Connect with us

កីឡា

ម្ចាស់​​មេដាយ​៥​គ្រឿង វ៉ិត ចន្ថា ប្តេជ្ញា​ការពារ​មេដាយ​មាស​លើ​ទឹក​ដី​របស់ខ្លួន

បានផុស

នៅ

កីឡាការិនី​អត្តពលកម្ម​ឆ្នើម​របស់​កម្ពុជា វ៉ិត ចន្ថា នឹង​ប្រកួត​៣​វិញ្ញាសា​​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣​ នៅ​ប្រទេស​កម្ពុជា។

សម្រាប់​ការ​ត្រៀម​ខ្លួន​ប្រកួត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ វ៉ិត ចន្ថា បាន​ប្រាប់​ថា អ្នក​ស្រី​បាន​ត្រៀម​​ប្រកួត​៣​វិញ្ញាសា​គឺ​​​លោត​ចម្ងាយ រត់​ចម្ងាយ​២០០​ម៉ែត្រ និង​៤០០​ម៉ែត្រ។ ​វិញ្ញាសា​ទាំង​៣​នេះ​​ អ្នក​ស្រី​សុទ្ធ​តែ​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម​ លើក​ទី​១១ ​ឆ្នាំ​២០២២ និង​រំពឹង​ទទួល​បាន​លទ្ធផល​ជូន​ជាតិ​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី​បាន​ហ្វឹក​ហាត់​​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ ប៉ុន្តែ​​កាល​ពី​ពេល​ថ្មី​ៗ​​នេះ​ជាកន្លែង​រៀបចំ​ការ​ប្រកួតកីឡា​ស៊ីហ្គេម ដូច្នេះ​ការ​ហ្វឹក​ហាត់​ក៏​មិន​សូវ​ដិត​ដល់​​ប៉ុន្មាន​ដែរ។ ទោះ​បី​ជា​យ៉ាង​ណា​ ឥឡូវ​នេះអ្នក​ស្រី​បាន​​ទៅ​ហ្វឹក​ហាត់​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

វ៉ិត ចន្ថា បាន​ប្រាប់​សារព័ត៌មាន​កម្ពុជា​ថ្មី​ថា ៖«ឥឡូវ​នេះ​ ជិត​ដល់​ពេល​​​ប្រកួត​អត់​សូវ​បាន​ហ្វឹក​ហាត់​ដល់​​ដែរ ដោយសារ​​កន្លែង​ហ្វឹក​ហាត់​​នៅ​អូឡាំពិក​រៀបចំ​ការ​ប្រកួត​កន្លង​មក។ បើ​ហាត់​នៅ​អូឡាំពិក​ ពេល​ខ្លះ​បាន​ពេល​ព្រឹក តែ​អត់​ពេល​ល្ងាច តែ​សម្រាប់​កំណត់​ត្រាថិរវេលា​លើ​វិញ្ញាសា​អត់​អី​ទេ។ ថិរវេលា​​វិញ្ញាសាខ្លះ​ ខ្ញុំ​​បាន​បំបែក​​កំណត់​ត្រា​ចាស់​​ដែរ (ធ្វើ​បាន​ល្អ​ជាង​កំណត់​ត្រា​ចាស់)។ ខ្ញុំ​គិត​ថា ល្អ​ប្រសើរ​ជាង​មុន»។

តាម​រយៈ​ការ​ធ្វើ​បាន​ល្អ​​ជាង​​កំណត់​ត្រា​ចាស់​លើ​វិញ្ញាសា​​ខ្លះ អ្នក​ស្រី វ៉ិត ចន្ថា​ បាន​ដាក់​ចិត្ត​កាយ និង​ប្តេជ្ញា​​ការពារ​មេដាយ​មាស​របស់​ខ្លួន​​ឲ្យ​បាន​ជោគជ័យ និង​ស្វែង​រក​មេដាយ​មាស​ឲ្យ​ខាង​តែ​បាន​ដើម្បី​ជូន​ជាតិ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម។

រហូត​ដល់​ពេល​នេះ​ កីឡាការិនី​ឆ្នើម វ៉ិត ចន្ថា បាន​ឈ្នះ​មេដាយ​​៥​គ្រឿង​​ពី​កីឡា​ជន​ពិការ​អាស៊ី​អាគ្នេយ៍ បន្ទាប់​ពី​ធ្លាប់​បាន​ចូល​រួម​ប្រកួត​​​កន្លង​មក។ ​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី៨ ឆ្នាំ​២០១៥ នៅ​ប្រទេស​សិង្ហបុរី វ៉ិត ចន្ថា មិន​ទទួល​បាន​មេដាយ​ទេ ប៉ុន្តែ​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​៩ ឆ្នាំ​២០១៧ នៅ​ប្រទេសម៉ាឡេស៊ី អ្នក​ស្រី​បាន​ឈ្នះ​មេដាយ​២​គ្រឿង​គឺ​ប្រាក់១​​លើ​វិញ្ញាសា​លោត​ចម្ងាយ និង​សំរឹទ្ធ១​លើ​វិញ្ញាសា​រត់​ចម្ងាយ​៤០០​ម៉ែត្រ។

សម្រាប់​​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១១ ឆ្នាំ​២០២២ នៅ​ប្រទេស​ឥណ្ឌូណេស៊ី កីឡាការិនី​​ពិការ​ឆ្នើម​រូប​នេះ​រឹត​តែ​ធ្វើ​បាន​ល្អ​ដោយ​បាន​ឈ្នះ​មេដា​យ​៣​គ្រឿង​លើ​វិញ្ញាសា​ទាំង​៣​ដែល​ខ្លួន​ប្រកួត។ មេដាយ​មាស​ទី១​​លើ​វិញ្ញាសា​លោត​ចម្ងាយ មេដាយ​មាស​ទី​២​​លើ​វិញ្ញាសា​រត់​ចម្ងាយ​៤០០​ម៉ែត្រ និង​​ប្រាក់​១​​​លើ​វិញ្ញាសា​​រត់​ចម្ងាយ​២០០​ម៉ែត្រ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានជាតិ២២ នាទី មុន

ឆ្នាំនេះ​ ខេត្តតាកែវមានបេក្ខជនប្រឡងបាក់ឌុប​ថយចុះជាង៦០០នាក់ បេីធៀបឆ្នាំមុន

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១១ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១១ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម