប្រសើរដែលបង្ហាញឲ្យឃើញថា យុវជនមានមនសិការឈឺឆ្អាល និងយកចិត្តទុកដាក់នឹងសង្គមជាតិ។ ប៉ុន្តែសកម្មដែលមានលក្ខណៈយុទ្ធសាស្ត្រនយោបាយ ដែលនាំឲ្យមានការដាក់បន្ទុកមកលើរដ្ឋាភិបាល និងជាសកម្មភាពដើម្បីតែកេងប្រយោជន៍នយោបាយរបស់ជនមួយក្រុម ដោយគ្រាន់យកយុវជនជាឈ្នាន់នយោបាយតែប៉ុណ្ណោះ។ នេះគឺជាមើលឃើញរបស់សហភាពអង្គការសង្គមស៊ីវិល។
ទន្ទឹមនេះ សហភាពអង្គការសង្គមស៊ីវិល ក៏បានអំពាវដល់ក្រុមយុវជនទាំងអស់បញ្ឈប់នូវយុទ្ធនាការផ្សេងៗដែលនាំឲ្យមានការរាំងស្ទះដល់ការអភិវឌ្ឍប្រទេស និងបញ្ឈប់ការញុះញង់ដោយសកម្មភាពផ្សេងៗនាំឲ្យមានការភ័ន្តច្រឡំមកលើរារដ្ឋាភិបាលបន្តទៀត៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់