Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋលោកខាងលិច នៅតែទិញប្រេងនិង ឧស្ម័នរុស្ស៊ី ទោះមានការដាក់ទណ្ឌកម្ម

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ី លោក Nikolay Shulginov បាននិយាយថា ប្រទេសលោកខាងលិច មិនបានបញ្ឈប់ការទិញថាមពលពីរុស្ស៊ីនោះទេ ថ្វីបើមានការដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ប្រឆាំងទីក្រុងមូស្គូក៏ដោយ។

លោក Nikolay Shulginov (រូបថត៖ Energy Intel)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ Russia 1 TV ថា ប្រទេសទាំងនេះ បានផ្លាស់ប្តូរទៅរកវិធីសាស្រ្តផ្សេងៗ ដើម្បីទទួលបានការនាំចូលពីរុស្ស៊ី។

នៅពេលត្រូវបានសួរថាតើ បណ្តាប្រទេសលោកខាងលិចនៅតែទិញប្រេងនិងឧស្ម័នរបស់រុស្ស៊ី ប៉ុន្តែតាមរយៈផ្លូវជំនួសមែនឬទេ? លោក Shulginov ឆ្លើយថា ព័ត៌មាននេះគឺពិតមែន។ ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានរៀបរាប់លម្អិតថាតើ រុស្ស៊ីប្រើផ្លូវណា ដើម្បីបញ្ជូនថាមពលរុស្ស៊ី ទៅកាន់អតិថិជនលោកខាងលិចនោះទេ។

កាលពីខែធ្នូឆ្នាំ២០២២ សហភាពអឺរ៉ុប, ក្រុមប្រទេសទាំងប្រាំពីរ និងសម្ព័ន្ធមិត្តរបស់ពួកគេ បានដាក់បម្រាមរួម លើការនាំចេញប្រេងតាមសមុទ្ររបស់រុស្ស៊ី រួមជាមួយនឹងតម្លៃកំណត់ ៦០ដុល្លារក្នុងមួយបារ៉ែល។

(រូបថត៖ Reuters)

ការដាក់ទណ្ឌកម្មមួយទៀត ដែលហាមប្រាមការនាំចូលស្ទើរតែទាំងអស់នៃផលិតផលប្រេងរបស់រុស្ស៊ី ក៏ដូចជាការណែនាំតម្លៃកំណត់លើប្រេងម៉ាស៊ូត និងផលិតផលប្រេងផ្សេងទៀតផងដែរនោះ បានចាប់ផ្តើមនៅថ្ងៃទី៥ខែកុម្ភៈ។

ក្នុងខែមីនា សារព័ត៌មាន Bloomberg បានរាយការណ៍ថា ប្រទេស EU មួយចំនួន បាននិងកំពុងទិញឧស្ម័នធម្មជាតិរាវ របស់រុស្ស៊ីយ៉ាងសកម្ម ដោយអេស្ប៉ាញ ជាប្រទេសនាំមុខគេក្នុងបញ្ជីអ្នកទិញនៅដើមឆ្នាំ២០២៣។ ការនាំចូលឧស្ម័នធម្មជាតិរាវរបស់រុស្ស៊ី ដោយប្រទេសអេស្ប៉ាញ បានកើនឡើង៨៤% ចាប់តាំងពីការផ្ទុះជម្លោះនៅអ៊ុយក្រែន។

ប្រទេសបារាំង ក៏បានក្លាយជាអ្នកនាំចូលឧស្ម័នធម្មជាតិរាវ ដ៏សំខាន់របស់រុស្ស៊ីផងដែរ ដោយបានទិញចំនួន១.៩លានតោនក្នុងឆ្នាំ២០២២។ បន្ទាប់ពីនោះមានអេស្ប៉ាញ ដែលបានទិញ ៥៣៣ ៨០០តោន និងបែលហ្ស៊ិកទិញ ៣១០ ០០០តោនក្នុងរយៈពេលដូចគ្នានេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី៖ បើលោកខាងលិច ផ្តល់អាវុធនុយក្លេអ៊ែរឲ្យអ៊ុយក្រែន ក្រុងមូស្គូនឹងបាញ់នុយក្លេអ៊ែរមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ វិនាទី មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ២១ នាទី មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម១ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ចរាចរណ៍២៣ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម