ព័ត៌មានជាតិ
ទីលានចាក់សំរាមខេត្តកំពតចំណាយថវិកាជាង ៣ លានដុល្លារដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ទីលានទុកដាក់សំរាមនៅក្រុងកំពត ខេត្តកំពតមានផ្ទៃដីជាង ១០ ហិកតា ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
គម្រោងសាងសង់ទីលានចាក់សំរាម ក្រុងកំពត ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង២ របស់រាជរដ្ឋាភិបាលក្រោមកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានថវិកាប្រមាណ ៣ លានដុល្លារ។
ទីលានទុកដាក់សំរាមមានពីរថត មានស្រះសម្អាតទឹកកខ្វក់ចេញពីសំរាមចំនួន២ ទីលានត្រងទឹកកខ្វក់ និងរំហួតទឹក អាគាររដ្ឋបាល និងប៉ុស្តិ៍យាម អណ្តូងទឹកសម្រាប់ត្រួតពិនិត្យគុណភាព ជួសជុលផ្លូវចូលទីលានកប់សំរាម កន្លែងថ្លឹងរថយន្ត កន្លែងស្តុក និងញែកសំរាម និងមានរបងព័ទ្ធជុំវិញ។ បច្ចុប្បន្ន ក្រុងកំពតត្រូវបានគេប្រមូលសំរាមបាន ចម្លោះពី៧០ ទៅ៩០តោនក្នុងមួយថ្ងៃ៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ