Connect with us

ព័ត៌មានជាតិ

បណ្ឌិត គី សេរីវឌ្ឍន៍ ៖ ព្រែកជីកហ្វូនណនតេជោ នឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូនជាង ៣០០ ដុល្លារ ក្នុងមួយកុងតឺន័រ

បានផុស

នៅ

៤ឆ្នាំទៀត វិស័យដឹកជញ្ជូននៅកម្ពុជា នឹងកាន់តែរីកចម្រើនខ្លាំង ក្រោយពីគម្រោងផ្លូវទឹកតភ្ជាប់ពីទន្លេបាសាក់ ទៅកាន់សមុទ្រខេត្តកែប ឈ្មោះថា «ព្រែកជីក​ហ្វូណន​តេជោ» សាងសង់រួចរាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការធ្វើព្រែកជីកនេះ គឺជាការលះបង់របស់រដ្ឋាភិបាលដ៏ធំធេង ក្នុងការជួយកាត់បន្ថយថ្លៃដើម។ លោកបានលើកឡើងទៀតថា អ្នកដែល​ទទួលផលពីព្រែកជីកនេះ គឺពលរដ្ឋខ្មែរ ជាពិសេសប្រជាកសិករ ដែលដឹកកសិផលរបស់ខ្លួនមកកាន់កំពង់ផែ ក្នុងតម្លៃដឹកជញ្ជូនទាប។ នៅពេលថ្លៃដឹកជញ្ជូនទាប តម្លៃដែលកសិករទទួលបាន ពីការលក់កសិផល​ក៏មានតម្លៃខ្ពស់​ទៅតាមនោះ។

លើសពីនេះទៀត លោកបណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញថា ព្រែកជីកនេះ រួមចំណែកកាត់បន្ថយតម្លៃដឹកជញ្ជូន​ទំនិញដែលផលិតចេញពីវិស័យឧស្សាហកម្ម តាមកុងតឺន័រ ប្រមាណជាង ៣០០ដុល្លារ ក្នុងមួយកុងតឺន័រ តាមផ្លូវទឹកជំនួសការដឹកជញ្ជូនតាមផ្លូវគោ។ មានន័យថា វាបានជួយកាត់បន្ថយថ្លៃដើម នាំឱ្យមានឧត្តមភាព​ក្នុងការប្រកួតប្រជែងសម្រាប់ការនាំចេញរបស់កម្ពុជា កាន់តែខ្ពស់។

បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ ព្រែកជីកនេះ បានជួយគាំទ្រដល់វិស័យឧស្សាហកម្មទាំងអស់ ជាពិសេសឧស្សា​ហកម្មនៅជុំវិញរាជធានីភ្នំពេញ ដូចជា ខេត្តកំពង់ស្ពឺ ជាដើម ដែលអាចដឹកជញ្ជូនចូលតាមកំពង់ផែនេះបាន។ លោកមើលឃើញដូច្នេះថា «ប្រព័ន្ធដឹកជញ្ជូនកម្ពុជា កាន់តែល្អប្រសើរ និងរួមចំណែកកាត់បន្ថយថ្លៃដើមដឹកជញ្ជូនច្រើន ដូច្នេះបានផលទាំងវិស័យកសិកម្មផង ឧស្សាហកម្មផង។ អ្វីដែលសំខាន់ទៀតនោះ គឺកេរ្តិ៍ឈ្មោះក្នុងប្រវត្តិសាស្រ្ត ដែលកម្ពុជា មានព្រែកជីកមួយ ដែលកន្លងមកយើងមិនដែលមាន»។

មិនត្រឹមតែមានប្រយោជន៍សម្រាប់តែដឹកជញ្ជូនក្នុងស្រុកប៉ុណ្ណោះទេ ព្រែកជីកនេះ ផ្តល់សារសំខាន់សម្រាប់​នាវាអន្តរជាតិចេញចូលផងដែរ។ ប្រទេសនៅលើពិភពលោក ដែលគ្មានកំពង់ផែ គឺប្រទេសនោះ មិនសូវរីកចម្រើនទេ។ មានន័យថា នយោបាយទឹក គឺជួយផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម រួមចំណែកអភិវឌ្ឍប្រទេសយ៉ាងខ្លាំងក្លា។ នេះជាការបន្ថែមរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ គឺជា​គម្រោង​ប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវ​ទឹករបស់កម្ពុជា ដើម្បីតភ្ជាប់​ប្រព័ន្ធ​ទន្លេមេគង្គនិងផ្លូវសមុទ្រ។ គម្រោងនេះ ធ្វើឡើងដើម្បីពង្រីកវិសាលភាព​នៃការ​ប្រើប្រាស់សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់​សកម្ម​ភាពសេដ្ឋកិច្ច​-សង្គមឱ្យកាន់​តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត និងផ្តល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈម​និងឧបសគ្គនានានៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកដែលយើងបាននិងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រូវបានបញ្ចប់ការសិក្សា​សមិទ្ធិ​លទ្ធភាពរួចរាល់ ដោយបាន​ប្រើប្រាស់រយៈពេលសរុប ២៦ខែ។ តាមការ​សិក្សា បានបង្ហាញថា ផ្លូវទឹកនេះមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែក​តាកែវនៃ​ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេ​បាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់​ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក មានតម្លៃ ១.៧ពាន់លានដុល្លា។

ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាង​ក្រោម​ប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនា​វាចរណ៍ចំនួន ២គន្លង អាច​ចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទីutes មុន

អាជ្ញាធរខេត្តក្រចេះ ចុះណែនាំអាជីវករលក់ដូរនៅរមណីយដ្ឋានទឹកជួរកាំពី បន្ទាប់ពីផ្ទុះការចែកចាយវិឌីអូស្ទាក់រថយន្តភ្ញៀវ

សន្តិសុខសង្គម១ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ដឹកនាំគណៈប្រតិភូអន្តរក្រសួង បំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ 

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News ៖ កម្លាំង​សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់សម្លាប់នារីវ័យក្មេងបានហើយជាជនជាតិកូរ៉េ

នយោបាយ៣ ម៉ោង មុន

មេដឹកនាំក្រុមយុវជនសង្គមស៊ីវិលថ្កោលទោស និងឱ្យទណ្ឌិតសម រង្សី ឈប់ធ្វើនយោបាយ «ស្វាស៊ីបាយ លាបមាត់ពពែ»

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

សុខភាពរបស់ជំទាវទីមួយ Kim Keon Hee កាន់តែយ៉ាប់យ៉ឺន ក្រោយនៅតែឯងក្នុងវិមានប្រធានាធិបតី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះការឆ្លងមេរោគ Norovirus ជាចង្កោម ក្នុងមណ្ឌលជនភៀសខ្លួនភ្លើងឆេះព្រៃ នៅ LA

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ពិធីឡើង​កាន់​តំណែង​លោក ត្រាំ ផ្លាស់ប្ដូរ​ទៅ​ធ្វើ​នៅ​ក្នុង​វិមាន​វិញ ព្រោះ​តែព្យុះព្រិលធ្ងន់ធ្ងរ

សន្តិសុខសង្គម១ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

Apple ធ្លាក់ចេញ​ពី​តំណែង​លក់​ស្មាតហ្វូន​ដាច់ជាង​គេ​នៅចិន​ ចំពេល​ការ​ប្រកួត​ប្រជែង​កាន់តែខ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម