ព័ត៌មានជាតិ
អ្នកឧកញ៉ា គិត ម៉េង ៖ ការរៀបចំផែនការ៤ ចំណុច សម្រាប់ការចូលនិវត្តន៍ដ៏ប្រសើរបំផុត
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានឱ្យដំបូន្មានដល់មនុស្សជំនាន់ក្រោយ ៤ចំណុច ពីការគិតគូររៀបចំគម្រោងសម្រាប់ការចូលនិវត្តន៍របស់ខ្លួន ដើម្បីឱ្យការចូលនិវត្តន៍មានភាពរលូនល្អ។ នេះបើតាមសំណេរនៅលើហ្វេសប៊ុក របស់អ្នកឧកញ៉ា នៅថ្ងៃទី២៧ ខែឧសភា។
ចំណុចសំខាន់ៗចំនួន ៤ ដែលអ្នកឧកញ៉ា គិត ម៉េង បានលើកឡើងពីគម្រោងសម្រាប់មុនចូលនិវត្តន៍នេះ រួមមាន៖
ទី១ គឺគួរតែចាប់ផ្តើមមានគម្រោងសន្សំលុយ និងទុកដាក់ប្រាក់ដោយឡែកសម្រាប់គម្រោងចូលនិវត្តន៍របស់ខ្លួន, ទី២ ប្រសិនជាអ្នកមានប្រាក់ចំណូលបន្ថែម អ្នកត្រូវប្រាកដថា អ្នកធ្វើពិពិធកម្មនៃការវិនិយោគរបស់អ្នក ដើម្បីមើលឱ្យឃើញកំណើនច្រើន, ទី៣ កាត់បន្ថយបំណុល និងប្រាក់កម្ចីរបស់អ្នកតាមតែអាចធ្វើទៅបាន, ចំណុចទី៤ ចុងក្រោយនោះគឺ ទិញសេវាធានារ៉ាប់រងផ្នែកថែទាំងសុខភាព។
យ៉ាងណាមិញ ក្រៅពីរៀបចំគម្រោងសម្រាប់ជីវិតរៀងៗខ្លួន មនុស្សគ្រប់រូបក៏មិនអាចមើលរំលងចំពោះបញ្ហាសុខភាពរបស់ខ្លួនផងដែរ។ គួរយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើរបបអាហារឱ្យបានត្រឹមត្រូវ និងរៀបចំដំណេកឱ្យបានគ្រប់ម៉ោងតាមអាយុរបស់មនុស្សម្នាក់ៗ ទើបមិនសូវមានបញ្ហាសុខភាពកើតឡើង៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ