សុខភាព
អត្ថប្រយោជន៍ ៧ យ៉ាង នៃវីតាមីន C សម្រាប់រាងកាយ
វីតាមីន C គឺជាវីតាមីនសំខាន់មួយដែលជួយបង្កើនប្រព័ន្ធភាពស៊ាំ និងអាចជួយបញ្ចុះសម្ពាធឈាម វីតាមីន C មាននៅក្នុងផ្លែឈើ និងបន្លែជាច្រើន រួមមាន ក្រូច ស្ត្របឺរី គីវី ម្ទេសប្លោក ខាត់ណា និងស្ពៃ spinach ។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ ៧ យ៉ាងនៃវីតាមីន C សម្រាប់រាងកាយ៖
១. កាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ

វីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលពង្រឹងការការពារប្រព័ន្ធភាពស៊ាំ របស់រាងកាយ។ សារធាតុប្រឆាំងអុកស៊ីតកម្ម គឺជាម៉ូលេគុលដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ ដោយការពារកោសិកាពីម៉ូលេគុលដែលបង្កគ្រោះថ្នាក់ហៅថា រ៉ាឌីកាល់សេរី។ តាមការសិក្សាបង្ហាញថាអាហា រ បំប៉នវីតាមីន C អាចបង្កើនកម្រិតប្រឆាំងអុកស៊ីតកម្មក្នុងឈាមដល់ទៅ ៣០ ភាគរយ ។
២. គ្រប់គ្រងសម្ពាធឈាមខ្ពស់
សម្ពាធឈាមខ្ពស់បង្កើនហានិភ័យនៃជំងឺបេះដូង ដែលជាមូលហេតុចម្បងនៃការស្លាប់ទូទាំងពិភព លោក។ វីតាមីន C ជួយគ្រប់គ្រងសម្ពាធឈាមទាំងអ្នកដែលមាន និងគ្មានសម្ពាធឈាមខ្ពស់ ចំពោះអ្នកដែលមានសម្ពាធឈាមខ្ពស់ ការបន្ថែមវីតាមីន C បានកាត់បន្ថយសម្ពាធឈាមស៊ីស្តូលិក ៤.៩ mmHg និងសម្ពាធឈាម diastolic ជាមធ្យម ១.៧ mmHg ។
៣. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

កត្តាជាច្រើនបង្កើនហានិភ័យនៃជំងឺបេះដូង រួមទាំងសម្ពាធឈាមខ្ពស់ កម្រិតខ្ពស់នៃទ្រីគ្លីសេរីត ឬកូលេស្តេរ៉ុល LDL និងកម្រិតកូឡេស្តេរ៉ុល HDL ទាប។ វីតាមីន C អាចជួយកាត់បន្ថយកត្តាហា និភ័យទាំងនេះ ហើយការទទួលវីតាមីន C ជាប្រចាំថ្ងៃអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។
៤.ការពារជំងឺរលាកសន្លាក់ហ្គោត
ជំងឺរលាកសន្លាក់ហ្គោដរោគសញ្ញានៃជំងឺនេះលេចឡើងនៅពេលដែលមានអាស៊ីតអ៊ុយរិកច្រើនពេកនៅក្នុងឈាម។ អាស៊ីតអ៊ុយរិកជាផលិតផលកាកសំណល់ដែលផលិតដោយរាងកាយ វាអាច ក្លាយជាគ្រីស្តាល់ និងដាក់ក្នុងសន្លាក់ដែលបណ្តាលឲ្យកើតជំងឺរលាកសន្លាក់ហ្គោដ។ វីតាមីន C អាចជួយកាត់បន្ថយជាតិអាស៊ីតអ៊ុយរិកក្នុងឈាម និងការពារពីការវាយប្រហារនៃជំងឺ រលាកសន្លាក់ ហ្គោដ ។
៥. ការពារកង្វះជាតិដែក
ជាតិដែកគឺជាសារធាតុចិញ្ចឹមដ៏សំខាន់ដែលត្រូវការដើម្បីបង្កើតកោសិកាឈាមក្រហម និងដឹកជញ្ជូន អុកស៊ីហ្សែនពេញរាងកាយ។ អាហារបំប៉នវីតាមីន C ជួយកែលម្អការស្រូបយកជាតិដែកពីរបបអា ហារជាការពិត ការទទួលទានវីតាមីន C អាចបង្កើនការស្រូបយកជាតិដែកបាន ៦៧ ភាគរយដែល ធ្វើអោយកម្រិតជាតិដែកក្នុងឈាមរបស់អ្នកប្រសើរឡើង ។
៦. ពង្រឹងប្រព័ន្ធភាពស៊ាំ

ទីមួយ វីតាមីន C ជួយជំរុញការផលិតកោសិកាឈាមស ដែលជួយការពាររាងកាយប្រឆាំងនឹងការ ឆ្លងមេរោគ។ ទីពីរ វីតាមីន C ជួយកោសិកាឈាមសឱ្យដំណើរការកាន់តែមានប្រសិទ្ធភាព ខណៈ ពេលដែលការពារពួកគេពីការបំផ្លាញដោយម៉ូលេគុលដែលបង្កគ្រោះថ្នាក់។ ទីបី វីតាមីន C គឺជាផ្នែក សំខាន់នៃប្រព័ន្ធការពារស្បែក ដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មនិងជួយពង្រឹងរ៉ាឌីកាល់សេរីរប ស់ស្បែក។
៧. បង្កើនការចងចាំ
Dementia គឺជាពាក្យទូលំទូលាយដែលប្រើដើម្បីពិពណ៌នាអំពីការចងចាំខ្សោយ ដែលមានចំពោះប៉ះ ពាល់ដល់មនុស្សជាង ៣៥ លាននាក់នៅទូទាំងពិភពលោកហើយជាធម្មតាកើតឡើងចំពោះមនុស្ស ចាស់។វីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលជួយឱ្យខួរក្បាលមានភាពចងចាំល្អ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ជំងឺផ្លូវចិត្តម្យ៉ាង ធ្វើឲ្យមនុស្សមិនពេញចិត្តរូបរាងខ្លួនឯង

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង