វប្បធម៌ ជំនឿ
ក្រណាត់ក្នុងសុបិន បង្ហាញពីទិសដៅនៃឆាកជីវិតទៅអនាគតអាស្រ័យតាមពណ៌
ឃើញក្រណាត់ក្នុងសុបិនបង្ហាញពីគុណភាពនៃការអនុវត្តតម្រង់ទិសនៃឆាកជីវិតអនាគត នេះបើយោងតាមសៀវភៅក្តីសុបិនរបស់លោក Wanderer។
ការកាត់សប្តិថាល្អមិនល្អ អាស្រ័យលើប្រភេទ និងពណ៌ក្រណាត់នោះទៀត។
សម្រាប់នារីៗ សុបិនអំពីការរើសក្រណាត់ ព្យាករណ៍ពីមិត្តប្រុសដែលនឹងចូលមកដល់ក្នុងជីវិតនាង។ ប្រសិនបើមិនអាចចាំបាន ដើម្បីកំណត់ប្រភេទក្រណាត់ក្នុងក្តីសុបិនទេ អាចទាយថាមានគេកំពុងនិយាយបង្កាច់បង្ខូចអំពីជីវិតផ្ទាល់ខ្លួនរបស់អ្នក។
ក្រណាត់ភ្លឺរលោងនៅក្នុងក្តីសុបិនជាការសន្យាបស់ចក្រវាឡចំពោះម្ចាស់សុបិនថា រូបគេនឹងទទួលបានប្រាក់ចំណេញធំមិនបានព្រាងទុក។ សុបិនអំពីក្រណាត់ប្រភេទនេះ ព្យាករណ៍ពីអនាគតដែលងាយស្រួល រលូន និងទំលំទូលាយ។
សុបិន្តឃើញក្រណាត់សូត្រ បង្ហាញពីដំណើរផ្សងព្រេងនៃពេលវេលារ៉ូមែនទិក បានន័យថា នឹងជួបស្នេហាល្អមួយ ចំណែកឯឃើញ ក្រណាត់រោមចៀមវិញបញ្ជាក់អំពីស្ថេរភាពហិរញ្ញវត្ថុ ការតភ្ជាប់អាជីវកម្មដែលមានសក្តានុពល ។
ចំណែកឯ ផ្ទាំងក្រណាត់ស្ពុក ឬផាឌឹប ទេសឯក។ល។ ឧបាយកលទាំងអស់អ្នកនឹងមិនអាចលាក់អ្វីពីមិត្តភក្តិនិងសាច់ញាតិបានទេ។
ក្រណាត់កប្បាសនៅក្នុងក្តីសុបិន្តគឺជាប្រផ្នូលនៃការបែកគ្នា និងទឹកភ្នែក ជូរចត់ក្នុងជីវិត។
ប្រសិនបើឃើញខ្លួនឯងបានទិញក្រណាត់តែទំហំតិចតួចពេកមិនគ្រប់ សុបិននេះចាត់ទុកថាជាការព្រមាននៃអាជីវកម្មដែលធ្វើឱ្យមានការខកចិត្ត។ ប្រសិនបើអ្នកសុបិនថាខ្លួនឯងកំពុងស្វះស្វែង ចង់បានក្រណាត់ច្រើន ជាសញ្ញានៃបញ្ហា។
ក្រណាត់ស្រស់ស្អាតនិងថ្មីផង បង្កប់នូវប្រផ្នូលវិជ្ជមាននាពេលអនាគតដែលបានគ្រោងទុកនិងមានជំហានត្រឹមត្រូវដើម្បីសម្រេចគោលដៅក្នុងជីវិតពិត។
សុបិនផ្ទាំងក្រណាត់កខ្វក់ មានស្នាមប្រេះរហែក តំណាងឱ្យឧបសគ្គឬការបរាជ័យ នៅក្នុងបញ្ហាសំខាន់ៗដែលម្ចាស់សុបិនកំពុងឆ្លងកាត់។
បើក្រណាត់សើម តំណាងឱ្យការបែកគ្នានិងសោកសៅ។ បើសុបិនឃើញក្រណាត់វាយនភណ្ឌចាស់ៗវិញ គឺជាការព្រមានមួយអំពីអនាគតនៃជីវិតងាយស្រួលតែគ្មានសុវត្ថិភាពវែងឆ្ងាយ។
ក្រណាត់ក្រាស់ឬបាវ បង្ហាញពីភាពរឹងប៉ឹងនិងការស៊ូទ្រាំបានឈ្នះ ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហា។
ប្រសិនបើអ្នកសុបិនថា បានជ្រើសឬទិញក្រណាត់ពណ៌សឬស្រាលៗ យោងទៅតាមសៀវភៅក្តីសុបិន្តរបស់វីលវេស ពិតជានឹងមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងជីវិតរស់នៅព្រោះថា ការធ្វើដំណើរប្រកបដោយជោគជ័យកំពុងឈានមកដល់ក្នុងរបត់ជីវិតថ្មីដែលអ្នកមិនធ្លាប់គិតខ្លួនធ្វើបាន។ ប្រសិនក្រណាត់ពណ៌ប្រាក់វិញ គឺជានិមិត្តរូបនៃសំណាងពីព្រេងដែលដល់វេលាត្រូវទទួលភាគថ្ក។ថ្កើងនិងជោគជ័យទាំងចៃដន្យក្នុងជីវិតពិត។
ប្រសិនក្រណាត់នោះ ពណ៌ងងឹតខ្មៅ ប្រផេះ ត្នោត នៅក្នុងសុបិនព្យាករណ៍ពីការធ្លាក់ទឹកចិត្ត។
យោងទៅតាមសៀវភៅក្តីសុបិន្តចុងក្រោយរបស់ អាយវ៉ាន់ ក្រណាត់ខ្មៅបង្ហាញពីការកាន់ទុក្ខ។ ក្រណាត់ពណ៌ស បង្ហាញពីការបង្ហាញខ្លួនៃនរណាម្នាក់ដែលចេះលួងលោមនិងជំរុញចិត្ត ក្រណាត់ពណ៌បៃតង បង្ហាញពីទំហំធំនៃប្រាក់ចំណេញហិរញ្ញវត្ថុនិងជោគជ័យអាជីវកម្។ម ក្រណាត់ពណ៌ខៀវ ភាពឯកោ ការផ្តាច់ខ្លួននិងការកើតទុក្ខអាណិតខ្លួន។ ក្រណាត់ពណ៌ក្រហមនឹងមានកាលបរិច្ឆេទណាត់ជួបស្នេហាថ្មីឆាប់ៗ។ ក្រណាត់ពណ៌លឿង រងការបោកបញ្ឆោតពីមនុស្សដែលស្និទ្ធ។ ក្រណាត់ពហុពណ៌ព្រឹត្តិការណ៍អស្ចារ្យជាច្រើននឹងកើតឡើងក្នុងជីវិតស្មានមិនដល់ជារឿងវិជ្ជមានទាំងអស់។
ក្តីសុបិនដែលឃើញខ្លួនឯងទិញក្រណាត់ បង្ហាញពីដំណើរកម្សាន្តដ៏ឆ្ងាយនិងរីករាយមួយបម្រុងកើតឡើងឆាប់ៗ ចំណែកឃើញទិញបំណែកក្រណាត់មានន័យថា បង្ហាញពីភាពតស៊ូមតិផ្ទាល់ខ្លួនជុំវិញមនុស្សឡកលើយ៕
គ្រូ ឯម
ចុចអាន៖ បកស្រាយអត្ថន័យពីសុបិន ឃើញក្មេងប្រុស ឬទារក
ចុចអាន៖ ក្តីសុបិនឃើញក្រែមលាបមាត់ ល្អឬអាក្រក់ អនុលោមតាមពណ៌ក្រែម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
-
ព័ត៌មានជាតិ៧ ម៉ោង ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក