Connect with us

ព័ត៌មានអន្ដរជាតិ

នៅសុខៗស្រាប់តែប្រឡាយទឹកក្រោមស្ពានរីយ៉ាល់តូ ប្រែពណ៌បៃតងយ៉ាងអាថ៌កំបាំង

បានផុស

នៅ

កាលពីថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ នាយកដ្ឋានពន្លត់អគ្គីភ័យអ៊ីតាលីបានឲ្យដឹងថា អាជ្ញាធរកំពុងស្វែងរកមូលហេតុបណ្ដាលឲ្យប្រឡាយទឹកសំខាន់ក្រោមស្ពានរីយ៉ាល់តូប្រែទៅជាពណ៌បៃតងចម្លែក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះភ្នាក់ងារការពារបរិស្ថានក្នុងតំបន់ បានយកគំរូនៃទឹកដែលប្រែពណ៌ដើម្បីស្រាវជ្រាវរកសារធាតុបង្ក ទន្ទឹមនោះទីភ្នាក់ងារសារព័ត៌មាន Ansa បានរាយការណ៍ថា អភិបាលទីក្រុង Venice ធ្វើការកោះហៅកិច្ចប្រជុំកងកម្លាំងប៉ូលិសបន្ទាន់មួយ ដើម្បីស្វែងយល់ពីអ្វីដែលបានកើតឡើង និងសិក្សាពីវិធានការណ៍ទប់ទល់ផងដែរ ។

ហេតុការណ៍ខាងលើធ្វើឲ្យគេនឹកឃើញដល់ពេលក្រុមសកម្មជនធ្វើឲ្យទឹកនៅទីក្រុង Rome ចេញពណ៌ខ្មៅដោយប្រើធ្យូងធ្វើពីបន្លែ ដើម្បីប្រឆាំងនឹងការប្រើប្រាស់ផូស៊ីលឥន្ធនៈ ។

ចំណែកលើកនេះវិញមិនទាន់មាននរណាចេញមុខទទួលខុសត្រូវនៅឡើយទេ ទើបគេធ្វើការពិសោធន៍ជាមួយគំរូទឹកបៃតងដើម្បីដឹងមូលហេតុពិតប្រាកដ ៕

ប្រភព ៖ tuoitrenews

ចុចអាន ៖ រូបសំណាកនាងមច្ឆានៅ អ៊ីតាលី រងភាពចម្រូងចម្រាស ព្រោះតែស្រើបស្រាលពេក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១០ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម៦ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម