Connect with us

ព័ត៌មានជាតិ

គណះគ្រប់គ្រង​ផ្សារ​បន្លែ​ច្បារអំពៅ​ដាក់​ម៉ា​ស៊ីន​វាស់​កម្ដៅ​នឹង​បាញ់​អាល់កុល​តាម​ច្រកចេញចូល​

បានផុស

នៅ

​ផ្សារ​បន្លែ​ច្បារអំពៅ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កណ្តាល​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​ បានដាក់​ម៉ា​ស៊ីន​វាស់​កម្ដៅ​និង​បាញ់​អាកុល​តាម​ច្រកចេញចូល​ផ្សារ ​ដើម្បី​ស្វែងរក​អ្នកមាន​ផ្ទុក​ជំងឺ​កូ​វិដ​១៩​ ចូលទៅ​ចម្លង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ សាន់ ប៊ុន​ណា ប្រធាន​គ្រប់គ្រង​ផ្សារ​បន្លែ​ច្បារអំពៅ​បាន​ប្រាប់​កម្ពុ​ជាថ្មី​នៅ​រសៀល​ថ្ងៃ​ទី​២១​ខែ​មករា​នេះ​ថា​ ដើម្បី​ធានាបាន​នៅ​បញ្ហា​សុខភាព​ពិសេស​បង្ការ​ក្រែង​មាន​អ្នក​ផ្ទុក​ជំងឺ​កូ​វិដ​១៩​ធ្វើដំណើរ​ចូល​ផ្សារ​នោះ​គណះគ្រប់គ្រង​ផ្សារ​បន្លែ​យើងខ្ញុំ​ បានសម្រេច​ទិញ​ម៉ា​ស៊ី​ន​វាស់​កម្ដៅ​មួយ​ជំហរ​ដោយ​មាន​ប្រដាប់​ដាក់​ទឹក​អាកុល​សម្រាប់​វាស់​និង​បាញ់​ទឹក​អាកុល​ដល់​ភ្ញៀវ​ចេញចូល​ក្នុង​ផ្សារ​ដែល​សកម្ម​ភាព​នេះ​ គឺ​គ​ណះ​គ្រប់គ្រង​ផ្សារ​បន្ត​ធ្វើជា​រៀងរហូត​។​

លោក ប្រធាន​គ្រប់គ្រង​ផ្សារ​បន្តថា ​ចំពោះ​អ្នក​មិនមាន​ម៉ាស់​ពាក់ ​គឺ​គ​ណះ​គ្រប់គ្រង​ផ្សារ​បានផ្តល់​ជូន​ដើម្បី​ការពារ​រាល់​ការ​ក្អក​កណ្តាស់​ងាយ​នឹង​ឆ្លង​ជំងឺ​ផ្តាសាយ ​បើ​មិនមាន​ជំងឺ​កូ​វិដ​១៩​នោះ​។​

​ប្រជាពលរដ្ឋ​ក៏ដូចជា​បងប្អូន​អាជីវករ​សូម​អរគុណ​ដល់គ​ណះ​គ្រប់គ្រង​ផ្សា​បន្លែ​ច្បារអំពៅ​ដែល​បាន​ដាក់​ម៉ា​ស៊ី​ន​វាស់​កម្ដៅ​និង​បាញ់​អាកុល​ដល់​អ្នក​ចេញចូល​ផ្សារ ជា​ប្រការ​ល្អ​ពិសេស​ទប់ស្កាត់​កុំ​ឲ្យ​មាន​ជំងឺ​ចម្លង​ដ៏​សាហាវ​នេះ​មកលើ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​គ្រប់ៗ​រូបនោះ​៕​

អត្ថបទ ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម