សន្តិសុខសង្គម
អ្នកលក់ក្រឡានល្បីបាត់ខ្លួនថាមានគេចាប់ដាក់ឡានចេញមុខបកស្រាយ (មានវីដេអូ)
នារីវ័យក្មេងជាអ្នកលក់ក្រឡានដែលល្បីថាមានជនមិនស្គាល់មុខចាប់ដាក់រថយន្ដបាត់ខ្លួនកាលពីកន្លងទៅនោះ បានចេញមុខបកស្រាយច្បាស់ៗថា មិនមានអ្នកណាចាប់ខ្លួននាងនោះទេ គឺនាងព្រមរត់ទៅតាមគេដោយខ្លួនឯងដោយសារស្រឡាញ់គ្នា។

យោងតាមឃ្លីបវីដេអូបកស្រាយរបស់នារីវ័យក្មេងរូបនេះដែលបង្ហោះក្នុងហ្វេសប៊ុកផេករបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ បញ្ជាក់ថា នាងមានឈ្មោះ នួច ស៊ីមាន អាយុ១៩ឆ្នាំ រស់នៅភូមិពោធិ៍រៀង ឃុំអូប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយជ័យ។ ក្នុងករណីដែលបាត់ខ្លួនតាំងពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នោះ មិនមែនជាការពិតទេ គឺពួកគេព្រមព្រៀងតាមគ្នាទេ ហើយដែលមានការបង្ហោះការចាប់ជំរិតអ្នកលក់ក្រឡាន បង្ខិតបង្ខំគឺមិនមែនជាការពិតទេ នាងសូមបដិសេធទាំងស្រុង ព្រោះនាងព្រមព្រៀងតាមគ្នាទេ។ក្នុងវីដេអូនាងបានបញ្ជាក់ច្បាស់ៗថា រូបនាងបានស្គាល់គ្នាយូរ និងស្រឡាញ់គ្នាយូរមកហើយ។

គួររំលឹកថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ មានបណ្ដាញសារព័ត៌មាន និងអ្នកលេងសង្គមហ្វេសប៊ុកជាច្រើនបានបង្ហោះចែករំលែកជាបន្តបន្ទាប់ពីករណីបាត់ខ្លួននារីវ័យក្មេងជាអ្នកលក់ក្រឡាននៅខេត្តបន្ទាយមានជ័យ ដោយអ្នកខ្លះថាជាករណីចាប់ជំរិត ឬជាករណីចាប់ខ្លួនវះយកសេរីរាង្គជាដើម។ ជាមួយគ្នានេះ ស្វាម៉ីរបស់នារីរូបនេះក៏បានស្នើសុំការអន្តរាគមន៍យ៉ាងទទួចដល់កម្លាំងសមត្ថកិច្ចឲ្យជួយតាមរកប្រពន្ធរបស់គាត់មកវិញផង។
ប៉ុន្តែបើតាមការបកស្រាយរបស់ស្ត្រីឈ្មោះ ឆប គឹមឡាង ដែលត្រូជាម្ដាយរបស់នាង នួច ស៊ីមាន បានបកស្រាយកាលពីថ្ងៃទី២២ ខែឧសភា ថា កូនរបស់គាត់មិនមានអ្នកណាចាប់ខ្លួន ឬចាប់ជំរិតអីទេ គឺទៅជាមួយអ្នកដែលធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាប្រហែលពីរបីឆ្នាំមុន៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ សុខុម

-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ