Connect with us

ព័ត៌មានជាតិ

អតិថិជនទិញផ្ទះក្នុងបុរី ឡេង ណាវ៉ាត្រា សប្បាយចិត្ត ក្រោយជំនួបមួយជិត ៣ ម៉ោង

បានផុស

នៅ

អតិថិជន​ទិញ​ផ្ទះ​របស់​ក្រុមហ៊ុន​បុរី ឡេង ណាវ៉ាត្រា គម្រោង ៦A បាន​ធូរស្បើយ​ក្នុង​ចិត្ត និង​សប្បាយ​រីករាយ បន្ទាប់ពី​ពួកគាត់​បាន​មក​ស្វែងយល់ និង​ដោះស្រាយ​បញ្ហា​ដោយ​ផ្ទាល់​ជាមួយ​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី ២៩ ខែ​ឧសភា ឆ្នាំ ២០២៣ នៅ​ក្នុង​បរិវេណ​បុរី​គម្រោង ៦A។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ចំពោះ​មុខ​អតិថិជន​ប្រមាណ​ជាង ១០០ នាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក​ក្រុមហ៊ុន​បុរី ឡេង ណាវ៉ាត្រា បាន​ស្វាគមន៍ និង​ថ្លែងអំណរគុណ​អតិថិជន​ទាំងអស់​ដែល​បាន​ទិញ​ផ្ទះ និង​ផ្ដល់​ជំនឿ​ទុកចិត្ត​ដល់​គម្រោង​សាងសង់​ផ្ទះ​របស់​ក្រុមហ៊ុន​បុរី ឡេង ណាវ៉ាត្រា គម្រោង ៦A។

អ្នកឧកញ៉ា​មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា រហូតមកដល់​ពេលនេះ​គម្រោង​សាងសង់​ផ្ទះ​ត្រូវ​បាន​បញ្ចប់​ជាច្រើន​ពាន់​ល្វែង​នៅ​តាម​បណ្ដា​ប្លុក​មួយ​ចំនួន​ហើយ យ៉ាងណាក៏ដោយ ក៏​មាន​គម្រោង​ផ្ទះ​នៅ​តាម​ប្លុក​មួយ​ចំនួន​ទៀត​កំពុង​មាន​ភាព​យឺតយ៉ាវ និង​កំពុង​ត្រូវ​បាន​សាងសង់​យ៉ាង​មមាញឹក​ជូន​អតិថិជន។

អ្នកឧកញ៉ា​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន ហ្គា​ឡាក់​ស៊ី ពិសេស​រូប​អ្នក​ឧកញ៉ា​ផ្ទាល់ មិន​បាន​បោកប្រាស់ និង​មិន​រត់​ទៅ​ណា​ចោល​គម្រោង ឬ​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​នោះ​ឡើយ ផ្ទុយទៅវិញ អ្នកឧកញ៉ា នឹង​នៅតែ​បន្ត​សាងសង់​ផ្ទះ​ជូន​អតិថិជន​របស់​ខ្លួន និង​ព្រម​ប៉ះប៉ូវ​ជា​សំណង​ដល់​ការ​ខាតបង់​ទាំងអស់​របស់​អតិថិជន ព្រមទាំង​បាន​ស្នើសុំ​ពេលវេលា​សមស្រប និង​ការយោគយល់​ខ្ពស់​ពី​សំណាក់​អតិថិជន​ទាំងអស់ ដើម្បី​ក្រុមហ៊ុន​អាច​បញ្ចប់​គម្រោង និង​ស្ដារ​ស្ថានភាព​ដែល​កំពុង​កើត​ឡើង​ចំពោះ​មុខ​នេះ​ឲ្យ​ប្រសើរ​ឡើងវិញ ក្រោម​រូបភាព​ឈ្នះ​-​ឈ្នះ​ទាំងអស់​គ្នា។

ទន្ទឹម​នឹង​នេះ​ដែរ អ្នកឧកញ៉ា បាន​សំណូមពរ​អតិថិជន​ទាំងអស់ កុំ​ជឿ​លើ​ការ​ឃោសនា ឬ​ការ​ញុះញង់​ពី​ជន​អគតិ​មួយ​ចំនួន​នៅ​ក្នុង​បណ្ដាញ​សង្គម​ដែល​នាំ​ឲ្យ​ខាតបង់​ផលប្រយោជន៍​របស់​ខ្លួន និង​របស់​ក្រុមហ៊ុន ពីព្រោះ​កាលណា​ក្រុមហ៊ុន​ដួល​រលំ គម្រោង​សាងសង់​ផ្ទះ​ក៏​នឹង​ត្រូវ​ដួល​រលំ​ដូចគ្នា​។ អ្នកឧកញ៉ា មាន​បំណង​ឲ្យ​អតិថិជន​ទាំងអស់​ធ្វើដំណើរ​មក​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​អ្នកឧកញ៉ា ប្រសិន​ជា​មាន​បញ្ហា​ណាមួយ​មិន​ប្រក្រតី និង​ចង់​ឃើញ​ការ​រួមដៃ​គ្នា ដឹក​ដៃ​គ្នា ក្នុងនាម​ជា​មហា​គ្រួសារ​របស់​បុរី ឡេង ណាវ៉ាត្រា។

នៅ​ក្នុង​ជំនួប​នេះ អតិថិជន​ទាំងអស់ ទទួល​បាន​អារម្មណ៍​សប្បាយ​រីករាយ​នៅ​ពេល​បាន​ឮ និង​ប្រាស្រ័យ​ដោយ​ផ្ទាល់​ជាមួយ​អគ្គនាយក​ក្រុមហ៊ុន​បុរី ឡេង ណាវ៉ាត្រា ព្រមទាំង​បាន​ដឹង​ច្បាស់​ពី​មូលហេតុ នៃ​ភាព​យឺតយ៉ាវ​ក្នុង​ការ​សាងសង់​ផ្ទះ​ជូន​ពួកគាត់។ អតិថិជន​ទាំងនេះ ថែមទាំង​ទទួល​បាន​ការ​យល់ព្រម​ពី​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើ​លក្ខខណ្ឌ​ជាច្រើន​ទាក់ទង​នឹង​ការ​សាងសង់​ផ្ទះ​ដែល​បាន​ស្នើ​ឡើង​ដោយ​ពួកគាត់។

ក្រោយ​ជំនួប​ដ៏​មាន​សារៈសំខាន់​នេះ អ្នកចូលរួម​ទាំងអស់ បាន​ពិសា​អាហារ​ថ្ងៃត្រង់​ជាមួយគ្នា ក្រោម​បរិយាកាស​យ៉ាង​សប្បាយរីករាយ និង​យោគយល់​គ្នា​ប្រកប​ដោយ​ភាព​ជឿជាក់ និង​ទុកចិត្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៣ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម