Connect with us

អាជីព

ចង់ធ្វើថៅកែគេនឹងពិបាក បើមិនចេះ​ជំនាញបឋមទាំងបួននេះសិន

បានផុស

នៅ

ឥឡូវនេះ ​យើងភាគច្រើន ត្រូវបានបំពុលដោយការលក់សំបុត្រ​ឱ្យទៅ​អង្គុយ រៀនធ្វើ «អ្នកមាន»។ នេះជាការបោកបញ្ឆោត​សម័យទំនើប ព្រោះ​គ្មានចំណេះដឹងណាមួយ ដែលនឹង​រៀនទៅជាអ្នកមាន​ទេ មាន​តែបង្កើតគំនិតវិជ្ជមាន​ និងភាពស្កប់ស្កល់នៃជីវិតប៉ុណ្ណោះ​ដែលគេអាចបង្រៀនបាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាពជាសហគ្រិន អ្នកបង្រៀន​ខ្លះ មិនច្បាស់ខ្លួនឯងផង​ តែអាចបញ្ឆោតយុវវ័យឱ្យចំណាយពេលចំណាយប្រាក់ ដែល​ចុងក្រោយក្លាយជាការសិក្សា​ឬបង់ប្រាក់ដែលអសារឥតការ។

តើលក្ខណៈជាមូលដ្ឋាន នៃសហគ្រិនភាពត្រូវការអ្វីខ្លះជាចម្បងៗ៖

១ ភាពជាអ្នកដឹកនាំ

ភាពជាសហគ្រិនជោគជ័យ ត្រូវបានកំណត់ដោយកំណើនចំណូល ឬទីផ្សារ​រីកធំឡើង យ៉ាងឆាប់រហ័សនិងមានស្ថេរភាពផង​។ នេះមានន័យថា ការ​ជួលមនុស្សផ្សេងទៀតមកឱ្យធ្វើការជំនាញយើង​ត្រូវចេះដឹកនាំនិងគ្រប់គ្រងគេ។ ជាការសំខាន់ណាស់ សម្រាប់សហគ្រិនដែលត្រូវយកចិត្តទុកដាក់លើអ្វីគ្រប់យ៉ាងកំពុង​តែកើតឡើងនៅក្នុងក្រុមហ៊ុនរបស់ខ្លួន ប្រសិនបើចង់អោយក្រុមហ៊ុនទទួលបានជោគជ័យ ត្រូវរៀនវិធីសាស្ត្រដែលជួលបានត្រឹមត្រូវសម្រាប់ការងារកំណត់​ត្រឹមត្រូវហើយទុកឱ្យពួកគេបំពេញការងាររដោយសេរី និង​មានទឹកចិត្ត​។

២ ហិរញ្ញវត្ថុនិងការវាយតម្លៃ

សហគ្រិនម្នាក់ៗត្រូវវិនិយោគ ដូចជា លុយ ពេលវេលា ជំនាញឬកេរ្តិ៍ឈ្មោះតែក្នុងនោះ​ផ្នែក​ទ្រព្យសម្បត្តិត្រូវការតាមដាន​និង​វាយ​តម្លៃច្បាស់លាស់ មិនថាជាសាច់ប្រាក់ ជា​អចលនទ្រព្យឬកម្មសិទ្ធិបញ្ញា។  សហគ្រិនម្នាក់ណាដែលមិនចេះផ្នែកនេះ​ឬគេចវ៉េះ រំពឹងថាអ្នកដទៃនឹងធ្វើជំនួស​អាចប្រឈមនឹងការក្ស័យទុន។

៣ ទីផ្សារ​និងទំនាក់ទំនង​

អាជីវកម្មមួយជោគជ័យ ត្រូវការយុទ្ធសាស្ត្រទីផ្សារខ្លាំង។ អាជីវកម្មមួយចំនួនត្រូវដួលវិញភ្លាមៗបន្ទាប់ពីបើកដំណើរការមិនបានប៉ុន្មាន ដោយសារតែខ្សោយយុទ្ធសាស្រ្តទីផ្សារនិងមិនចេះផ្នែកនេះ​ ថែមទំាង​រើសប្រធានទីផ្សារ​ដែលមិនពូកែ។

ជំនួញនីមួយៗ ក៏ត្រូវការភា្ចប់ទំនាក់ទំនងល្អ តាមរយៈប្រព័ន្ធផ្សព្វផ្សាយធំៗ ល្បីៗ ច្បាស់ជាកេរ្តិ៍ឈ្មោះ ឬយីហោនៃផលិតផលរបស់យើងនឹងមានឥទ្ធិផលទៅដល់ទីផ្សារគោលដៅ។ បង្កើនកេរ្តិ៍ឈ្មោះឲ្យក្រុមហ៊ុនទទួលបានការចាប់អារម្មណ៍ពីអតិថិជន និងបង្កើនការលក់ ព្រោះបើយើងធ្វើទីផ្សារបានកាន់តែខ្លាំង ការលក់ក៏កាន់តែដាច់។ លុយដែលចំណាយទៅលើការធ្វើទីផ្សារតែងតែផ្តល់ផលមកវិញ ប៉ុន្តែតិចឫច្រើនគឺផ្អែកលើការចំណាយក្នុងទីផ្សារនេះឯង។

៤ ជំនាញទន់

ជំនាញទន់ គឺជាផ្នែកសំខាន់មួយនៃការស្វែងរកការ​ទាក់ទាញចិត្ត​លើបណ្តាញ​ និងរក្សាអតិថិជន។ ជំនាញនេះ ជួយអ្នកឱ្យឈ្នះបាន​អតិថិជនថ្មី បានបុគ្គលិកល្អៗមកព្រមដើរតាម និងទទួលបានបណ្តាញកាន់តែច្រើនឡើងដែលមកទុកចិត្តសហការជាមួយ៕

ប្រែសម្រួល៖ សុភា

ប្រភព៖ Forbes 

ចុចអាន៖ តើ​ជំនាញ​អ្វីខ្លះ ដែល​អាច​ផ្ទេរ​ដល់​គ្នា​បាន​ដោយ​មិនបាច់​ទៅ​សាលារៀន​?

ចុចអាន៖ ចង់​ក្លាយជា​លេខាធិការនៃ​កម្រិត​អគ្គនាយក​ ត្រូវ​រៀន​អ្វីខ្លះ​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

ព័ត៌មានជាតិ២៥ នាទីutes មុន

​សហគមន៍​នេសាទ​ត្រពាំងសង្កែ​សប្បាយចិត្ត​ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​កាដូ​ជា​ផ្លូវបេតុង ចំណតរថយន្ត ​ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម២ ម៉ោង មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១១ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១២ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៣ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម