ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីជប៉ុន ប្រកាសបណ្តេញកូនប្រុសចេញពីតំណែង ក្រោយផ្ទុះរឿងអាស្រូវ ជប់លៀង
នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio បានប្រកាសថា កូនប្រុសច្បងឈ្មោះ Shotaro ដែលមានតួនាទីជាលេខាផ្ទាល់របស់គាត់ នឹងត្រូវដកតំណែង បន្ទាប់ពីផ្ទុះរឿងអាស្រូវរៀបចំពិធីជប់លៀងនៅឯវិមានផ្លូវការរបស់នាយករដ្ឋមន្ត្រី កាលពីឆ្នាំមុន។
លោក Kishida ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទទី២៩ខែឧសភាថា លោក Kishida Shotaro នឹងលាលែងពីតំណែងនៅថ្ងៃទី១ខែមិថុនា។ គាត់នឹងត្រូវជំនួសដោយលោក Yamamoto Takayoshi ដែលធ្លាប់កាន់តំណែងនេះ ម្តងហើយ។
ទស្សនាវដ្ដីប្រចាំសប្តាហ៍មួយ បានចុះផ្សាយកាលពីសប្តាហ៍មុនថា លោក Shotaro បានរៀបចំពិធីជប់លៀងឆ្លងឆ្នាំ ជាមួយសាច់ញាតិកាលពីខែធ្នូកន្លងទៅ។ អ្នកចូលរួម បាននាំគ្នាថតរូបនៅក្នុងបន្ទប់មួយ ដែលជាធម្មតាត្រូវបានប្រើដើម្បីទទួលតែឥស្សរជនបរទេសប៉ុណ្ណោះ។ ពួកគេក៏បានធ្វើសន្និសីទសារព័ត៌មានបែបលេងសើច នៅទីនោះផងដែរ។
ពាក់ព័ន្ធរឿងនេះ លោក Kishida បានពន្យល់ថា អាកប្បកិរិយារបស់កូនប្រុសគាត់ នៅឯវិមានផ្លូវការនោះ គឺមិនសមរម្យទេ។ លោកនិយាយថា លោកយកចិត្តទុកដាក់លើករណីនេះ ព្រោះលោកជាអ្នកទទួលខុសត្រូវ ក្នុងការតែងតាំងកូនប្រុសឲ្យចូលកាន់តំណែងនេះ។
គួរបញ្ជាក់ថា លោក Fumio Kishida បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន និងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី ចាប់តាំងពីឆ្នាំ ២០២១ មក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ តម្រុយខ្លះៗនាំឲ្យជនសង្ស័យឈានដល់ការប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រី ជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៦ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ