Connect with us

ព័ត៌មានអន្ដរជាតិ

វិមានក្រឹមឡាំង ចេញមុខឆ្លើយតប ក្រោយអ៊ុយក្រែន គំរាមសម្លាប់លោក ពូទីន

បានផុស

នៅ

លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយថា ថ្នាក់ដឹកនាំរបស់អ៊ុយក្រែន បានបង្ហាញភាពជាភេរវកររបស់ខ្លួនម្តងទៀត ដោយការគំរាមធ្វើឃាតលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ។

លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Peskov បានប្រាប់ទូរទស្សន៍ Rossiya 24 កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភាថា “របបភេរវករមួយ បាននិយាយអំពីសេចក្តីប្រាថ្នាភេរវកររបស់ខ្លួន” ។

អ្នកនាំពាក្យខាងលើ បានធ្វើអត្ថាធិប្បាយបែបនេះ ជាការឆ្លើយតបទៅនឹងការសារភាពរបស់អនុប្រធាននាយកដ្ឋានចារកម្មអ៊ុយក្រែន (GUR) លោក Vadim Skibitsky ដែលបានប្រាប់កាសែតអាល្លឺម៉ង់ Die Welt កាលពីថ្ងៃពុធថា លោក ពូទីន កំពុងស្ថិតនៅក្នុងបញ្ជីសម្លាប់របស់ភ្នាក់ងារគាត់ ។

អនុប្រធាននាយកដ្ឋានចារកម្មអ៊ុយក្រែន លោក Vadim Skibitsky (រូបថត៖ Ukrinform)

លោក Peskov និយាយថា សេចក្តីថ្លែងការណ៍បែបនេះបង្ហាញថា ប្រតិបត្តិការយោធាដែលបានចាប់ផ្តើមដោយរុស្ស៊ីនៅអ៊ុយក្រែនក្នុងខែកុម្ ភៈឆ្នាំ២០២២ គឺលើសពីភាពត្រឹមត្រូវ លើសពីការចាំបាច់ ហើយត្រូវតែសម្រេច ។

នៅពេលត្រូវបានសួរថាតើសន្តិសុខរបស់ប្រធានាធិបតីរុស្ស៊ី ត្រូវបានរឹតបន្តឹងដែរឬទេក្រោយមានការគំរាមពីទីក្រុងកៀវ? លោក Peskov ឆ្លើយតបថា “ជឿខ្ញុំទៅ ទីភ្នាក់ងារសន្តិសុខរបស់យើងដឹងច្បាស់ពីការងាររបស់ពួកគេ និងដឹងពីអ្វីដែលពួកគេកំពុងធ្វើ”។

គួរបញ្ជាក់ជាថ្មី, កាលពីដើមខែឧសភា យន្តហោះគ្មានមនុស្សបើកខ្នាតតូចចំនួនពីរគ្រឿង ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស ខណៈពេលវាព្យាយាមវាយប្រហារវិមានក្រឹមឡាំងរបស់លោក ពូទីន ក្នុងទីក្រុងមូស្គូ។ មេដឹកនាំ​រុស្ស៊ី ​មិន​ស្ថិតនៅ​ទីនោះ​ឡើយ ​ពេលវាយប្រហារ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​រង​របួស​ដែរ។

ថ្វីបើអាជ្ញាធរអ៊ុយក្រែន បដិសេធការជាប់ពាក់ព័ន្ធណាមួយក៏ដោយ ក៏ទីក្រុងមូស្គូ បានចាត់ទុកឧបទ្ទវហេតុនេះថាជា “សកម្មភាពភេរវករដែលបានគ្រោងទុកជាមុន” និងការប៉ុនប៉ងឆក់យកជីវិតលោក ពូទីន ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ វិមានក្រឹមឡាំង បញ្ជាក់រឿងលោក Putin ផ្ញើពាក្យជូនពរថ្ងៃខួបកំណើត លោក Biden ឬអត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម