Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពណាតូ វាយប្រហារបាតុករស៊ែប៊ី របួសមនុស្ស ៥០នាក់ 

បានផុស

នៅ

សារព័ត៌មាន RT Balkan បានរាយការណ៍កាលពីថ្ងៃចន្ទទី២៩ខែឧសភាថា កងកម្លាំងអង្គការណាតូ បានវាយប្រហារបាតុករមួយក្រុមក្នុងទីក្រុង Zvecan នៅសាធារណរដ្ឋ កូសូវ៉ូ។ គ្រាប់បែកផ្សែង និងឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានដាក់ពង្រាយ ហើយមនុស្សប្រហែល៥០នាក់បានរងរបួស។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បាតុករស៊ែប៊ី បានធ្វើការតវ៉ាអង្គុយ នៅក្រៅអគារក្រុងក្នុងទីក្រុង Zvecan, Zubin Potok និង Leposavic កាលពីព្រឹកថ្ងៃចន្ទ ដោយរារាំងមន្ត្រីជនជាតិអាល់បានី មិនឲ្យចូលកាន់តំណែងបន្ទាប់ពីការបោះឆ្នោតមួយ ដែលប្រជាជនស៊ែប៊ី ធ្វើពហិការថាមិនស្របច្បាប់។

ក្រោយមក មន្ត្រីប៉ូលិសកូសូវ៉ូ បានទៅដល់កន្លែងកើតហេតុនៅ Zvecan ដោយមានការគាំទ្រពីសំណាក់សមាជិកនៃកងកម្លាំងកូសូវ៉ូ របស់ណាតូ ហៅកាត់ KFOR។

(រូបថត៖ EPA)

កងកម្លាំងណាតូ ដែលប្រដាប់ដោយអាវុធធុនធ្ងន់ បានឡោមព័ទ្ធបាតុករ ដែលមិនព្រមបំបែក បន្ទាប់​មក KFOR បាន​គប់​គ្រាប់បែកផ្សែង និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ចូល​ទៅ​ក្នុង​ហ្វូង​មនុស្ស ដែលនាំឲ្យ​មាន​កុបកម្ម។

ក្នុងហេតុការណ៍នោះដែរ បាតុករ​ស៊ែប៊ី​បាន​គប់​ដុំ​ថ្ម​ដាក់​កងទ័ព​ណាតូ ប៉ុន្តែពួកគេត្រូវរង​ការ​វាយ​ប្រហារ​ដោយ​ដំបង និងការបាញ់គ្រាប់កាំភ្លើងជ័រ។ មនុស្សចំនួន៥០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅ Mitrovica នៅក្បែរនោះ ហើយពីរនាក់ ត្រូវសង្គ្រោះបន្ទាន់។

ស្របពេលជាមួយគ្នានោះ ទាហាន KFOR ចំនួន២៥នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នា ខណៈ១១​នាក់​ក្នុង​ចំណោម​អ្នក​រង​របួស គឺ​ជា​ជនជាតិ​អ៊ីតាលី។

(រូបថត៖ Laprensalatina)

ទោះបីជាយ៉ាងណាក៏ដោយ ក្រុម​បាតុករ​បាន​បំបែកគ្នា​ភ្លាមៗ ​បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច ប៉ុន្តែ​ប្តេជ្ញា​ថា ​នឹង​វិល​ត្រលប់​មក​វិញ ហើយ​បន្ត​ធ្វើ​បាតុកម្ម​ទៀតនៅ​ថ្ងៃក្រោយ។

គួរបញ្ជាក់ថា ការផ្ទុះឡើងនៃភាពតានតឹងចុងក្រោយបង្អស់នេះ បានចាប់ផ្តើមនៅពេលអភិបាលក្រុង នៅក្នុងទីក្រុងចំនួន៤ ដែលសម្បូរជនជាតិស៊ែប៊ី នៅភាគខាងជើងកូសូវ៉ូ បានលាលែងពីតំណែងកាលពីឆ្នាំមុន បន្ទាប់ពីអាជ្ញាធរទីក្រុង Pristina ប្រកាសផែនការបង្ខំអ្នកស្រុក ឲ្យផ្លាស់ប្តូរអត្តសញ្ញាណស៊ែប៊ីរបស់ពួកគេ ទៅយកអត្តសញ្ញាណដែលចេញដោយកូសូវ៉ូ។

ប្រជាជនស៊ែប៊ី បានធ្វើពហិការការបោះឆ្នោតនៅក្នុងខែមេសា ដែលអភិបាលក្រុងជនជាតិអាល់បានីចំនួនបួនរូបបានឈ្នះ ប៉ុន្តែមានអ្នកចេញទៅបោះឆ្នោតតិចជាង៤% ប៉ុណ្ណោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ណាតូ ប្រកាសធ្វើសមយុទ្ធយោធានៅ កូសូវ៉ូ ខណៈកំពុងតានតឹងជាមួយ ស៊ែប៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៦ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម