Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ត្រៀមមីស៊ីលទុកបាញ់ បន្ទាប់ពីកូរ៉េខាងជើង ប្រកាសបង្ហោះផ្កាយរណប

បានផុស

នៅ

ទីក្រុងព្យុងយ៉ាង បានជូនដំណឹងដល់ទីក្រុងតូក្យូ អំពីផែនការរបស់ខ្លួនក្នុងការបាញ់បង្ហោះផ្កាយរណបទៅកាន់គន្លងតារាវិថី ដោយកំណត់ការបាញ់បង្ហោះនៅចន្លោះថ្ងៃទី៣១ខែឧសភា  ដល់ថ្ងៃទី១១ខែមិថុនា។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិជប៉ុនប្រកាសថា រាល់មីស៊ីលរបស់កូរ៉េខាងជើងដែលរំលោភលើទឹកដីរបស់ខ្លួននឹងត្រូវកម្ទេចចោល។ ក្រសួងការពារជាតិ និយាយថា “យើងនឹងចាត់វិធានការម៉ឺងម៉ាត់ជាទីបំផុត ប្រឆាំងគ្រាប់ផ្លោង និងមីស៊ីលផ្សេងទៀត ដែលគេបញ្ជាក់ថា នឹងធ្លាក់ក្នុងទឹកដីរបស់យើង”។

ក្រសួងបន្ថែមថា ខ្លួនកំពុងរៀបចំប្រើប្រាស់ មីស៊ីលស្តង់ដារ៣ (SM-3) ឬ មីស៊ីល Patriot (PAC-3) ក្នុងគោលបំណងកម្ទេចមីស៊ីលរបស់កូរ៉េខាងជើង។

ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រាប់អ្នកយកព័ត៌មានថា “ការបាញ់មីស៊ីលណាមួយដោយកូរ៉េខាងជើង ថ្វីបើវាត្រូវបានគេហៅថាផ្កាយរណបក៏ដោយ វាគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាបញ្ហាធ្ងន់ធ្ងរសម្រាប់សុវត្ថិភាពរបស់ប្រជាជនជប៉ុន”។

លោក Fumio Kishida (រូបថត៖ AFP)

គួរបញ្ជាក់ថា ដើម្បីបាញ់បង្ហោះផ្កាយរណបបាន កូរ៉េខាងជើង ត្រូវតែប្រើមីស៊ីលរយៈចម្ងាយឆ្ងាយ ប៉ុន្តែ ប្រទេសនេះ ​ត្រូវបាន​ហាមប្រាម​មិន​ឲ្យ​ធ្វើ​ដូច្នេះ ​ក្រោមសេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ។

សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង សុទ្ធតែជំទាស់ថា កម្មវិធីអវកាសរបស់ទីក្រុងព្យុងយ៉ាង គ្រាន់តែជាលេសប៉ុណ្ណោះ ហើយបានចោទប្រកាន់ថា ការបាញ់បង្ហោះផ្កាយរណប គឺជាមធ្យោបាយជំរុញកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ អាមេរិក ព្រមាន កូរ៉េខាងជើង ជុំវិញការបាញ់បង្ហោះផ្កាយរណប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម