KPT+
ទឹកអប់ ៨ ម៉ាក ដែលស្ត្រីល្បីៗលើលោកប្រើ គ្មានការឧបត្ថម្ភ
តារាជាច្រើនទទួលបានការឧបត្ថម្ភពីម៉ាកល្បីៗដើម្បីផ្សព្វផ្សាយផលិតផលដូចជាទឹកអប់ជាដើម ។ ប៉ុន្តែទឹកអប់ ៨ ម៉ាកនេះ ត្រូវស្ត្រីល្បីៗជ្រើសរើស ទោះគ្មានបានប្រាក់កម្រៃក៏ដោយ ៖
១. Histoires de Parfums 1969 តម្លៃ ២០៦.២០ ដុល្លារ
អ្នកស្រី Angelina Jolie ពេញចិត្តទឹកអប់ Histoires de Parfums 1969 ដែលអាចប្រើបានទាំងបុរសនិងនារី ហើយមានក្លិនស្រដៀងសូកូឡានិងកាហ្វេផងដែរ ។

២. Dior Hypnotic Poison EDP តម្លៃ ១២០ ដុល្លារ
Dior Hypnotic Poison EDP ជាទឹកអប់ក្លិនវ៉ាន់នីឡា សំណព្វចិត្តរបស់តារាចម្រៀង Adele តាំងពីនៅក្មេង ។ មកទល់ពេលនេះ Dior Hypnotic Poison តែងមានវត្តមាននៅលើតុសម្អាងរបស់ Adele ជានិច្ច ។

៣. Ex Nihilo Fleur Narcotique EDP តម្លៃ ២២២.២៥ ដុល្លារ
Hailey Bieber ភរិយា Justin Bieber ឬជាម្ចាស់ប្រេន Rhode ចូលចិត្តក្លិនទឹកអប់ Ex Nihilo Fleur Narcotique EDP ព្រោះវាមានក្លិនផ្លែឈើដូចជា ផ្លែប៉េស្ត ផ្លែគូលែន និងក្រូចសើច ។

៤. Chanel Les Exclusifs de Chanel Gardénia តម្លៃ ២៤៦.៩៥ ដុល្លារ
ទឹកអប់ម៉ាក Chanel នេះមានក្លិនផ្កា និងវ៉ាន់នីឡា ធ្វើឲ្យតារាសម្ដែងស្រីអាមេរិក Emma Stone ស្រលាញ់ខ្លាំងដល់ថ្នាក់បាញ់មុនចូលគេងតែម្ដង ។

៥. Dior Diorissimo EDT តម្លៃ ១៤០.៧៦ ដុល្លារ
មហាជនជាច្រើនកំពុងតែចង់ដឹងថា កំពូលតារាម៉ូដែល Naomi Campbell ប្រើទឹកអ្វីដែលស័ក្ដិសមជាមួយរូបសម្បត្តិរបស់នាង ។ ទឹកអប់នោះគឺ Dior Diorissimo EDT ក្លិនផ្កា ។

៦. Penhaligon’s Bluebell EDT តម្លៃ ១៥៤.៣៤ ដុល្លារ
ព្រះនាង Diana ជានិមិត្តរូបនៃនារីរាប់លាននាក់មកពីជុំវិញពិភពលោក ទ្រង់ត្រូវគេដឹងថាមានទឹកអប់ជាច្រើនម៉ាក ហើយម៉ាកដែលទ្រង់សព្វព្រះរាជហឫទ័យបំផុតគឺ Penhaligon’s Bluebell EDT ។

៧. Vilhelm Parfumerie Room Service EDP តម្លៃ ២២៨.៤៣ ដុល្លារ
ភរិយា David Beckham ធ្លាប់ប្រកាសដាក់ Instagram ថាខ្លួនពិតជាពេញចិត្តក្លិនរបស់ Vilhelm Parfumerie Room Service EDP ពិតៗ ។

៨. Kilian Love, Don’t Be Shy EDP តម្លៃ ២៤០.៧៨ ដុល្លារ

តារាល្បីជាច្រើនបានផ្ទុះការសរសើរចំពោះក្លិនខ្លួន Rihanna ថានាងក្រអូបខ្លាំង គួរឲ្យចង់នៅក្បែរជាងគេបំផុត តាមពិត Riri ប្រើ Kilian Love សោះ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ អ្នកផាត់មុខឲ្យតារាម៉ូដែលលំដាប់ពិភពលោក Gigi Hadid ទម្លាយក្លិនទឹកអប់ប្រចាំខ្លួនរបស់នាង
ចុចអាន ៖ កំពូលទឹកអប់ ១០ ក្លិន ជាប្រេនរបស់តារាល្បីៗ ដែលលក់ដាច់បំផុត

-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច