Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យជំនាញ ៖ ទារកកើតមិនគ្រប់ខែភាគច្រើន​ប្រឈមនឹងបញ្ហាសុខភាពភ្នែក

បានផុស

នៅ

គ្រូពេទ្យឯកទេសភ្នែកកុមារនៃមនី្ទរពេទ្យកុមារជាតិ បានអះអាងថា ទារកកើតមកមិនគ្រប់ខែភាគច្រើន​ប្រឈម​នឹងបញ្ហាសុខភាពភ្នែកញឹកញាប់ ដែលទាមទារឱ្យយកចិត្តទុកដាក់ និងព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីចៀសផុតពិការភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញាវេជ្ជបណ្ឌិត អន សុខចេង គ្រូពេទ្យឯកទេសភ្នែកកុមារនៃមនី្ទរពេទ្យកុមារជាតិ បានមានប្រសាសន៍ថា ទារកកើតមកមិនគ្រប់ខែភាគច្រើនមានកើតជំងឺភ្នែកញឹបញាប់ពិសេសជំងឺបាតភ្នែក ដោយសារការលូត​លាស់របស់ទារកមិនទាន់គ្រប់គ្រាន់។

កញ្ញាវេជ្ជបណ្ឌិត អន សុខចេង បានបន្តថា ក្នុងករណីគ្រូពេទ្យពិនិត្យឃើញថា ទារកនោះមានបញ្ហាជំងឺបាតភ្នែក គឺយើងអាចព្យាបាលបានទាន់ពេលវេលា ដោយដំណាក់កាលខ្លះត្រូវព្យាបាលភ្លាមៗ និងដំណាក់កាលខ្លះទៀត ត្រូវធ្វើការតាមដានទៅតាមស្ថានភាពជំងឺជាក់ស្តែងរបស់ទារកនោះ។

កញ្ញាវេជ្ជបណ្ឌិត អន សុខចេង បានបន្តទៀតថា «វាជាចំណេះដឹងមួយហើយប្រជាពលរដ្ឋ និងគ្រូពេទ្យ ត្រូវមានការ​យល់ដឹងពីបញ្ហានេះ ដោយហេតុថា មានប្រជាពលរដ្ឋមួយចំនួន នៅពេលដែលមានកូនកើតមកមិនគ្រប់ខែពួកគាត់ មិនបានតាមដានលើចំណុចនេះនោះទេ ភាគច្រើនអាណាព្យាបាល ចាប់អារម្មណ៍តែទៅលើជំងឺបេះដូង ឬជំងឺសួត ជាដើម។ គាត់មិនដឹងថាកូនកើតមកមិនគ្រប់ខែ ត្រូវយកមកពិនិត្យភ្នែកនោះទេ»។

គ្រូពេទ្យ ក៏ត្រូវតាមដានពីចំនួនគីឡូរបស់ទារកដែលទើបនឹងកើត និងតាមដានលើករណីជំងឺផ្សេងៗទៀតផងដែរ ដើម្បីឱ្យដឹងពីស្ថានភាពជំងឺដើម្បីព្យាបាលជំងឺ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់។

លោក សាស្រ្តាចារ្យ ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានមានប្រសាសន៍ថា ក្នុងថ្ងៃមន្ទីរពេទ្យមាន​ទទួលកុមារកើតមកមិនគ្រប់ខែសម្រាកព្យាបាលជំងឺប្រមាណជាង១០នាក់ក្នុងនោះ មានសម្រាលនៅមន្ទីរ​ពេទ្យកុមារជាតិផ្ទាល់និងបញ្ជូនមកពីតាមមន្ទីរពេទ្យរដ្ឋនិងឯកជននានា។

លោកសាស្ត្រាចារ្យបានបន្តថា« ពីមុនពេលកុមារកើតមកមិនគ្រប់ខែមានមួយចំនួនស្លាប់​មិនអាចជួយសង្គ្រោះ​បានតែបច្ចុប្បន្នពេល​សម្រាលហើយឆ្មបជំនាញអាចជួយសង្រ្គោះបានទាន់ពេលវេលា​ដោយសារកត្តាការរីកចម្រើន​ប្រទេសជាតិដូចជាមានផ្លូវល្អបញ្ជួនអ្នកជំងឺមកសង្គ្រោះបានទាន់ពេលនិងគ្រូពេទ្យមានជំនាញច្រើនព្រមទាំងមានឧបករណ៍ទំនើបៗក្នុងការជួយសង្គ្រោះទារកដែលរួមចំណែកកាត់បន្ថយអត្រាស្លាប់បានច្រើន»។

លោកសាស្ត្រាចារ្យបានបន្តទៀតថា ដើម្បីលើកកម្ពស់សុខភាពភ្នែកដល់ទារក និងកុមារកម្ពុជាឱ្យកាន់តែប្រសើរ​ឡើងថែមទៀត មនី្ទរពេទ្យកុមារជាតិ នឹងបើកដំណើរការពិនិត្យ ព្យាបាលជំងឺភ្នែក សម្រាប់ទារក កុមារក៏ដូច​ជាមនុស្សចាស់នាពេលឆាប់ៗខាងមុខនេះបន្ទាប់ពីទទួលបានសម្ភារៈបរិក្ខារវេជ្ជសាស្រ្តផ្នែកជំងឺភ្នែករួចហើយ ដែលជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ មានតម្លៃប្រមាណជិត១១ម៉ឺនដុល្លារ នឹងជួយដល់ទារក និងកុមារពិសេសទារកកើតមកមិនគ្រប់ខែដែលមានបញ្ហាជំងឺបាតភ្នែកឱ្យទទួលបានការព្យាបាលមួយប្រកបដោយប្រសិទ្ធភាពចៀសផុតពីពិការភាព៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម