Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ នឹងប្រកាសលទ្ធផលបោះឆ្នោតផ្លូវការក្នុងពេលឆាប់ៗនេះ ក្រោយមាន​បញ្ហាបន្តិចបន្តួច

បានផុស

នៅ

គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតសកលថ្ងៃទី១៤ ខែឧសភា ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់នូវភាពត្រឹមត្រូវនៃការរាប់សន្លឹកឆ្នោតពីមណ្ឌលបោះឆ្នោតចំនួន ៤០០ នៅទូទាំងប្រទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលទ្ធផលនៃការស្ទង់មតិចុងក្រោយបំផុតដែលទទួលបានដោយសារព័ត៌មាន Thai PBS បានឲ្យដឹងថា គណបក្សចលនាឆ្ពោះទៅមុខ បានឈ្នះអាសនៈចំនួន ១៥១ ពោលតិចជាងលទ្ធផលបោះឆ្នោតក្រៅផ្លូវការ ១ អាសនៈ ដោយសារតែការរាប់សន្លឹកឆ្នោតមិនទាន់អស់នៅខេត្ត Prachin Buri ។

ការ​រាប់​សន្លឹក​ឆ្នោត​ដែល​បាន​បញ្ចប់​នៅខេត្ត Prachin Buri គឺមានការប្រែប្រួលតិចតួចប៉ុណ្ណោះ ពោលអាសនៈចំនួន ១ ដែលគណបក្សចលនាឆ្ពោះទៅមុខ បាត់បង់នោះត្រូវបានផ្ដល់ជូនទៅឲ្យគណបក្ស ភូមិចៃថៃ ។

នេះគឺជាលទ្ធផល​បោះឆ្នោត​ផ្លូវការ​សម្រាប់​គណបក្ស​កំពូលៗ​ទាំង ៦ ​គឺ៖

គណបក្សចលនាឆ្ពោះទៅមុខ ១៥១ អាសនៈ

គណបក្សភឿថៃ ១៤១ អាសនៈ

គណបក្សភូមិចៃថៃ ៧១ អាសនៈ

គណបក្សផាឡាង ប្រាឆារ៉ាត់ ៤០ អាសនៈ

គណបក្សថៃរួបរួមជាតិ ៣៦ អាសនៈ

គណបក្សប្រជាធិបតេយ្យ ២៥ អាសនៈ

គួរបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតចំនួន ៥២,១៩៥,៩២០ នាក់ មានសន្លឹកឆ្នោតចំនួន ៣៩,៥១៤,៩៧៣ នាក់ ដែលតំណាងឲ្យចំនួនអ្នកទៅបោះឆ្នោត ៧៥.៧១ ភាគរយ ។ ក្នុងចំណោមសន្លឹកឆ្នោតទាំងអស់នោះ សន្លឹកឆ្នោតចំនួន ៣៩,១៩០,០៧១ សន្លឹក ស្មើនឹង ៩៤.១២ ភាគរយគឺបានការ ខណៈសន្លឹកឆ្នោតមិនបានការមានចំនួន ១,៤៥៧,៨៩៩ (៣.៦៩ ភាគរយ) ហើយសន្លឹកឆ្នោតចំនួន ៨៦៦,៨៨៥ មិនបានគូសឲ្យបេក្ខជនណាម្នាក់ឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS

ចុចអាន ៖ គណបក្សចលនាឆ្ពោះទៅមុខ និងភឿ ថៃ ឈ្លោះគ្នាបែកផ្សែង ដណ្តើមតំណែងប្រធានសភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម