Connect with us

សុខភាព

ផ្លែពោត លាក់អាថ៌កំបាំង ៤ យ៉ាងចំពោះសុខភាព​ ដែលយើងមិនធ្លាប់ដឹង

បានផុស

នៅ

និយាយ​រឿង​ពោត គ្នា​យើង​បាន​ដឹង​ហើយ​ថា ​ជាដំណាំ​ស្បៀង​សំខាន់​បន្ទាប់​ពី​ដំណាំ​ស្រូវ​ បន្ថែម​ពី​នោះ​​​ក៏​ជា​ចំណី​អាហារ​ដ៏ឆ្ងាញ់ ដែល​អាច​យក​ច្នៃ​ជា​ម្ហូប ឬ​ធ្វើ​បង្អែម​ក៏​បាន។ អ្វី​ពិសេស​ទៅ​ទៀត​នោះ គឺ​ផ្លែ​ពោតផ្តល់​ប្រយោជន៍​មួយ​ចំនួន​ទៅ​ដល់​សុខភាព​​ផង​ដែរ ដោយ​សារ​តែ​ពោត​​មាន​ផ្ដល់​សារជាតិ​ចិញ្ចឹម​​​ដល់​រាង​កាយ​ជាច្រើន​យ៉ាង​។​

​១. សារ​ធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពោត​មាន​សារធាតុ​​ប្រឆាំង​អុក​ស៊ីត​កម្ម​ជា​ច្រើន ដូច​ជា Phytonutrients និង Carotenoids ជា​ដើម​ (ពិសេស​នៅ​ក្នុង​ពោត​ពណ៌​លឿង)។ ក្រៅ​ពី​នេះ គឺ​នៅ​មាន​សារធាតុ​ផ្សេង​ៗ​ទៀត​ដូច​ជា Lutein Zeaxanthin អាស៊ីដ Vanillic អាស៊ីដ​ Ferulic និង​សារធាតុ​​ប្រឆាំង​អុកស៊ីតកម្ម​ មួយ​ចំនួន​ទៀត​ដែល​មាន​គុណ​ប្រយោជន៍​ចំពោះ​សុខភាព។

២. ជាតិ​សរសៃ​ (Fiber)

នៅ​ក្នុង​ពោត​ មាន​សារធាតុ​សរសៃ​ (Fiber) ដែល​​មាន​ប្រយោជន៍​ល្អ​សម្រាប់​សុខភាព​ ក្នុង​កម្រិត​គ្រាប់​ពោត​មួយ​ពែង គឺ​មាន​ជាតិ​សរសៃ​រហូត​ទៅ​ដល់ ៣,៥ ក្រាមឯណោះ។ សារធាតុ​សរសៃ​ទាំង​នោះ​ មិន​ត្រឹម​តែ​​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម វា​ថែម​ទាំងជួយ​បង្ការ​រោគ​ទល់​លាមក​ និង​កាត់​បន្ថយ​ការ​ប្រឈម​ជាមួយ​នឹងការ​កើន​ឡើង​ជាតិ​ខ្លាញ់​មិន​ល្អ​ក្នុង​ឈាម​ទៀតផង​។ ចំពោះ​អ្នក​ដែល​តម​អាហារ​វិញ ពោត​គឺ​ជា​អាហារ​ល្អ​បំផុត​ដែល​គួរ​ជ្រើស​រើស ព្រោះ​ពោត​​ជួយ​ឲ្យ​យើង​​មាន​អារម្មណ៍​ថា​ឆ្អែត​​បាន​យូរ​ និង​​មិន​ឆាប់​ឃ្លាន​​នោះ​​ទេ​។

៣. កាបូ​អ៊ី​ដ្រាត

ជា​ទូទៅ​មនុស្ស​ធម្មតា​ម្នាក់​ត្រូវ​ការ​ជាតិ​កាបូអ៊ីដ្រាត​យ៉ាង​ហោច​ណាស់ ១៣០​ក្រាម​ក្នុង​មួយ​ថ្ងៃ ដូច​នេះ​ហើយ ពោត​គឺ​ជា​ប្រភពផ្តល់​នូវ​សារធាតុ​កាបូអ៊ីដ្រាតដ៏​ល្អ ដែល​អាច​ផ្ដល់ថាម​ពលដែល​រាង​កាយ​ត្រូវ​ការ​ជា​ប្រចាំ​ថ្ងៃ សម្រាប់​សកម្មភាព​រាង​កាយ និង​ខួរ​ក្បាល។ ម្យ៉ាង​ទៀតពោត​ក៏​ផ្តល់​កម្លាំង​កាន់តែ​ប្រសើរទៅ​ដល់​រាង​កាយ​ផង​ដែរ ជា​ពិសេស​​សម្រាប់​អត្តពលិក ដែល​ត្រូវ​ការ​ជាតិ​កាបូអ៊ីដ្រាត​ច្រើន​ជាង​មនុស្ស​ធម្មតា គឺ​យ៉ាង​ហោច​ណាស់ ២៥០​ក្រាម​ក្នុង​មួយ​ថ្ងៃ​។

៤. ប្រូតេអ៊ីន

មូល​ហេតុ​មួយ​ទៀត​ដែល​យើង​​គួរ​តែ​ញ៉ាំ​ពោត ព្រោះ​ក្នុង​ផ្លែ​ពោត​គឺ​មាន​ផ្ទុក​ទៅ​ដោយ​ប្រូតេអ៊ីន​។ ប្រូតេអ៊ីន​គឺ​ជា​ជីវជាតិ​​ចាំបាច់​ដែល​រាង​កាយ​ត្រូវ​ការ​ក្នុង​បរិមាណ​ច្រើន​ដើម្បី​ជួស​ជុល​កោសិកា បង្កើន​ប្រព័ន្ធភាព​ស៊ាំ​ នឹង​ធ្វើ​ឲ្យ​សាច់​ដុំ​រឹង​មាំ។ ផ្លែ​ពោត​អាច​ផ្ដល់​​ឲ្យ​យើង​នូវ​​កម្រិត​ប្រូតិអ៊ីន​ដែល​សម​ល្ម​ម​ចំពោះ​រាង​កាយ។ គួរ​បញ្ជាក់​ថា​ក្នុង​ផ្លែ​ពោត​មួយ​កូន​ពែង គឺ​អាច​ផ្ដល់​ប្រូតេអ៊ីន​រហូត​ដល់ ៥​ក្រាម៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

ចុចអាន៖ ៦ យ៉ាង​អ្នកប្រហែលមិន​ធ្លាប់​ដឹង​ពី​សណ្ដែក​បណ្ដុះ

ចុចអាន៖ ម្រះមាន​រសជាតិល្វីងមែន តែផ្ដល់ប្រយោជន៍ហួសស្មានដល់​សុខភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម