ព័ត៌មានអន្ដរជាតិ
គណបក្សចលនាឆ្ពោះទៅមុខ និងភឿថៃ ឈ្លោះគ្នាបែកផ្សែង ដណ្តើមតំណែងប្រធានសភា
មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ លោក Pita Limjaroenrat កាលពីថ្ងៃសុក្រទី២៦ខែឧសភា បានជំរុញសមាជិកបក្សរបស់គាត់ និងដៃគូចម្រុះធំបំផុតរបស់ខ្លួន គឺគណបក្សភឿថៃ ឲ្យឈប់ឈ្លោះគ្នាជាសាធារណៈ ខណៈក្រុមចរចាចម្រុះ នឹងសម្រេចថាតើ អ្នកណាអាចទទួលបានតំណែងជាប្រធានសភា។
សមាជិកមួយចំនួននៃគណបក្សទាំងពីរ បានចាប់ផ្តើមជជែកវែកញែកជាសាធារណៈអំពីគណបក្សណាមួយ ដែលគួរតែទទួលបានតំណែងដ៏មានឥទ្ធិពលបំផុតនៅក្នុងសភាតំណាងរាស្រ្ត។
ជម្លោះត្រូវបានបង្កឡើងកាលពីថ្ងៃអង្គារ ដោយអ្នកតស៊ូមតិរបស់គណបក្សចលនាឆ្ពោះទៅមុខគឺលោក Piyabutr Saengkanokkul នៅពេលគាត់ បានបង្ហោះ Facebook ថា គណបក្សនេះ ត្រូវតែគ្រប់គ្រងមុខតំណែងប្រធានសភា។
ភាពតានតឹង កាន់តែកើនឡើង ខណៈសមាជិកបក្សភឿថៃមួយចំនួន បានគំរាមថា គណបក្សរបស់ពួកគេនឹងចាកចេញពីក្រុមចម្រុះ ហើយមេដឹកនាំទី២ នៃគណបក្សចលនាឆ្ពោះទៅមុខគឺលោកស្រី Sirikanya Tansakul បានពន្លះយ៉ាងចាស់ដៃថា គណបក្សរបស់លោកស្រី ត្រូវការតួនាទីនេះដើម្បីជំរុញរបៀបវារៈរបស់ខ្លួន។
ក្រោយមក ស្រាប់តែគណបក្សភឿថៃ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ប្រធានសភា ត្រូវតែជំរុញឲ្យមានគោលនយោបាយរបស់ភាគីចម្រុះទាំងអស់ មិនមែនសម្រាប់តែគណបក្សតែមួយនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Pita បានចេញមុខអន្តរាគមន៍ជម្លោះនេះជាសាធារណៈ ដោយប្រាប់អ្នកសារព័ត៌មានថា អាទិភាពបច្ចុប្បន្ន គឺត្រូវដោះស្រាយបញ្ហារបស់ប្រជាជន និងរៀបចំដើម្បីប្រកាសគោលនយោបាយរបស់ក្រុមចម្រុះទៅកាន់សភាជាមុនសិន។
គួរបញ្ជាក់ថា តាមរដ្ឋធម្មនុញ្ញថៃ គឺតម្រូវឲ្យគណៈរដ្ឋមន្ត្រី ប្រកាសគោលនយោបាយរបស់ខ្លួនដល់សភាជាមុនសិន មុននឹងចូលកាន់តំណែង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ បក្សភឿថៃ គំរាមដកខ្លួនចេញពីក្រុមចម្រុះ បើមិនបានតំណែងកំពូលមួយនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា