Connect with us

កីឡា

បង់ក្លាដេស ប្រកាសប្រកួតមិត្តភាពអន្តរជាតិជាមួយកម្ពុជា ខណៈ​កម្ពុជា​ស្ងប់​ស្ងាត់

បានផុស

នៅ

ក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដេស​បាន​ប្រកាស​ពី​​គម្រោង​​ប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ​ជា​មួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ក្នុង​​ថ្ងៃ FIFA Day ខាងមុខ។ នេះ​បើ​តាម​វេបសាយ​ផ្លូវ​ការ​របស់​សហព័ន្ធកីឡាបាល់ទាត់បង់ក្លាដេសផ្ទាល់ប្រកាស​កាល​ពី​ពេល​ថ្មី​ៗ​។

ក្រុមជម្រើស​ជាតិ​កម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ខ្លឹមសារ​នោះ ប្រទេស​បង់ក្លាដែស ក៏​បាន​បញ្ជាក់​ពីកាលបរិច្ឆេទដែលជម្រើសជាតិ​របស់​ខ្លួន​ត្រូវប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ ​​នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ​នៅទឹកដីកម្ពុជា ដែលគ្រោងហោះមក ៥ថ្ងៃមុនការប្រកួតមកដល់។

យ៉ាងណាមិញ កម្ពុជា ដែលត្រូវទទួលភ្ញៀវមួយនេះសារជាថ្មី ហាក់មិនទាន់ប្រកាសជាផ្លូវការនៅឡើយដោយនៅរក្សាភាពស្ងប់ស្ងាត់ក្រោយចប់ព្រឹត្តិការណ៍ស៊ីហ្គេម។ 

ក្រុម​ជម្រើស​ជាតិ​បង់ក្លាដែស

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ទាំងពីរទើបតែជួបគ្នាកាលពីខែកញ្ញា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលនោះបង់ក្លាដេស បានយកឈ្នះ កម្ពុជា ១-០។

សូមបញ្ជាក់ថា នេះជាការប្រកួតដកស្រង់ដើម្បីវាស់ស្ទង់ ក៏ដូចជាស្វែងរក និងរក្សាទម្រង់លេងរបស់កីឡាករនៅលើកម្រិតអន្តរជាតិ ជាពិសេសក៏ដើម្បីត្រៀមសម្រាប់ការប្រកួតជម្រុះបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ (FIFA World Cup 226) ​នាខែតុលាខាងមុខ៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម