Connect with us

ព័ត៌មានជាតិ

ជនជាតិព្រៅនៅភូមិកាតូតខេត្តស្ទឹងត្រែងរៀបចំប្រពៃណីឡើងអ្នកតា

បានផុស

នៅ

ជនជាតិដើមភាគតិចព្រៅ រស់នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង មកដល់សព្វថ្ងៃនេះ នៅតែរក្សាបាន នូវទំនៀមទម្លាប់ប្រពៃណីសែនឡើងអ្នកតា ដោយបានធ្វើការរ៉ៃអង្គាសថវិកាក្នុងមួយគ្រួសារចំនួន ២ ម៉ឺនរៀលដើម្បីទិញជ្រូកមួយក្បាលរៀបចំពិធីសែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីឡើងអ្នកតា ជនជាតិព្រៅ នៅភូមិកាតូតខាងលើនេះ បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំក្នុងមួយឆ្នាំមាន២ដងគឺធ្វើនៅខែមាឃ១ដង ខែពិសាខ ឬជេស្ឋម្តង។

លោក សាវ ពែង វ័យ៦៧ឆ្នាំចាស់ទុំក្នុងភូមិនេះបាននិយាយរៀបរាប់ប្រាប់ថា អារក្សអ្នកតាមានបីនាក់ដែលចូលរួបស្រ្តីស្លៀកពាក់សហើយក្នុងនោះមានអ្នកតាម្នាក់កាចណាស់ អ្នកភូមិតែងប្រារព្ធធ្វើពិធីឡើងអ្នកតាមិនដែលខកខានទេ។

លោកបន្តទៀតថា គ្រួសារនីមួយៗ ចូលរួមទាំងក្មេងនិងចាស់ ដោយចាស់ៗ មានថាសម្នាក់មួយ ដាក់មាន់ស្ងោ ទានធូប ពងមាន់ ពងទាស្ងោឆ្អិន អង្ករស្លា ម្លូរបង្អែម អន្សម ទៅចូលរួមយកថ្វាយដល់អារក្សអ្នកតាក្រៅពីនេះ ក៏មានស្រាពាងមួយល្មមសម្រាប់បឺតជុំគ្នាផងដែរ។

នៅកន្លែងឡើងអ្នកតាមានខ្ទមតូចមួយ ដែលគេសង់នៅឆ្ងាយពីភូមិបន្តិចនោះ មានរូបចម្លាក់ឈើចំនួន២តំណាងឱ្យអ្នកតាប្រុស និងអ្នកតាស្រី ពេលរៀបចំពិធីមានស្រ្តីវ័យចំណាស់ម្នាក់ ស្លៀកពាក់ស ពាក់បូរពាក់អំបោះលើក្បាល ស្លៀកសំពត់ធម្មតា និងមានបុរសចាស់ម្នាក់កាន់បំពង់ឬស្សីជាអ្នកភ្លុំខ្លុយនិងពីរនាក់ទៀត ជាអ្នកទះស្គរ ពេលប្រគុំបទភ្លេង ស្រ្តីចាស់ស្លៀកពាក់ស ឡើងរាំទៅតាមចង្វាក់ភ្លេងហៅថាពិធីបញ្ជាន់អារក្ស បន្ទាប់ពីស្រ្តីនោះ ឡើងរាំ ចូលរូបអារក្សអ្នកតាមួយ​សន្ទុះមកគេក៏សម្រាក ហើយចាប់ផ្តើម យកខ្សែអំបោះពណ៌សចងដៃអ្នកចូលរួមនោះក្នុងបំណងសុំក្តីសុខ។ចំណែករូបចម្លាក់ឈើ តំណាងឱ្យអ្នកតាប្រុស អ្នកតាស្រីអ្នកចូលរូបបានយកអំបោះស ចងនឹងកគេនាំគ្នាជូតរូបចម្លាក់ឈើ និងស្រោចទឹក ប្រោះព្រហ្មសុំសុខសប្បាយ។

ផ្ទុយពីនេះ បើសិនជាអ្នកភូមិ មិនបានប្រារព្ធធ្វើពិធីឡើងអ្នកតា អ្នកភូមិមានជំនឿថា មានជំងឺឈឺស្លាប់ឬកើតឧបទ្វេវហេតុអាក្រក់ឡើងផលដំណាំក្នុងភូមិក៏ពុំបានផលល្អដែរអ្នកដែលចូលរួមទាំងអស់ជាពិសេសចាស់ៗពេលរៀបចំពិធីគឺនិយាយជាភាសាព្រៅក៏ជាប្រពៃណីមានតាំងពីដូនតាជនជាតិដើមភាគតិចមកម្លេះ។

យុវតី សុខ សុផានី វ័យ១៨ឆ្នាំអ្នកជំនាន់ក្រោយជនព្រៅបានរៀបរាប់យល់ឃើញថា អ្នកជំនាន់ក្រោយចង់អភិរក្សប្រពៃណីវប្បធម៌របស់ខ្លួនឱ្យនៅគង់វង្ស បើមិនមានការចូលរួមថែកមរក្សាប្រពៃណីនេះទេវានឹងបាត់បង់បន្តិចម្តងៗរហូតទៅតែម្តង។

នៅចុងបញ្ចប់ពិធីឡើងអ្នកតាចាស់ក្មេងជំទង់បានជុំគ្នាផឹកស្រាចម្អិនសាច់ជ្រូកនៅក្បែរខ្ទមអ្នកតានោះផឹកស៊ីសប្បាយយ៉ាងរីករាយម្យ៉ាងទៀតការជួបជុំគ្នានេះហាក់បង្ហាញពីសាមគ្គីភាពរស់នៅក្នុងសង្គមសន្តិភាព៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍២១ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម